ឧកញ៉ា អ៉ឹង លីហេង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»

ឧកញ៉ា អ៉ឹង លីហេង ត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ។

កន្លងមក អ្នកឧកញ៉ា អ៉ឹង លីហេង រួមនឹងក្រុមគ្រួសាររបស់លោក តែងបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើន ដោយចំណាយកម្លាំងកាយចិត្ត ពេលវេលា និងថវិកាផ្ទាល់ខ្លួនរាប់លានដុល្លារ។

ក្នុងដំណើរការផលិតរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ធពេញបូរណ៌មី អ្នកឧកញ៉ា អ៊ឹង លីហេង និងលោកស្រីឧកញ៉ា តាំង ហ្គិចលៀង ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន៥០ម៉ឺនដុល្លារ។ នៅក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ប្ដីប្រពន្ធមួយគូនេះបានបរិច្ចាគថវិការជាច្រើនជូនដល់រាជរដ្ឋាភិបាលផងដែរ។

ក្រៅពីនេះអ្នកឧកញ៉ា អ៊ឹង លីហេង និងភរិយា តែងតែបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយបញ្ហាសង្គមជាអាថ៌គ្រោះទឹកជំនន់ និងជួយដល់ជនក្រីក្រ កុមារកំព្រា និងកុមារអូទីហ្សឹម ជួយមូលនិធិសម្ដេចតេជោ ជាដើម ដែលសរុបជាថវិការាប់លានដុល្លារហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *