ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២៖ ព្រឹត្តការណ៍រត់កម្សាន្ត V-Active Fun Run លើកទី២ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលប្រព្រឹត្តទៅក្នុងទីក្រុងភ្នំេពញបានទាក់ទាញអ្នកចូលរួមពីគ្រប់ទិសទីជាង២ពាន់អ្នក ក្នុងនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំនៃជួររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនៃវឌ្ឍនៈ គ្រុប និងសិល្បៈករ សិល្បការីនីជាច្រើនរូប។ ព្រឹត្តការណ៍នេះរៀបចំឡើងដើម្បីឆ្លើយតបតាមសំណូមពរជាច្រើនដែលចង់ឲ្យមានព្រឹត្តការណ៍ V-Active Fun Run ជាថ្មីម្តងទៀត បន្ទាប់ពីកម្មវិធីលើកទី១ បានបញ្ចប់ទៅយ៉ាងជោគជ័យនៅខេត្តព្រះសីហនុកាលពីចុះខែមករា ២០២៣ កន្លងទៅ។ V-Active Fun Run លើកទី២នេះដែរ ក៏ប្រារព្ធឡើងដើម្បីអបអរសាទរការដាក់ឲ្យដំណើរការភេសជ្ជៈ វី-អាកទីវ មួយប្រភេទទៀត គឺ វី-អាកទីវ ក្រហម បន្ទាប់ពីការដាក់ឲ្យដំណើរការភេសជ្ជៈ កីឡា វី-អាកទីវ ដែលជាភេសជ្ជៈកីឡាដំបូងបំផុតរបស់កម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងច្រើន។ ព្រឹត្តការណ៍នេះ បានផ្តល់ជាជម្រើសចំនួន២ដល់អ្នកចូលរួម គឺការរត់បណ្តាក់ជាក្រុមរយៈចម្ងាយ១៩គីឡូម៉ែត្រ ដែលក្រុមនិមួយៗមានសមាជិកចំនួន៧នាក់ ស័ក្កិសមសម្រាប់មិត្តភក្កិ ក្រុមការងារបង្ហាញពីសាម្គីភាពដើម្បីសម្រេចដល់គោលដៅ និងជម្រើសនៃការដើរកម្សាន្តរយៈចម្ងាយ៥គីឡូម៉ែត្រ សម្រាប់បង្កើតអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារ ចាប់ផ្តើម និងបញ្ចប់នៅសួន វឌ្ឍនៈ កាពីតាឡាយ៍ស្តាយផាក។
កម្មវិធីបានរកឃើញក្រុមដែលប្រើរយៈពេលលឿនជាងគេចំនួន៣ក្រុម ដែលក្រុមទទួលបានជ័យលាភីលេខ១ សុទ្ធសឹងជាអត្តពលិក មានមេក្រុមដឹកនាំឈ្មោះ ហេង សាវឿន ប្រើរយៈពេលត្រឹម១ម៉ោង ៥នាទី និង៤៦វិនាទី ទទួលបានប្រាក់លើកទឹកចិត្តចំនួន២លានរៀល មេដាយមាសម្នាក់១សម្រាប់រាល់សមាជិកក្រុម និងភេសជ្ជៈ វី-អាកទីវ ក្រហម ចំនួន ៧កេស លេខ២ មកពីសហព័ន្ធខ្មែរ អត្តពលកម្ម ប្រើរយៈពេលត្រឹម១ម៉ោង ៦នាទី និង១១ វិនាទី ទទួលបាន១លានរៀល មេដាយប្រាក់ និងភេសជ្ជៈ វី-អាកទីវ ក្រហម ចំនួន ៥កេស និងក្រុមជ័យលាភីទី៣ មកពីវិស័យឯកជន មានមេក្រុមដឹកនាំឈ្មោះ ម៉ា វីរូ ប្រើរយៈពេល ១ម៉ោង៦នាទី និង២៦ វិនាទី ទទួលបានប្រាក់លើកទឹកចិត្តចំនួន៥០ម៉ីនរៀល មេដាយសម្រឹតសម្រាប់រាល់សមាជិកក្រុមទាំងអស់ និងភេសជ្ជៈ វី-អាកទីវ ក្រុហម ចំនួន ៣កេស។ អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានវត្តមានចូលរួមរត់ក្នុងព្រឹត្តការណ៍នេះផងដែរបានប្រសាសន៍ថា «ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានភាពរីករាយដែលបានរៀបចំព្រឹត្តការណ៍ V-Active Fun Run នេះជាថ្មីម្តងទៀតឆ្លើយតបតាមសំណូមពរជាច្រើនពីអ្នកស្រឡាញ់កីឡា និងសុខភាព។ ព្រឹត្តការណ៍នេះមិនមែនធ្វើឡើងសម្រាប់តែប្រារព្ធ និងអបអរវត្តមានភេសជ្ជៈ វី-អាកទីវ ក្រហមប៉ុណ្ណោះទេ តែសម្រាប់ផ្តល់នូវភាពរីករាយ និងអបអរសាទរព្រឹត្តការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងនៅពេលឆាប់ៗខាងមុខនេះ។ កីឡានាំមកនូវការជួបជុំ ហើយការនាំមកនូវការជួបជុំ និងភាពរីករាយនេះហើយ ក៏គឺជាឆន្ទះរបស់ វឌ្ឍនៈ ប្រ៊ូវើរី ក្នុងនាមជាក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០% យើងខ្ញុំពិតជាមានកិត្តិយស និងមោទនភាពដែលបានចូលរួមជាចំណែកមួយ និងគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡា និងឧបត្ថម្ភព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំសង្ឃឹមថាតាមរយៈបណ្តាញទីផ្សារ និងការផ្សាយរបស់យើង ប្រជាជនកម្ពុជាទាំងអស់គ្នានឹងស្រឡាញ់ចូលចិត្តកីឡា រួបរួមគ្នាលើកទឹកចិត្ត គាំទ្រដល់អត្តពលិករបស់យើង និងចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមទាំងអស់គ្នា។»
វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។ វឌ្ឍនៈ ប្រ៊ូវើរី ក៏ជាក្រុមហ៊ុនដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជាដែលមានគុណភាពខ្ពស់ និងឈ្នះរង្វាន់ធំៗពីស្ថាប័នអន្តរជាតិជាច្រើន។ វឌ្ឍនៈ ប្រ៊ូវើរី ក៏បានរួមចំណែកគាំទ្រលើវិស័យជាច្រើនទៀតដូចជា សិល្បៈ វប្បធម៌ សង្គម និងសេដ្ឋកិច្ចដោយទទួលបានលិខិតសរសើរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានក្លាយជាក្រុមហ៊ុនក្នុងស្រុកគំរូដំបូងគេបង្អស់ស្ម័គ្រចិត្តចូលរួមសហការបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានសុរា ដើម្បីតម្លាភាពចំណូលពន្ធអាករជាតិ និងចូលរួមចំណែកយ៉ាងពិតប្រាកដក្នុងការពង្រឹង វប្បធម៌បង់ពន្ធជូនរដ្ឋយ៉ាងសន្ធឹកសន្ធាប់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។