រាជធានីភ្នំពេញ ៖ មុននេះរដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះសារបង្ហាញអារម្មណ៍ហួសចិត្តជាខ្លាំង ខណៈជួបរឿងនឹកស្មានមិនដល់ ដែលរៀបរាប់ដោយសំណេរហាក់អស់សំណើចថា៖ «ចូលហាង វីអេច កំពង់ចាម ដល់គិតលុយអស់ជាង ១២០០ ដុល្លារ បូកឡើងវិញម្តងទៀត នៅសល់ត្រឹម ៥០០ នេះបានហៅថាគិតលុយកំពង់ចាមមែន»។

រឿងរ៉ាវដ៏ហួសចិត្តនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គម ចូលបញ្ចេញមតិយ៉ាងសន្ធឹកសន្ធាប់ ក្នុងន័យហួសចិត្តផង និងលេងសើចផងថា៖ «ចុះអ្នកគិតអីក៏ខុសឆ្ងាយច្រើនយ៉ាងហឹ្នង មើលទៅមិនមែនបូកទេលោកអ៊ុំ ច្រឡំដៃគុណ បើអត់គិតម្តងទៀតស៊យតែម្តង នេះហើយអ្នករកស៊ីមិនមានសីលធម៌ »៕