ដឹងតែរាំហ៊ុយដីទៀតហើយឆ្នាំនេះ ផលិតកម្ម Davitra Media ត្រៀមចេញបទថ្មី «ការ៉េមខ្មែរ»

ផលិតកម្ម Davitra Media បានចញ្ចេញបទថ្មីដែលមានចំណងជើងថា «ការ៉េមខ្មែរ» ដែលចម្រៀងរួមគ្នារវាងតារាចម្រៀងពហុកជំនាញអ្នកនាង ខាត់ សុឃីម និងកម្លោះសង្ហា រាជ ប្រាថ្នា ។ បទនេះផលិតកម្មបានសម្រិតសម្រាំងឡើង ដើម្បីបម្រើសោទិន្ទីអារម្មណ៍ដល់ពុកម៉ែបងប្អូនរាំកម្សាន្តសប្បាយនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។

តាមរយៈសកម្មភាពពេលថត MVបទនេះ គេឃើញថាតួអង្គនីមួយៗបានស្លៀកសម្លៀកបំពាក់បែបទម្រុងបុរាណយ៉ាងស្រុកដៃគ្នាទាំងតួសម្តែងខ្មែរ និងជនបរទេស ចម្រុះពណ៌គ្នាយ៉ាងទាក់ទាញ់ ស័ក្ដសមជាមួយនឹងទីតាំងបែបបុរាណខ្មែរផងនោះ ធានាថា MV និងទទួលបានកាគាំទ្រខ្លាំងពីសំណាក់មហាជនជាក់ជាមិនខាន ។ អ្វីដែលកាន់តែពិសេសទៀតនោះ ជាមួយនឹងកាយវិកាយ៉ាងក្រម៉ិចក្រម៉ើមរបស់ក្រុមតារាសម្តែង និងតារា Tik tok ជាច្រើនដូចជា, លោក ឯម រៀម អ្នកនាង អ៊ីត និងតារាម៉ូដែលជាច្រើននាក់ គឺពិតជាបានអង្រួន និងបង្កើតបានជាទស្សនីយភាពគួរឲ្យចង់ទស្សនា អមដោយចង្វាក់ភ្លេងដ៏រន្ថើនគួរឲ្យចង់រាំតែម្តង ។

ក្រៅពីការចម្រៀងរួមគ្នារវាងអ្នកនាង ខាត់ សុឃីម និងកម្លោះសង្ហា រាជ ប្រាថ្នា អ្នកទាំងក៏នៅមានចម្រៀងជាបន្តបន្ទាប់ទៀតផងដែរ ដែលខាងផលិតកម្មនឹងត្រៀមបញ្ចេញនៅពេលឆាប់ខាងមុននេះ ដូចជាបទ «ជិតបានប្តីហើយ» ដែលជាការច្រៀងដោយអ្នកនាង ខាត់ សុឃីម និងបទ «ជិតបានប្រពន្ធហើយ» ច្រៀងដោយលោក រាជ ប្រាថ្នា ខណៈបទចម្រៀងទាំង២បទនេះមិនទាំន់ចេញជាMV Full ផង ឃើញថា ទទួលបានគាំទ្រយ៉ាងខ្លាំង តាមបណ្តាញសង្គមហ្វេសប៊ុក និងTik tok ផងដែរ ។

ថ្វីត្បិតតែផលិតកម្ម Davitra Media ទើបតែមានកេរិ៍តឈ្មោះបោះសំឡេងនៅលើទីផ្សារនៃវិស័យចម្រៀងប៉ុន្មានឆ្នាំចុងក្រោយនេះទេ ក៏ប៉ុន្តែគុណភាព និងស្នាដៃផលិតបទនីមួយៗ របស់ផលិតកម្មសុទ្ធសឹងតែទទួលបានគាំទ្រខ្លាំងមិនចាញ់ផលិតកម្មធំៗក្នុងស្រុកប៉ុន្មាននោះឡើយ ។

ជាក់ស្ដែងដែលកាលឆ្នាំមុន ផលិតកម្ម Davitra បានផលិតបទ «អូនលែងប្តីហើយ» ចម្រៀងដោយអ្នកនាង ខាត់ សុឃីម ឃើញថាបទនេះផ្ទុះការគាំទ្រយ៉ាងខ្លាំងផងដែរ ។ ជាមួយនឹងការគាំទ្រនេះ ផលិតកម្ម Davitra Media នឹងខិតខំបង្កើតនូវបទ Orinal Song ថ្មីៗជាច្រើនទៀត ដើម្បីបម្រើសោទិន្ទីអារម្មណ៍របស់ពុកម៉ែបងប្អូន ក៏ដូចជាការរួមចំណែក លើកស្ទួយវិស័យសិល្បៈ វប្បធម៌ និងវិស័យដូរ្យតន្រ្តីរបស់ប្រទេសកម្ពុជាឲ្យល្បីល្បាញថែមទៀត ៕

 

Leave a Reply

Your email address will not be published. Required fields are marked *