ក្រុមហ៊ុនប្រមាណ១៥០ក្រុមហ៊ុន និង១០ប្រទេសត្រៀមចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា រំពឹងមានអ្នកចូលទស្សនាចំនួន៤៥០០នាក់

កាលពីថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd (VEAS) បានរៀបចំសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារ Hyatt Regency Phnom Penh រាជធានីភ្នំពេញ ស្ដីពីការត្រៀមធ្វើសេរីនៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិអំពីវិស័យ កសិកម្ម ការចិញ្ជឹមសត្វ សម្រស់ ឱសថស្ថាន ឧបករណ៍បន្ទប់ពិសោធន៍ បរិក្ខាវេជ្ជសាស្រ្ត អាហារ-ភេសជ្ជៈ និង សត្វចិញ្ចឹម ។ នេះគឺជាសេរីនៃពិព័រណ៍ពាណិជ្ជកម្មដែលធ្វើឡើងជារៀងរាល់ឆ្នាំដោយក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd (VEAS) ជាមួយការគាំទ្រពីក្រសួងស្ថានប័នពាកព័ន្ធ សមាគមពាណិ​ជ្ជកម្មកម្ពុជា សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម សមាគមវារីវប្បករនៅកម្ពុជា សមាគមជាងសក់ និងសម្អាងនៅកម្ពុជា សមាគមនអភិវឌ្ឍន៍មន្ទីរពិសោធន៍វេជ្ជសាស្រ្ត និងសមាគមជំនាញផ្សេងទៀត ។

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៨-៣០ សីហា ឆ្នាំ២០​២៤ នៅមជ្ឍមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញជាមួយអ្នកតាំងបង្ហាញប្រមាណជា១៥០​ក្រុមហ៊ុនមកពី១០ប្រទេសដាក់បង្ហាញផលិតផល បច្ចេកវិទ្យានិងសេវាកម្មជាច្រើនលើទំហំនៃការបង្ហាញ 3000 ម៉ែត្រការ៉េ ។ កម្មវិធីនេះត្រូវបានព្យាករណ៍ថានឹងមានអ្នកចូលទស្សនាចំនួន ៤៥០០ នាក់ជាអ្នកជំនួញមកពីក្នុងប្រទេសកម្ពុជានិងបណ្តាលប្រទេសក្នុងតំបន់ ដែលនឹងក្លាយជាវេទិការអាជីវកម្មតែមួយគត់សម្រាប់អ្នកជំនួញក្នុងប្រទេសកម្ពុជាដើម្បីអភិវឌ្ឍន៍ជំនួញរបស់ពួកគេនិងទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ ។

គណៈកម្មាការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន VEAS លោក វីន នី បានមានប្រសាសន៍ថា សេរីនៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិឆ្នាំនេះគឺកាន់តែធំជាងឆ្នាំមុនដោយមានការដាក់បន្ថែមការតាំងពិព័ណចំនួនពីរនៅ​ប្រទេសកម្ពុជាគឺ Food Ex Cambodia 2024 ពិព័ណអន្ដរជាតិលើវិស័យបច្ចេកទេស វិស័យម្ហូបអាហារ និងភេសជ្ជៈ ,ពិព័ណអន្ដរជាតិពីវិស័យសត្វចិញ្ចឹមនៅកម្ពុជា កាន់តែសម្បូបែបនៃការដាក់តាំងបង្ហាញយើងសង្ឃឹមទុកថាមានទស្សនាលក្ខណៈពាណិជ្ជកម្ម៤៥០០នាក់ ។ លោកថាពិព័ណអន្ដរជាតិនៅកម្ពុជាកន្លងមកទស្សនិកជនចាប់អា​រម្មណ៍ជាងគេគឺវិស័យកសិកម្ម ។

