រាជធានីភ្នំពេញ ៖ មុននេះតារាសម្ដែងជើងចាស់អ្នកស្រី ប៉ែន សុផានី បានបង្ហោះដំណឹងដ៏សែនក្រៀមក្រំជាទីបំផុត ខណៈអ្នកម្ដាយជាទីស្រឡាញ់បានទទួលមរណភាព ដែលមានភ្ជាប់ដោយសំណេររៀបរាប់ទាំងទឹកភ្នែកថា៖ «ម៉ាក់ខ្ញុំគាត់ទទួលមរណភាពហើយ គាត់ទៅហើយម៉ាក់អើយ»។

ម្ដាយរបស់អ្នកស្រី ប៉ែន សុផានី ត្រូវបានបញ្ជូនទៅមន្ទីពេទ្យកាលពីពេលកន្លងទៅដើម្បីព្យាបាលជំងឺ មហារីកស្បូន ខណៈអ្នកស្រីធ្លាប់ប្រាប់ឲ្យដឹងថា ម្ដាយរបស់ខ្លួនមានជំងឺនេះប្រមាណ១០ឆ្នាំហើយ។ ចំពោះមរណទុក្ខដ៏សោកសៅនេះត្រូវបានអ្នកសិល្បៈ និងមហាជន បានផ្ញើសារចូលរួមរំលែកទុក្ខ ដល់អ្នកស្រី និងក្រុមគ្រួសារទាំងមូលផងដែរ៕