រាជធានីភ្នំពេញ ៖ កាលពីម្សិលមិញនេះតារាចម្រៀងល្បីលំដាប់ប្រទេសអ្នកនាង ឱក សុគន្ធកញ្ញា រួមស្វាមី បានទៅសួរសុខទុក្ខទារិកាកម្សត់ដែលត្រូវឪពុកម្ដាយចិត្តអប្រិយយកទៅបោះចោលលើគំនរសម្រាមស្អុយរលួយត្រូវសង្រ្គោះដោយម្ដាយឪពុកថ្មីទាំងទឹកភ្នែកអាសូរនាងតូច ក្នុង កញ្ញា ក៏បាននាំយកនូវថវិកា និងសម្ភារៈប្រើប្រាស់សម្រាប់ទារិកាមួយចំនួន ដែលមានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ពូឈីវថា ៖ «សូមអរគុណដល់បងស្រី ឱក សុគន្ធកញ្ញា និងស្វាមី ដែលមានទឹកចិត្តសប្បុរស សន្តោសប្រណី ជួយឧបត្ថម្ភដល់កូនស្រីធានី នូវថវិកា និងសម្ភារប្រើប្រាស់មួយចំនួន»។

តាមរយៈវីដេអូ បង្ហាញពីការចុះជួបផ្ទាល់មិនប្រកាន់ខ្លួនដើម្បីដឹងសុខទុក្ខទារិកាកម្សត់នេះ ត្រូវបានមហាជនមើលឃើញថា តារាស្រីកេរ្ដិ៍ឈ្មោះល្បីលំដាប់ប្រទេស ឱក សុគន្ធកញ្ញា ហាក់បង្ហាញសកម្មភាពស្និទស្នាលយកចិត្តទុកដាក់ចំពោះ និងដាក់ខ្លួនយ៉ាងសាមញ្ញបំផុត ប្រកបដោយសុជីវធម៌ មិនវាយឫកពារឆ្មើងឆ្មៃឡើយពោលគឺរូបភាពដ៏ប្រពៃនេះ ត្រូវបានអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរមិនដាច់ថា៖ «ឈប់ឆ្ងល់ថាហេតុអ្វី សុគន្ធ កញ្ញា ល្បីឈ្មោះខ្លាំង គឺមកពីមិនមានជំងឺតួឯកនេះឯង»៕