រាជធានីភ្នំពេញ ៖ បើទោះបីជាបច្ចុប្បន្នតារាចម្រៀងលំដាប់កំពូល មាស សុខសោភា មានវ័យក្បែរ ៤០ឆ្នាំហើយក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រពីសំណាក់មហាជនគ្រប់ស្រទាប់ ហាក់មិនអន់ថយឡើយ ពោលបើក្រឡេកទៅមើលសម្ផស្ស និងរូបរាងវិញ គឺកាន់តែវិវត្តន៍ស្រស់ស្អាតទ្វេឡើងដូចស្រីក្រមុំមិនសាកសមជាមួយវ័យនោះឡើយ។

ជាក់ស្ដែងក្រោយចូលផលិតកម្ម Camtrax ធ្វើជាថៅកែស្រីខ្លួនឯងរួចមក ម្ចាស់បទ «ស្រណោះដៃប្ដី» ហាក់ផ្លាស់ប្ដូរស្ទីលតុបតែងខ្លួនកាន់តែស៊ីវិល័យជាងមុន ដោយបញ្ជាក់តាមរយៈការបង្ហោះរូបភាព ៣សន្លឹកកាលពីពេលថ្មីៗនេះ ដោយនាងបានស្លៀកឈុតរឹបរាងចេញចង្កេះតូចច្រឡឹងស្រឡូនស្អាត ថែមវៀលកបង្ហាញដើមទ្រូងមូលក្លំខ្ចីញ៉េញ ទាក់ទាញចំណាប់អារម្មណ៍អ្នកលេងហ្វេសប៊ុក ឲ្យផ្ទុះសរសើរភ្លូកទឹកភ្លូកដីថា៖ «មើលរាងអាយដលគេផងឡូយខ្លាំងៗ សម្រស់បវរកញ្ញាចក្រវាឡគេរើសទម្រង់មុខដូច មាស សុខសោភា ចឹងឯង»៕