លោកឧកញ៉ា ឡេង ប្រុស ចូលរួមឧបត្ថម្ភគ្រួសារសពជនរងគ្រោះម្នាក់១លានរៀល ករណីលិចទូកចម្លងនៅខេត្តកណ្តាល

លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» និងលោកស្រី បានចូលរួមបុណ្យសពនូវថវិកា១លានរៀល ក្នុងមួយគ្រួសារ ដល់គ្រួសារក្មេងរងគ្រោះ១១នាក់ (ម្នាក់កំពុងបាត់ខ្លូន) ដែលស្លាប់ដោយសារលិចទូក និងអ្នកនៅមានជីវិតម្នាក់៥០ម៉ឺនរៀល។


ករណីលិចទូកចម្លងដឹកកូនសិស្ស! បញ្ជីឈ្មោះជនរងគ្រោះរួចផុតពីសេចក្តីស្លាប់៤នាក់, អ្នកស្លាប់១០នាក់ និងកំពុងបាត់ខ្លួន១នាក់ទៀត រួមមាន៖
A) ឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់៖ ១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ កម្មករបើកទូកដរទទឹង (រស់) ២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ កម្មករបើកទូកដរទទឹង (រស់) ៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រស់) ៤៖ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (រស់)
B) ឈ្មោះអ្នកស្លាប់ដោយសារលិចទូក និងកំពុងបាត់ខ្លួន៖ ១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ២៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស ៤៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស ៥៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ៦៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស ៧៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ៨៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស ៩៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ១០៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ១១៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (កំពុងបាត់ខ្លួន)។

សូមបញ្ជាក់ថា មានករណីលិចទូកដចម្លងដ៏រន្ធត់មួយ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដែលបានបណ្ដាលឲ្យសិស្សានុសិស្ស១១នាក់បាត់បង់ជីវិត បន្សល់ទុកនូវការសោកស្ដាយ និងទុក្ខសោកសង្រេងសម្រាប់ឪពុកម្ដាយ និងក្រុមគ្រួសារទាំងមូល។ សព្វរបស់សិស្សានុសិស្សទាំងនោះ ត្រូវបានស្រង់ពីទឹក និងតម្កល់ធ្វើបុណ្យរូមគ្នានៅក្នុងវត្តមួយនាភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

សពជនរងគ្រោះត្រូវបានធ្វើពិធីឈាប្បនកិច្ចនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។ បើតាមព្រះគ្រូចៅងធិការវត្ត ភាគច្រើននៃជនរងគ្រោះដែលបានបាត់បង់ជីវិតនោះ ជាគ្រួសារក្រីក្រ ដែលមានម្ដាយធ្វើការរោងចក្រកាត់ដេរ និងឪពុកធ្វើស្រែចម្ការបន្តិចបន្តួចប៉ុណ្ណោះ។ ពោលគឺឪពុកម្ដាយរបស់ពួកគេមានជីវភាពខ្វះខាត ហើយព្រះអង្គបានមានថេរដិកាអំពាវនាវដល់សប្បុរសជនជិតឆ្ងាយជួយដល់ក្រុមគ្រួសារឪពុកម្ដាយនៃជនរងគ្រោះផង ព្រោះពួគេបាត់បង់កូនដែលជាទីពឹងនៃគ្រួសារនាអនាគត៕

 

Leave a Reply

Your email address will not be published. Required fields are marked *