អ្នកខេត្តពោធិ៍សាត់​ត្រៀម​សប្បាយ​! កំពូលតារាចម្រៀងល្បីៗជាច្រេីនដួង​ នឹងឡើងអង្រួនឆាកតន្រ្តីចំនួន២ថ្ងៃពេញនៅស្រុកបាកាន ចុងសប្ដាហ៍នេះ

មហាព្រឹត្តការណ៍ប្រគំតន្រ្តីGanzberg Premium Idol Tour Concert សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តពោធិ៍សាត់ ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រីដ៏ធំសម្បើមមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ១៨-១៩ ខែតុលា ឆ្នាំ២០២៤ នេះ ដែលមានទីតាំងនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ចាប់ពីម៉ោង ០៦:០០ ល្ងាចតទៅ ។

កំពូល តារាចម្រៀងដែលនឹងចូលរួមច្រៀង មានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស ឧកញ៉ា ខេមរៈ សិរីមន្ត , លោក ខាន់ ជេមស៌ និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក គូម៉ា អ្នកនាង ខាត់ សួស្តី លោក រាជ ប្រាថ្នា លោក K-LA លោក វង្ស ថាណាន់ លោក លំ សុក្រិត កញ្ញា NANA លោក Vuthea &Ruthko លោក ងួន សុបិន និងDJ KA KA

ក្រៅ ពីការប្រគំតន្ត្រី របស់តារាចម្រៀង ដែល បានរៀបរាប់ ខាងលើ ក៏ មានអមមកជាមួយការសម្ដែងshowពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៏ ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន ។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕


Leave a Reply

Your email address will not be published. Required fields are marked *