រាជធានីភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះ​ទ្រនំហង្សមាសលោក ឆន សុវណ្ណារាជ បានធ្វើការប្រកាស​កាលពីព្រលប់ម្សិលមិញ​នេះ​ឲ្យដឹង​នៅដំណឹង​ដ៏អាក្រក់​របស់​ខ្លួន​ ខណៈគណនីហ្វេសប៊ុក​របស់លោក​ត្រូវបានជនអនាមិក​លួច​យកទៅប្រើប្រាស់ខ្លាចក្រែង​យកទៅធ្វើរឿងមិនល្អ ឬប៉ះពាល់​ដល់​កិត្តិយស​របស់លោក។

ក្នុងសំណេរ​បង្ហាញពីក្ដីបារម្ភ​ក្នុងចិត្តឥតឧបមា​តារាចម្រៀង​មុខ​មានមន្ដស្នេហ៍ម្ចាស់បទ «ផឹកលួងខ្លួនឯង» បាន​ចេញសំណេរថា៖ «សេចក្តីជូនដំណឹង ដោយសារខ្ញុំបាទទើបតែដឹង និងទទួលដំណឹងថា Account Facebook របស់ខ្ញុំមួយរយៈនេះត្រូវបានគេលួច Hack និងយកទៅលេងក្នុងផ្លូវមិនល្អ​ក្នុងករណីពាក់ព័ន្ធរឿង​លុយកាក់ ឬពាក្យសំដីមិនល្អមិនសមរម្យ​ណាមួយខ្ញុំបាទសូមមិនទទួលខុសត្រូវនោះទេ»។

លោក ឆន សុវណ្ណារាជ បានសង្កត់ធ្ងន់​សុំ​ការចែករំលែក​ពីបងប្អូន​ទៀតថា៖ «សូមផ្តល់ដំណឹងមួយ​នេះដល់បងប្អូនទាំងអស់ជ្រាបជាព័ត៌មាន សូមអរគុណ និងសូមអភ័យទោសទុកជាមុន»។ ក្រោយពីរឿងហ្មងសៅ​ឆាឆៅ​ដល់​ក្ដីសុខ​លើ​បណ្ដាញសង្គម​យ៉ាងដូច្នោះ​បានធ្វើឲ្យបណ្ដាអ្នកគាំទ្រ​ហាក់ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​មិនគួរណាលោក​ជួបរឿងបែបនេះ​ ស្របពេល​ដែលមានការចែក​រំលែក​យ៉ាងច្រើន​ផងដែរជុំវិញ​ដំណឹង​មួយនេះ៕