ពង្រីកទំហំនិងការចូលរួមពីអន្តរជាតិជាច្រើនជាមួយនឹងភាពជោគជ័យនៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិឆ្នាំកន្លងទៅ ឆ្នាំនេះសេរីនៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិត្រូវបានពង្រីកនៅទំហ៊ុំការតាំងបង្ហាញរបស់ខ្លួនបន្ថែមទៀតដោយអ្នករៀបចំកម្មវិធី នាំមកជូននៅជាជីវកម្មជាច្រើន។ ច្រើនជាង១៥០អ្នកតាំងបង្ហាញមកពី១០ប្រទេសផ្សេងៗគ្នា ដូចជា Belarus, Cambodia, China, Korea, Malaysia, Netherlands, Poland, Russia, Taiwan, Thailand, USA, Vietnam,… នឹងដាក់តាំងបង្ហាញផលិតផលទាក់ទាញ និង បច្ចេកវិទ្យាទំនើបចុងក្រោយក្នុងវិស័យនីមួយៗ ។ ម៉ាកល្បីៗមួយចំនួនក្នុងវិស័យទាំងនេះក៏នឹងដាក់តាំងបង្ហាញផលិតផលរបស់ពួកគេផងដែរក្នុងសេរីនៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះដូចជា De Heus TMH Co., Ltd; Central Veterinary Medicine Joint Stock Company No.5; Naratrends Co., Ltd; Shandong Aminuo Fertilizer Co. Ltd; Suncue Co., Ltd; Royal Canin; Archer Daniel Midland (ADM); Sri Trang Glove; Kuang Hsien Medical Instrument, និងច្រើនជាងនេះទៀត។ ព្រឹត្តិការណ៍នេះបានក្លាយទៅជាវេទិការជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នក ផលិត ផ្គត់ផ្គង់ ចែកចាយបន្ត និង អង្គភាពជាច្រើនទៀតក្នុងវិស័យទាំងនេះដើម្បីបង្កើតឱកាសអាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និងចែករំលែកបច្ចេកវិទ្យា…ជាមួយគ្នានេះដែរវាបានជួយប្រជាជនកម្ពុជានិងអាជីវកម្មក្នុងតំបន់បានជួបជាមួយបច្ចេកវិទ្យាផលិតកម្មទំនើបចុងក្រោយគេបង្អស់របស់ពិភពលោក ។

លោកសុខ សុថា ប្រធានប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃផលិតករ បានថ្លែងថា ពិព័ណនេះកានម់តែសំខាន់នៅពេលមានការរំលេចនូវផ្នែកម្ហូបអាហារ និងបច្ចេកវិទ្យា។លោករំពឹងថានឹងមានអ្នកចូលរួមទស្សនាកាន់តែច្រើនជាងឆ្នាំមុនៗផងដែរ។

ផ្តោតលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាមួយប្រជាជនប្រមាណ ១៦.៥ លាននាក់ ប្រមាណជាង៨០% កំពុងរស់នៅក្នុងតំបន់ជនបទ កសិកម្មគឺជាវិស័យចម្បងមួយក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។ វិស័យកសិកម្មនៅតែពឹងផ្អែកជាចម្បងលើការនាំចេញអង្ករ (៧០%) ដែលជាការនាំចេញដ៏សំខាន់បំផុត និងដំណាំចម្បងរបស់ប្រទេសកម្ពុជា ។ ជាមួយនឹងសក្តានុពលអភិវឌ្ឍន៍ រដ្ឋាភិបាលកម្ពុជាមានគោលបំណងធ្វើ ឲ្យកម្ពុជាក្លាយជាប្រ​ទេសមួយក្នុងចំណោមប្រទេសផលិតកសិកម្មកំពូលទាំង១០ ក្នុងពិភពលោកហើយក្នុងពេលតែមួយ នេះបានក្លាយជាសេដ្ឋកិច្ចចំណូលមធ្យមខ្ពស់ នៅឆ្នាំ ២០៣០ ។ កម្ពុជាក៏ចង់ក្លាយជាប្រទេសមានអំណាចក្នុងវិស័យកសិ​កម្មថ្មីផងដែរ (ប្រភព៖ Bangkok Post) ។ ដោយដឹងពីសក្ដានុពលអភិវឌ្ឍន៍ នៃវិស័យកសិកម្មនិងជលផលកម្ពុជា VEAS បានរៀបចំកម្មវិធីពិព័រណ៍នេះឡើងដើម្បីបង្កើតឱកាសបន្ថែមទៀតសម្រាប់អាជីវកម្ម ស្វែងរកអតិថិជនដែលមាន សក្តានុពល ជំរុញអាជីវកម្ម និងសហការក្នុងការផ្ទេរបច្ចេកវិទ្យា រវាងក្រុមហ៊ុនកម្ពុជានិងអន្តរជាតិ ។

