(ភ្នំពេញ)៖ លោកជំទាវ លាង ធារ៉ា បង្ហាញសម្រស់ កាន់តែលេចធ្លោ ពេលគ្រងឈុតទេពធីតាសង្ក្រាន្តឆ្នាំថ្មី តាមរយៈវីដេអូ១នៅក្នុងpage T&L Natural ដែលមានចំនួនអ្នកចុចមើលយ៉ាងច្រើនលើសលប់។ សម្រស់លោកជំទាវ ត្រូវបានមហាជនមានការចាប់អារម្មណ៍ និងពោលសរសើរមិនដាច់ពីមាត់ បើទោះបីជាការថតទេវតានោះគឺជាការថតមិនផ្លូវការក៏ដោយ ប៉ុន្តែលោកជំទាវនូវតែទទួលបានការចាប់អារម្មណ៍ពីហ្វេនដដែល។
រូបថតប៉ុន្មានសន្លឹក ដែលលោកជំទាវ លាង ធារ៉ា នាយិកាក្រុមហ៊ុន Theara Leang Co.,LTD បានគ្រងឈុតទេវតាឆ្នាំថ្មី តំណាងទេវតាឆ្នាំថោះ ទ្រង់ព្រះនាម កិមិរាទេវី ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម តាមរយៈរូបថត និងឃ្លីបវីដេអូ ដែលបង្ហោះនៅលើបណ្តាញសង្គម ដោយមានការរៀបរាប់ពីសង្ក្រាន្តឆ្នាំថ្មី គេឃើញវត្តមានលោកជំទាវ គ្រងឈុតទេពធីតាសង្ក្រាន្ត បង្ហាញភាពទន់ភ្លន់ មានការពោលសរសើរយ៉ាងច្រើនថា ស្អាតសមជាទេពធីតា គ្មានកន្លែងទាស់នោះទេ និងមានការពោលសរសើរជាច្រើនទៀត។
មកដឹងពីម្ចាស់វីដេអូនេះផងដែរ លោកជំទាវគឺជាអ្នកជំនួញវ័យក្មេងដែលមានមុខជំនួញជាច្រើននៅក្នុងដៃ ដូចជា « ហាង T&L Jewelry គ្រឿងអលង្ការពេជ្រ គុជខ្យង » « ហាង T&L Beauty Center មជ្ឍមណ្ឌលថែរក្សារសម្រស់ » « ក្រុមហ៊ុនផលិតផលសាប៊ូកក់សក់ដ៏ល្បី យីហោម៉ាក T&L Natural » និង « ហាងកាបូប ស្បែកជើង ថបស៍ ប្រ៊េន » មិនត្រឹមតែជានារីពូកែខាងជំនួញ ជាពិសេសលោកជំទាវគឺមានសម្រស់ស្រស់ស្អាតបែបកូនកាត់ខ្មែរ-ចិនដ៏ទាក់ទាញតែម្តង។
ជានិច្ចកាល លោកជំទាវតែងតែលើកទឹកចិត្ត ដល់ស្ត្រីជាច្រើន ត្រូវយក ចិត្តទុកដាក់មើលថែរូបសម្រស់ ថែទាំខ្លួនឲ្យក្លាយជាស្ត្រីដែលខ្លាំងពូកែខាងផ្នែកជំនួញផងដែរ។
ស្របពេលដែលមាន ការសរសើរភ្លូកទឹកភ្លូកដីពីសម្រស់របស់ លោកជំទាវ លាង ធារ៉ា នោះ ត្រូវបានសាម៉ីខ្លួនទម្លាយ ពីអាថ៌កំបាំងថែសម្រស់ថា ត្រូវចេះស្រលាញ់ខ្លួនឯងអោយច្រើន បើយើងឈប់ស្រលាញ់ខ្លួនឯង អ្នកដទៃក៏ឈប់ស្រលាញ់យើងដែរ ត្រូវហាត់ប្រាណ ញ៉ាំទឹកនិងគេងឲ្យបានគ្រប់គ្រាន់ ហើយសម្រាប់សុភាពនារីដែលចង់បានសម្រស់ស្អាត អាចមកកាន់មជ្ឈមណ្ឌលថែរក្សាសម្ផស្សរបស់លោកជំទាវដើម្បីពិនិត្យនិងប្រឹក្សាជូនដោយឥតគិតថ្លៃ ហើយការជ្រើសរើសផលិតផលប្រើប្រាស់ក៏ជារឿងសំខាន់ផងដែរ។ មនុស្សគ្រប់រូបត្រូវជឿជាក់លើខ្លួនឯង គ្រប់គ្នាស្អាតម្យ៉ាង១បែប គ្មានអ្នកណាស្អាត អ្នកណាមិនស្អាតទេ សំខាន់គឺការជ្រើសរើសការថែទាំសម្រស់របស់យើងអោយបានត្រឹមត្រូវទៅបានហើយ៕