ជាការពិតណាស់ ថ្មីៗនេះយុវតី ឌី បញ្ញាវិមាលា បេក្ខភាពជយលាភី Miss Teen International Cambodia ២០២១ បានចេញទៅប្រកួតលើឆាកអត្តជាតិនៅឯប្រទេសឥណ្ឌា ក្នុងគោលបំណងចូលរួមចំណែកលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងដណ្ដើមជយលាភី។
ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយ យុវតីរូបនេះបានត្រឹម Top 10 ប៉ុណ្ណោះ។ ទោះបីជា ឌី បញ្ញាវិមា បានត្រឹម Top 10 និងទទួលត្រឹមបានពានកិត្តិយស Best in Swimsuit ពិតមែន ក៏លទ្ធផលនេះបាននាំមកនូវមោទនភាពសម្រាប់ប្រជាជនកម្ពុជា ជាពិសេសអ្នកគាំទ្រយុវតីរូបនេះ ក្នុងនាមជាបវរកញ្ញាវ័យក្មេងដំបូងគេផងដែរ។ គេមើលឃើញថា យុវតីវ័យ១៥ឆ្នាំរូបនេះ បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ ដើម្បីធ្វើយ៉ាងណាឲ្យអន្តរជាតិបានស្គាល់ពីអត្តសញ្ញាណកម្ពុជាកាន់តែច្បាស់ បន្ទាប់ពីការខិតខំហ្វឹកហាត់នៅកម្ពុជានាពេលកន្លងមក
នៅក្នុងបទសម្ភាសន៍ខ្លីមួយយុវតីរូបនេះ បានថ្លែងអំណរគុណដល់អ្នកគាំទ្រពីកម្ពុជាទាំងអស់ ដែលបានផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់រូបនាងកន្លងមក ដែលធ្វើនាងមានឱកាសបានចូលរួមបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។ នាងមិននឹកស្មានអាចទទួលបានពាន Best In Swimsuit នោះទេ។
កាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០២២កន្លងទៅនេះ កម្មវិធី បវរកញ្ញាយុវវ័យកម្ពុជា Miss Teen International Cambodia ២០២១ (MTIC) ដែលជាកម្មវិធីដំបូងគេបង្អស់នៅកម្ពុជា បានរកឃើញម្ចាស់មកុដចំនួន២រូប គឺយុវតី ឌី បញ្ញាវិមាលា និងយុវតី សុខ និដាណាត់ ។
ក្រោយក្លាយជាបវរកញ្ញាយុវវ័យកម្ពុជា ឌី បញ្ញាវិមាលា ត្រូវបានចេញទៅប្រកួតនៅនៅប្រទេសឥណ្ឌាកាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ ក្នុងកម្មវិធី Miss Teen International ។ ក្នុងចំណោមបេក្ខភាពជាច្រើនយុវតីកម្ពុជារូបនេះទទួលបានពានកិត្តិយស Best In Swimsuit និងបានធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃទីថ្ងៃទី១ខែសីហានេះ ដើម្បីបន្តការសិក្សារបស់នាងបន្តទៀត និងរង់ចាំឱកាសចូលរួមប្រកួតសម្រស់ផ្សេងៗបន្តទៀត។
សូមបញ្ជាក់ថា កម្មវិធីប្រកួងសម្រស់ Miss Teen International 2021 បានប្រារព្វធ្វើឡើងនៅប្រទេសឥណ្ឌា ដោយបានរកឃើញម្ចាស់ជ័យលាភីលេខ១ក្លាយជាម្ចាស់មកុត គឺបរវរកញ្ញាទៅពីប្រទេសវៀតណាម និង ជ័យលាភីរងទី១ បានលើបរវរកញ្ញាសហរដ្ឋអាមេរិក និងលំដាប់រង់ទី២បានទៅលើបរវរកញ្ញាប្រទេសហូឡង់៕