រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីអតីតបេក្ខភាព Cambodian Idol រដូវកាលទី២ ម៉ង់ ចាន់កញ្ញា ក្រោយបានជ្រកក្រោមទ្រនំធំហង្សមាស ឃើញថាតារាស្រីរូបនេះ ជោគជ័យយ៉ាងខ្លាំ ងជាមួយនឹងអាជីប ខណៈក្រៅពីមានទឹកដមសំនៀងយ៉ាងពីរោះនាងមានទេពកោ សល្យ បញ្ចូលសំឡេងបានយ៉ាងល្អទៀតផង។

ស្រាប់តែថ្មីៗនេះនាងបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយលើគណនីហ្វេសប៊ុករបស់ ម៉ង់ ចាន់កញ្ញា បានបង្ហោះសារបែបលេងសើចធ្វើឲ្យអ្នកគាំទ្រប្រហោងពោះធ្លុងថា៖ “បើនៅៗ មានកូនប៉ុណ្ណេះ ដោយមិនបាច់ពពោះ គឺមិនខ្ចីយកគ្រួសារទេ”។ ពីសារប្រកាសហាក់ចាក់ ដោតយ៉ាងខ្លាំងនៃគោលបំណងចង់បានកូនដោយមិនចំណាយពេលពពោះនាំហត់នោះក៏ត្រូវបានអ្នកគាំទ្រជូនពរឱ្យសមបំណងខណៈមជ្ឈដ្ឋានខ្លះក៏បានលើកឡើងថា “កំប្លែងណាស់បងកញ្ញា”៕