រាជធានីភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះពីរោះដោយសារសម្លេងលោក ករុណា ពេជ្រ មួយរ យៈ​ចុងក្រោយនេះបានឃ្លាតឆ្ងាយពីសិល្បៈដោយជាប់កិច្ចតបគុណមើលថែរក្សាឪពុកជាទីស្រលាញ់កំពុងមានជំងឺជាប់កាយ ខណៈពេលនេះលោកក៏កំពុងពង្រឹងលើមុខជំនួញយ៉ា​ង​ពេ​ញទំហឹងក្រោមការគាំទ្រពីមហាជន និងអ្នកសិល្បៈដូចគ្នាសន្ធឹកសន្ធាប់។

ប៉ុន្តែអ្នកគាំទ្រស្រាប់តែបង្ហាញនូវការភ្ញាក់ផ្អើល និងអាណិតអាសូរយ៉ាងខ្លាំងស្របពេលដែ​លលោក ករុណា ពេជ្រ បានបង្ហាញរូបភាពឈឺកោសខ្យល់ក្រហមប្រាកពេញសាច់។ ប៉ុន្តែតា​រាចម្រៀងផលិតកម្មថោន រូបនេះបានធ្វើឲ្យអ្នកគាំទ្រហាក់ធូរចិត្តបន្តិចដោយបានផ្ដល់ស្នាមញញឹម និងសារខ្លីផុតបារម្ភថា៖ «មួយសូន្យ»។

យ៉ាងណាក្ដីក្រោយឃើញពីការប្រឹងប្រែងរបស់ ករុណា ពេជ្រ រហូតឈឺបែបនេះក្រៅពីកា​រ​កោ​តសរសើរ សមត្ថភាព អ្នកគាំទ្រក៏បានដាស់តឿនឲ្យលោកថែសុខភាពផង ពិសេសក៏មានការជូនពរឲ្យឆាប់ជាដូចដើមដើម្បីផ្ដល់នូវស្នាមញញឹមជូនអ្នកគាំទ្រវិញផងដែរ៕