រាជធានីភ្នំពេញ ៖ ក្រោយរៀបការជាមួយស្វាមីរូបសង្ហាសម្បូរទ្រព្យម្នាក់រួចមកតារាសម្ដែងសម្រស់ចាំ គឹម លីហ្សា ក៏បានហោះទៅរស់នៅប្រទេសអូស្រ្តាលីយ៉ាងសុខស្រួល និងឧហ្សាហ៍ឡើងចុះស្រុកកំណើតផងដែរ តែដោយសារបញ្ហា កូវីដ១៩ រាតត្បាតទើបសព្វថ្ងៃនាង និងគ្រួសារកំពុងស្ថិតនៅស្រុកខ្មែរ ដោយមានមុខជំនួញកាន់ពេញដៃផងដែរ។

ស្របពេលដែលមុខជំនួញទទួលបានជោគជ័យ និងមមាញឹកគួរឲ្យកត់សម្គាល់ ក៏ស្រីស្រស់សម្ផស្សចាំរូបនេះ មិនភ្លេចបង្កើតអនុស្សាវរីយ៍ និងសុភមង្គលយ៉ាងកក់ក្ដៅរួមស្វាមី និងកូនប្រុសបណ្ដូលចិត្តឡើយ ជាក់ស្ដែងថ្មីនេះនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីដំណើរកម្សាន្តយ៉ាងរីករាយ រួមជាមួយទឹកមុខពោរពេញដោយស្នាមញញឹម និងក្ដីសុខក្រៃលែង ដែលភ្ជាប់ដោយសំណេរថា៖ «មណ្ឌលគិរី ដែនដីឦសាន»។

រូបភាពដ៏ស្រស់ស្អាតនេះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងសន្ធឹកសន្ធាប់ពីសំណាក់អ្នកលេងបណ្ដាញសង្គម ខណៈសាច់សខ្ចីចាំងឆ្លុះជាមួយទឹកពណ៌ខៀវដ៏ស្រស់ត្រកាលរបស់ គឹម លីហ្សា ត្រូវបាននារីៗជាច្រើនបញ្ចេញមតិសរសើរគ្នាថា៖ «សិចស៊ីណាស់បងសំឡាញ់ ស្មានតែមិនទាន់មានប្ដី»៕