ដួង ហ្សូរីដា ប្រាប់បំណងចុងក្រោយមួយរបស់ម្ដាយមុនលាចាកលោក

ជាការពិតណាស់ថ្ងៃនេះគឺគម្រប់៧ថ្ងៃនៃមរណភាពម្ដាយបង្កើតតារាសម្ដែង និងពិធីការិនីកញ្ញា ដួង ហ្សូរីដា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១ ឧសភា នៅឯប្រទេសថៃដោយសារជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ ។

ទន្ទឹមគ្នានឹងពេលវេលាដ៏សោកសង្រេងនេះ ដួង ហ្សូរីដា ក៏បានទម្លាយបំណងប្រាថ្នាចុងក្រោយមួយរបស់ម្ដាយដែលនៅមិនទាន់បានសម្រេចហើយក៏លាចាកលោកទៅ ។ បើតាមការរៀបរាប់នៅលើបណ្ដាញសង្គមរបស់ស្ត្រីឆ្នើមរូបនេះបានឱ្យដឹងថា អ្នកស្រី យ៉ាលីន សុខលីម មានបំណងចង់រៀនបន្ថែមវិជ្ជាហុងស៊ុយវគ្គថ្មីពីគ្រូធំរបស់ខ្លួន ។ កូនស្រីរូបនេះបានឱ្យដឹងទៀតថា អ្នកស្រី យ៉ាលីន សុខលីម មានជំនឿជឿ និងអនុវត្តន៍តាមក្បួនអ្នកគ្រូ លីណា គ្រប់យ៉ាង ប៉ុន្តែនៅមិនទាន់មានឱកាសជួបអ្នកគ្រូផ្ទាល់ឱ្យបានជិតស្នឹតទេ ធ្លាប់ជួបតែម្តងគឺនៅពេលទៅឈរតម្រង់ជួរចាំយករូបកាត់ឆុងពីអ្នកគ្រូកាលឆ្នាំមុន ។

ដួង ហ្សីរីដា និយាយថា «មុនពេលលោកម៉ែចាកចេញទៅ លោកមានបំណងចង់ទៅរៀនបន្ថែមវិជ្ជាហុងស៊ុយវគ្គថ្មីបន្ថែមពី អ្នកគ្រូធំរបស់លោកគឺ អ្នកគ្រូ Naly Long លោកជឿនិងអនុវត្តន៍តាមក្បួនអ្នកគ្រូគ្រប់យ៉ាង ប៉ុន្តែលោកម៉ែនៅមិនទាន់មានឱកាសជួបអ្នកគ្រូផ្ទាល់អោយបានជិតស្នឹតទេ ធ្លាប់ជួបម្តងគឺលោកទៅឈរតម្រង់ជួរចាំយក Sticker កាត់ចុងពីអ្នកគ្រូកាលឆ្នាំមុន» ។

នាងបន្តថា «ម្តាយខ្ញុំកាលលោកនៅរស់ជាមនុស្សមានចិត្តបុណ្យសាងតែអំពើល្អ ចុងបញ្ចប់នៃជីវឹតរបស់លោកនៅតែមានបុគ្គលអស្ចារ្យព្យាយាមតាមជួយសង្គ្រោះ ទោះបីយឺតពេលមែន ប៉ុន្តែកូនៗបានអស់ចិត្តហើយ អ្នកគ្រូនៅតែបន្តរៀបចំចាត់ចែងទុកដាក់គ្រប់យ៉ាងនៃក្បួនហ៊ុងស៊ុយនៃការចាត់ចែងបញ្ចុះសពលោកតាមអ្វីដែលអ្នកម្តាយចង់បានគឺ បញ្ចុះសពលោកដើម្បីទុក DNA បន្តឱ្យកូនៗរីកចម្រើនរុងរឿង ទោះបីលោកផុតរលត់មែនតែលោកនៅតែជាចំណែកដែលជួយកូនៗឱ្យជោគជ័យក្នុងឆាកជីវឹត» ។

បន្ថែមពីនោះតារាស្រីរូបនេះក៏បានបន្ដដោយអរគុណគ្រូហុងស៊ុយខាងលើដែលបានខិតខំខ្នះខ្នែងជួយក្រុមគ្រួសាររបស់ខ្លួនចាប់តាំងពីដង្ហើមចុងក្រោយរបស់ម្ដាយ រហូតដល់បញ្ចុះសពរួចរាល់ហើយតាមក្បួនខ្នាតហ៊ុងស៊ុយច្បាស់លាស់ពិតប្រាកដ ជាមួយនឹងការរៀបចំទុកដាក់ម៉ុងបញ្ចុះសពអ្នកម្ដាយតាមក្បួនខ្នាត ដើម្បីទុកDNA ឱ្យកូនៗ» ។

សូមបញ្ជាក់ថា ម្តាយរបស់តារាសម្តែង និង ជាពិធីការនី ដួង ហ្សូរីដា បានទទួលមរណភាពកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ នៅឯមន្ទីពេទ្យប្រទេសថៃដោយសាររោគាពាធប្រចាំកាយជាច្រើនឆ្នាំមកហើយ។

កន្លងមកកញ្ញា ដួង ហ្សូរីដា បានថ្លែងអំពីរឿងរ៉ាវដែលបានជួបប្រទះក្នុងការមើលថែអ្នកម្ដាយមានជំងឺមហារីក ។ ជារឿងដែលកូនៗគ្រប់រូបមិនចង់ឱ្យជំងឺកាចសាហាវកើតលើអ្នកមានគុណ ប៉ុន្តែតារាស្រីរូបនេះមិនបាក់ទឹកចិត្តម្ដងណាឡើយ មិនបោះបង់ក្ដីសង្ឃឹមចំពោះអ្នកម្ដាយ នាងបានប្រឹងអស់ពីលទ្ធភាពក្នុងការនាំអ្នកម្ដាយទៅព្យាបាលដល់ប្រទេសថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងដ៏កាចសាហាវនេះដល់ដំណាក់កាលចុងក្រោយ រហូតអ្នកម្តាយ ទទូមរណភាព។

តំណឹងមរណភាពអ្នកម្ដាយរបស់ កញា ដួង ហ្សួរីដា បានធ្វើឱ្យមហាជន និងសិល្បករសិល្បការិនីរួមអាជីពធ្លាប់រាប់អានគ្នាជាច្រើនបង្ហាញការសោកស្ដាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារកញ្ញា ដួង ហ្សូរីដា។ ម្យ៉ាងទៀត ពួកគេក៏មានអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយនឹងអ្នកម្ដាយរបស់កញ្ញា ដួង ហ្សូរីដា កាលនៅជីវិតផងដែរ ដោយអះអាងថា អ្នកស្រីជាមនុស្សល្អ រួសរាយរាក់ទាក់គួរឲ្យគោរពរាប់អាន។ ដូច្នេះមរណភាពរបស់អ្នកស្រី បានធ្វើឲ្យពួកគេមានស្ដាយស្រណោះយ៉ាងខ្លាំង។

Leave a Reply

Your email address will not be published. Required fields are marked *