ឧកញ៉ា ណាង ណាន បានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យការប្រកួតកីឡាបាល់ទាត់មិត្តភាពនៅប្រទេសថៃ!

អតីតពលករថៃវិវវត្តខ្លួនកា្លយជាអ្នកជំនួញដ៏ជោគជ័យ គឺលោកឧកញ៉ា ណាង ណាន ជានិច្ចកាលលោកតែងតែលេចមុខក្នុងសកម្មភាពសង្គម មនុស្សធម៌ និងកីឡា ដោយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧកញ៉ាបានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យការប្រកួតបាល់ទាត់មិត្តភាពរវាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃជាមួយបងប្អូនពលករខ្មែរនៅថៃ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន សារឿន អគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ។ ខណៈកម្មវិធីនេះ ត្រូវបានឧកញ៉ា ណាង ណាន ប្រាប់ថា៖ ទទួលបានការឧបត្ថម្ភធំដោយ ឯកឧត្តម ភឺន ផល្លា និងចូលរួមសហការឧបត្ថម្ភដោយលោកឧកញ៉ា ណាង ណាន ផ្ទាល់តែម្តង។

ជុំវិញព្រឹត្តិការណ៍នេះ ឯកឧត្តម ហ៊ុន សារឿន អគ្គរាជទូតកម្ពុជាប្រថៃប្រទេសថៃ ក៏បានសម្តែងសេចក្តីសោមនស្សថា៖ អរគុណលោកឧកញ៉ា ណាង ណាន សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ និងអញ្ជើញខ្ញុំជាអធិបតីបើកកម្មវិធីប្រកួត និងប្រគល់ពានរង្វាន់ដល់ក្រុមដែលទទួលជ័យលាភី។ ភ្លាមនោះ លោកឧកញ៉ា ណាង ណាន ក៏បានថ្លែងសារលើបណ្តាញសង្គមថា៖ ខ្ញុំបាទ ឧកញ៉ា ណាង ណានប្រធានគណបក្សប្រជាជនកម្ពុជា សាខាទី ១៧ ប្រចាំប្រទេសថៃ សូមគោរពថ្លែង អំណរអរគុណ ដល់ ឯកឧត្តម ហ៊ុន សារឿន អគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ហើយក៏ជាប្ររធានគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសថៃ ដែលបានអញ្ចើញចូលរួម ជាអធិបតី ក្នុងការប្រកួតបាល់ទាត់មិត្តភាព រវាងពលករ កម្មករ កម្ពុជាដែលរស់នៅក្នុងប្រទេសថៃ ជាមួយ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលមានការចូលរួមពីរបងប្អូនពលករយ៉ាងច្រើនកុះករប្រមាណជិត៣០០នាក់នឹងក្រុមកីឡាករទាំងបួនក្រុម រួមមាន÷
1 QA CARGO
2 ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ
3 យុវជនសន្តិភាពឆ្លងដែន
4 អាសាហ៊ី។

អ្វីដែលគួរឱ្យគាត់សម្គាល់នូវបេះដូងខ្មែរស្រលាញ់ខ្មែរ ក្រោយពីប្រកួតចប់ក៏មានពិសារនំបញ្ចុកសាមគ្គីរួមគ្នា ខណៈដែលឧកញ៉ា ណាង ណាន ដែលជាអ្នករៀបចំ និងចូលរួមឧបត្ថម្ភក្នុងកម្មវិធីនោះ បានបន្ថែមថា៖ បងប្អូនពលករមានផលពិបាកនៅថៃខលរកខ្ញុំ ខ្ញុំនឹងចុះទៅសួរសុខទុក្ខដល់កន្លែងស្នាក់នៅរបស់បងប្អូន។ ទូរស័ព្ទលេខ 080 487 4444 – 063 18 77 776 ៕

Leave a Reply

Your email address will not be published. Required fields are marked *