វិស័យ សម្រស់ ឱសថស្ថាន បរិក្ខាបន្ទប់ពិសោធន៍ ឧបករណ៍វេជ្ជសាស្រ្តក៏ជាផ្នែកដ៏សំខាន់មួយដែលត្រូវបានយកមកដាក់បង្ហាញផងដែរ។ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិសម្រស់លើកទី ៦ នឹងដាក់បង្ហាញពីទំនោរនិងបច្ចេកវិទ្យាចុងក្រោយបំផុតក្នុងវិស័យនេះដែលផ្តល់ជូននូវវេទិការសម្រាប់ការបង្កើតទំនាក់ទំនង និងការអភិវឌ្ឍន៍អាជី​វកម្ម។ ស្រប់ពេលជាមួយគ្នានេះដែល ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិឱសថស្ថាន និងបរិក្ខាវេជ្ជសាស្រ្ត ឧបករណ៍បន្ទប់ពិសោធន៍ លើកទី ៧ នឹងផ្តោតលើ ឱសថ បិរក្ខាវេជ្ជសាស្រ្ត និង បច្ចេកវិទ្យាឧបករណ៍បន្ទប់ពិសោធន៍ ដាក់បង្ហាញនូវដំណោះស្រាយជឿនលឿននិងចុងក្រោយ និងផ្តល់ជូនឱកាសសម្រាប់ការផ្លាស់ផ្តូរបទពិសោធន៍និងកំណើនក្នុងអាជីព។ ទីផ្សារសម្រស់និងឱសថគឺកំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំងជាមួយនឹងកាកើនឡើននៃតម្រូវការផលិតផលគុណភាពខ្ពស់និងដំណោះស្រាយដែលមានភាពច្នៃប្រឌិត។ ការតាំង ពិព័រណ៍នេះនឹងបំ​ពេញតាមតម្រូវការទាំងនេះដោយបង្ហាញពីការរីកចម្រើនដ៏លឿននិងជំរុញឲ្យមានការតភ្ជាប់ឧស្សាហកម្ម ។

លោកបណ្ឌិតខាត់ បូរ៉ា នាយប្រតិបត្តិសមាគមជាងកាត់សក់ និងសម្អាងនៅកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ថាអាជីវកម្មគ្រឿងសម្អាងក្លាយជាទីពេញនិយមសម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ហើយសមាគមលោកផ្ដោតទៅលើម្ចាស់សម្អាងដូចជាម្ចាស់សាឡន  ជាងកាត់សក់ ម្ចាស់ហាងកាត់សក់ និងអ្នករកស៊ីវិស័យរក្សារសម្រស់ដែលបច្ចុប្បន្នមានសមាជិកជាង៦០០នាក់ ។ លោកថាជាលើកទី១របស់សមាគមលោកក្នុងការចូលរួម ហើយលោកមើលឃើញថាជាឱកាសដ៍ធំសម្រាប់អ្នករកស៊ីក្នុងវិស័យគ្រឿងសម្អាងនៅកម្ពុជា និងជាងសាឡនទាំងអស់ ដែលគាត់អាចចូលរួមសេរីពិព័ណពាណិជ្ជកម្មកម្ពុជានេះបាន ។

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិថ្មី៖ FoodEx Cambodia 2024 និង PetFair Cambodia 2024សេរីនៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិឆ្នាំនេះគឺកាន់តែធំជាងឆ្នាំមុន ដោយមានការដាក់បន្ថែមការតាំងពិព័រណ៍លើវិស័យចំនួន២ លើកទី១ ក្នុងប្រទេសកម្ពុជាគឺ FoodEx Cambodia 2024 ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិពីផលិតផល បច្ចេកវិទ្យា និងសេវាកម្មលើវិស័យ ម្ហូបអាហារ និង ភេសជ្ជៈ និង PetFair Cambodia 2024 ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិពីវិស័យសត្វចិញ្ចឹមក្នុងប្រទេសកម្ពុជា។

