បែកធ្លាយ យក់ ថិតរដ្ឋា ដឹកដៃ ឃុំ ប៉ុណ្ណាដែត ចូលច្រៀងរួមទ្រនំគ្នាក្នុងផលិតកម្មថ្មីមួយ

តារាចម្រៀងចាស់វស្សា យក់ ថិតរដ្ឋា និង ស្វាមី គឺលោក ឃុំ ប៉ុណ្ណាដែត ត្រូវបានប្រភពមួយទម្លាយឱ្យដឹងថា ថ្មីៗនេះធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែគូរស្នេហ៍លលកញីឈ្មោលមួយគូនេះសម្រេចចិត្តដឹកដៃគ្នាចូលច្រៀងរួមទ្រនំក្នុងផលិតកម្ម ថ្មីមួយ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ផលិតកម្មដែល តារាចម្រៀងទាំង២ សម្រេចចិត្តចូលច្រៀងនោះមានឈ្មោះថា ផលិតកម្ម«ថែមម៉ោង»។ ប្រភពដដែល បានបង្ហើបឱ្យដឹងទៀតថា សម្រាប់បទចម្រៀងរបស់តារាទាំងពីរដួងនេះ នៅតែធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ នឹងផ្ទុះការសរសើរមិនដាច់ពីម៉ាត់នៅទេពកោសល្យនិងសមត្ថភាពច្រៀងដ៏ប៉ិនប្រសព្វ មិនខុសពីពាក្យចាស់ពោលថា ខ្ញីកាន់តែចាស់កាន់តែហិរ ។ យ៉ាងណាមិញ នេះគ្រាន់តែជាបទចម្រៀងដំបូងរបស់ពួកគាត់នៅក្នុងផលិតកម្មថែមម៉ោងប៉ុណ្ណោះ យើងទាំងអស់គ្នារង់ចាំតាមដាន បទចម្រៀងថ្មីៗ របស់ពួកគាត់ខាងមុខទៀត។

បែបណាក្ដី សាមីខ្លួនទាំងពីរ មិនទាន់បានទម្លាយ ជាសាធារណៈនៅឡើយនោះទេ ខណៈដែលទូរស័ព្ទរបស់ អ្នកទាំងពីខលចូល មិនមានអ្នកទទួល ចំណែកខាងផលិតកម្មឯណោះវិញ ក៏មិនអាចទាក់ទងបានដូចគ្នា។

តាមប្រភពដែលខាងយកជាការបានខាងលើ ប្រាប់ថា ផលិតកម្ម«ថែមម៉ោង» ជាផលិតកម្មថ្មីមួយ ទើបបង្កើត ដែលប្រជុំទៅដោយ ក្រុម អ្នកនិពន្ធបទភ្លេង និងមេឡូឌី ជាច្រើននាក់ សុទ្ធសឹងតែជា អ្នកមានបទពិសោធន៍។ បច្ចុប្បន្ន ក្រៅពីតារាចម្រៀងទាំងពីខាងលើ មានតារាចម្រៀងជាច្រើន នឹងនាំគ្នាចូលមកផលិតកម្ម មួយនេះជាបន្តបន្ទាប់ ថែមទៀត។

គួរបញ្ជាក់ផងដែរថា អ្នកនាង យក់ ថិតរដ្ឋា គឺជា តារាចម្រៀង ប្រចាំផលិតកម្មថោន មុនឈានជើងចូលផលិតកម្ម «ថែមម៉ោង» ដូច្នេះតើមានអ្វីពិសេស ដែលធ្វើឲ្យតារាទាំងពីរដួងនេះ សម្រេចចិត្តដឹកដៃគ្នា ស្ងាត់ៗចូលផលិតកម្មថែមម៉ោង។ សូមស្ដាប់បទរបស់ ពួកគេទាំង២ នៅក្នុងទ្រនាំថ្មីទាំអស់គ្នា!

បទ«មិនបោះបង់គេតែគេបោះបង់ខ្ញុំ»

បទ« គំរាមបេះដូង »

Leave a Reply

Your email address will not be published. Required fields are marked *