រាជធានីភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុករបស់ពិធីករល្បី ប៉ែន ចំរ៉ុង បានបង្ហោះនូវដំណឹងដ៏សែនក្រៀមក្រំជាទីបំផុត ខណៈអ្នកម្ដាយរបស់តារាម៉ូដែលកញ្ញា ទឹម រដ្ឋា បានទទួលមរណភាពនៅ ដោយសារជំងឺគាំងបេះដូង ដែលមានភ្ជាប់ដោយសំណេរបញ្ជាក់ថា «ពិតជាលឿនពេកហើយ ពិតជាពិបាកទទួលយកខ្លាំងណាស់ អ្នកម្តាយរបស់កញ្ញា ទឹម រដ្ធា និងកញ្ញា ទឹម វត្តីបានទទួលមរណភាពហើយ»។

ជាមួយនឹងទុក្ខសោកដ៏ធំធេងនេះ ត្រូវបាន ប៉ែន ចំរ៉ុង បន្ត រៀបរាប់ទាំងក្ដុលក្ដួល គោរពអញ្ជើញដល់បងប្អូនអ្នកសិល្បៈចូលរួមពិធីបុណ្យសព អ្នកម្ដាយមិត្តរួមអាជីពថា« សូមបងប្អូនអ្នកសិល្បៈនិងបងប្អូនទាំងអស់គ្នាជួយចូលរួមរំលែកទុក្ខផងទៅចុះ ហើយក៏សូមអោយវិញ្ញាណក្ខ័ន្ធរបស់គាត់ទៅកាន់សុគតិភពផងទៅចុះ»៕