លោកហ៊ុន សៀងហុន នាយកប្រតិបត្តិសម្ព័ន្ធសគមន៍កសិករកម្ពុជា បង្ហាញចំណាប់អារម្មណ៍ថាលោករំពឹងថាពិព័ណមួយនេះនឹងមានការចូលរួមច្រើន ហើយពួកគាត់នឹងបានដឹងច្បាស់ថាទីតាំងផលិតរបស់កសិករផលិតនីមួយៗនៅទីណាជាក់លាក់ ដែលជាតម្រូវការរបស់អ្នកទិញនិងអ្នកយកទៅកែច្នៃ ក៍ដូចជារោងចក្រសហគ្រាស អ្នកវិនិយោគទុនដែលគាត់មានបំណងវិនយោគលើវិស័យកសិកម្មដែលគាត់ចង់បាន ។លោកថាកន្លងមកយើងពូកែផលិត តែយើងខ្វះទីផ្សារផ្សព្វផ្សាយ ហេតុនេះពិព័ណនៅថ្ងែទី២៨ ដល់៣០ ខែ៨ និងធ្វើឲ្យយើងមានឱកាសផ្សព្វផ្សាយផលិតផលរបស់យើងបានកាន់តែច្រើនជាងមុន ។

យោងទៅតាមរបាយការន៍ទីផ្សារ ប្រាក់ចំណូលនៅក្នុងទីផ្សារសត្វចិញ្ចឹម មានរហូតដល់ 22.89 លានដុល្លានៅឆ្នាំ2024 ។ទីផ្សារត្រូវបានគេរំពឹងថា នឹងកើនឡើងប្រមាណ ១១,៣២% ជារៀងរាល់ឆ្នាំ (CAGR 2024-​2028)។ជាមួយនឹងសក្តានុពល ខាងលើ PetFair Cambodia សន្យានាំយកឱកាសក្នុងទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សភ្ជាប់ជាមួយ អ្នកជំនាញផ្នែកឧស្សាហកម្មណែនាំផលិតផលរបស់អ្នកនិងបង្កើតជាចំណុចរឹងមាំក្នុងវិស័យសត្វចិញ្ចឹម។ ក្រៅពីនេះប្រាក់ចំណូលក្នុងទីផ្សារ ម្ហូបអាហារមានរហូតដល់ ៨,១ ពាន់លានដុល្លា នៅឆ្នាំ ២០២៣។ ទីផ្សារនេះត្រូវបានគេរំពឹងថា នឹងកើនឡើងជារៀងរាល់ឆ្នាំ ៧,៣៨% (CAGR 2023-2028)។ ផ្នែកធំបំផុតនៃទីផ្សារគឺផ្នែកសាច់ដែលមានតម្លៃទីផ្សារ 2.1 ពាន់លានដុល្លា 2023។ ទាំងនេះជាភស្តុតាងនៃឱកាស ការអភិវឌ្ឍន៍បើកចំហសម្រាប់ឧស្សាហកម្មស្បៀងអាហារជាទូទៅ និង ឧស្សាហកម្ម ស្បៀងអាហារនៅកម្ពុជាជាពិសេស។ ជាមួយនឹងភាពខុសគ្នានៃផលិតផលនិងបច្ចេកវិទ្យានៅលើការបង្ហាញ ស៊េរីនៃការតាំង ពិព័រណ៍នេះត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវពាណិជ្ជកម្ម ជាង 4,000 នាក់ ។

វេជ្ជបណ្ឌិតហូ មករា ប្រធានសមាគមអភិវឌ្ឍន៍មន្ទីពិសោធន៍វេជ្ជសាស្រ្ដបានឲ្យដឹងថាម្ចាស់មន្ទីពេទ្យ ម្ចាស់គ្លីនិក ម្ចាស់ឱសថស្ថាន ជាដើមអាចចូលរួមពិព័ណនេះ ដើម្បីផ្លាស់ប្ដូរ ស្វែងរកតម្រូវការផ្សេងៗ នៅក្នុងពិព័ណនេះ។ពិព័ណនេះជាឱកាសពិសេសរបស់អ្នកផ្គត់ផ្គង់ផ្នែកឧបករណ៍ បរិក្ខាពេទ្យ ឱសថ បរិក្ខារមន្ទីពិសោធន៍ និងសេវ៉ាមន្ទីពេទ្យគ្លីនិកមកចូលរួម និងស្វែងយល់ពីបច្ចេកវិទ្យាទំនើបៗ ក្នុងការដាក់បង្ហាញតាំងនៅក្នុងពិព័ណនេះ។

