តារាភាពយន្តJulian Cheungវ័យ៥០ឆ្នាំត្រូវបន្ថយអាហារខ្លាញ់ជាចាំបាច់

តារាភាពយន្តទីក្រុងហុងកុង លោក Julian Cheung សន្យារឹតត្បិតទៅលើរបបអាហារដែលលោកត្រូវទទួលទាន បន្ទាប់ពីសុខភាពរបស់លោកមានបញ្ហាកាលពីសប្តាហ៍មុន។

ទីភ្នាក់ងារគ្រប់គ្រងការងារសិល្បៈរបស់តារាជើងចាស់វ័យ៥០ឆ្នាំរូបនេះ បានចេញមកប្រកាសនៅពេលព្រឹកថ្ងៃសៅរ៍កន្លងទៅថា សុខភាពរបស់តារាភាពយន្តលោក Julian Cheung មាន អាការៈមិនស្រួល ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាលបន្ទាន់។ ទីភ្នាក់ងារបន្តអោយដឹងថា Julian មានបញ្ហាថង់ទឹកប្រម៉ាត់ ហើយត្រូវធ្វើការវះកាត់យកគ្រួសក្នុងថង់ទឹកប្រមាត់ចេញ។ ដូច្នេះ ការងារសិល្បៈទាំងឡាយរបស់លោកត្រូវផ្អាកជាបណ្តោះអាសន្នសិន។

 

សារព័ត៌មានចិន អោយដឹងបន្តថា លោក Julian ក្រោយទទួលបានការព្យាបាលឥឡូវនេះលោកបានចេញពីមន្ទីរពេទ្យហើយ និងសម្រាកព្យាបាលបាលបន្តនៅលំនៅដ្ឋាន។

នៅថ្ងៃច័ន្ទ១សីហា តារាភាពយន្ត Julian ក្រោយពីសភាពជំងឺបានធូរស្រាល បានចេញមកថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្រតាមបណ្តាញសង្គមអនឡាញល្បីឈ្មោះប្រចាំប្រទេសចិន Weibo យ៉ាងដូច្នេះ ថា «សួស្តី មិត្តទាំងអស់គ្នា។ ខ្ញុំបានជាសះស្បើយហើយ កុំបារម្ភ។ នៅពេលខាងមុខខ្ញុំនឹងទទួលទានអាហារខ្លាញ់តិច»។ អរគុណអ្នកទាំងអស់គ្នា។

 

តារាភាពយន្ត Julian Cheung Chi-lam កើតនៅខែសីហា ឆ្នាំ១៩៧១ មានឈ្មោះលើវិថីសិល្បៈថា Chilam ជាតារាចម្រៀង និងតារាភាពយន្តទីក្រុងហុងកុង។ លោកបានរៀបការជាមួយនិងតារាស្រីទីក្រុងហុងកុងនាង Anita Yuen។ ប្តីប្រពន្ធមួយគូនេះមានកូនប្រុសម្នាក់កើតនៅឆ្នាំ២០០៦។ យោងគេហទំព័រ celebnetworths, តារាភាពយន្តហុងកុង Julian Cheung មានទ្រព្យសម្បត្តិប្រហែល1.5លានដុល្លារអាមេរិក។

Leave a Reply

Your email address will not be published. Required fields are marked *