កម្មវិធីនិងសកម្មភាពដ៏ទាក់ទាញ –របៀបនិងការផ្ទេរបច្ចេកវិទ្យាស៊េរីនៃការតាំងពិព័រណ៍នេះអម​ដោយកម្មវិធី និង សកម្មភាពជាក់ស្តែងដែលមានឥទ្ធិពល ដើម្បីផ្តល់ប្រយោជន៍ដល់អាជីវកម្ម និង ភ្ញៀវដែលចូលរួម ។ ក្រៅពីការបង្ហាញផលិតផលនិងបច្ចេកវិទ្យានៅស្តង់ ស៊េរីថ្មីពិព័​រណ៍ឆ្នាំនេះក៏ទាក់ទាញអ្នកទស្សនាចំនាញៗ អ្នកទិញដែលមានសក្កានុពល និង សកម្មភាពសំខាន់ៗជាច្រើនផងដែរ៖

-សិក្ខាសាលា៖ ដឹកនាំដោយអ្នកជំនាញផ្នែកឧស្សាហកម្ម វគ្គទាំងនេះនឹងគ្របដណ្តប់លើបច្ចេកវិទ្យាចុងក្រោយបំផុតនិងនិន្នាការទីផ្សារ, ផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍអាជីវកម្ម។

B2B Matchmaking: អាជីវកម្មអាចដាក់ពាក្យណាត់ជួបដោយផ្ទាល់នៅស្តង់ អនុញ្ញាតឱ្យពួកគេជួបដៃគូដែលមានសក្តានុពល, ចរចាផលិតផលនិងបច្ចេកវិទ្យា, កំណត់អត្តសញ្ញាណអ្នកទិញសមរម្យ, និងបញ្ចប់កិច្ចសន្យាអាជីវកម្មប្រកបដោយប្រសិទ្ធភាព. អ្នករៀបចំនឹងជួយក្នុងការរៀបចំនិងកំណត់ពេលប្រជុំធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងពេលវេលា និង បង្កើន ប្រសិទ្ធភាពពាណិជ្ជកម្មសម្រាប់ភាគីទាំងពីរ។

– សិក្ខាសាលា ៖ ជាពិសេសនៅក្នុងពិព័រណ៍ Phar-med – Lab ឆ្នាំនេះ សិក្ខាសាលាសន្យាថានឹងផ្តល់នូវបទ ពិសោធន៍ ជាក់ ស្តែង និង ចំណេះដឹងសំខាន់ៗដែលបានធ្វើបច្ចុប្បន្នភាព ។ ប្រធានបទសំខាន់ៗរួមមាន’Role of microbiology lab in Cambodia’ និង ‘Genetic test for Cancer disease prediction and prenatal testing’, ដឹកនាំដោយ លោក ចាន់ ឈាងបូរ៉ាន រដ្ឋលេខាធិការ AMLD និងលោកវេជ្ជបណ្ឌិត ហូ ម៉ាការ៉ា ប្រធាន AMLD។

-សកម្មភាពផ្សេងៗទៀត ៖ ការប្រកួ ប្រជែង និងការសម្ដែង (Petfair Cambodia); ដំណើរទស្សនៈកិច្ចរបស់សមាគមន៍ នៅកន្លែងតាំងពិព័រណ៍ ការសម្តែងស្ទីលសក់ (Beauty Connect Cambodia)។

ដោយមានការគាំទ្រពីអ្នកសារព័ត៌មានដែលតំណាងឱ្យទីភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ យើងខ្ញុំសង្ឃឹមថា មានអាជីវកម្មជាច្រើន អង្គការ ទីភ្នាក់ងារនានា យើងខ្ញុំសង្ឃឹមថានឹងមានការគាំទ្រានិងមកទស្សនាដោយផ្ទាល់នៅក្នុងកម្មវិធីពិព័រន៍របស់យើងខ្ញុំ។ ពិព័រណ៍នេះនឹងបើកដោយមិនគិតថ្លៃរយៈពេល ៣ថ្ងៃ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៥:០០ល្ងាច។ ការតាំងពិព័រណ៍នេះ សន្យាថា នឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏ អំ ណោយផលមួយ ដើម្បីសម្រេចបាននូវសកម្មភាពអាជីវកម្មជាក់ស្តែងរវាងអាជីវកម្មក្នុងស្រុក និងបរទេស និងទីកន្លែងមួយដើម្បីរួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ៕

Leave a Reply

Your email address will not be published. Required fields are marked *