បន្ទាប់ពីបេសកកម្មដែលតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិនៃកម្មវិធី Miss Universe លើកទី៧៣ នៅឯប្រទេស ម៉ិចស៊ីចកូ ពេលនេះអ្នកនាង ប្រាសាទ ដាវីន Miss Universe Cambodia 2024 បានវិលត្រឡប់មកដល់ប្រទេសកំណើតហើយ ។
ទឹកចិត្តអ្នកគាំទ្រគ្រាន់តែដឹងអ្នកនាង ប្រាសាទ ដាវីន មកដល់ព្រាលានយន្តហោះកម្ពុជាភ្លាម ម្នាក់ៗបានស្រែកហោយ៉ាងលាន់រំពងពេញព្រលាន ពិសេសថែមទាំងមានជាកាដូជាច្រើនសម្រាប់ទទួលនាងក្នុងការវិលត្រឡប់មកជាមួយនឹងភាពជោគជ័យ និងមុខមាត់ជួនប្រទេសជាតិថែមទៀតផង ។
រូបភាពសំឡេងគាំទ្រយ៉ាងលាន់រំពង និងទឹកចិត្តដែលប្រជាជនខ្មែរមានចំពោះ ប្រាសាទ ដាវីន នោះងាកទៅមើលអ្នកនាង ប្រាសាទ ដាវីន ផ្ទាល់ ក៏បានបង្ហើបអារម្មណ៍ ក៏ដូចជាថ្លែងនូវពាក្យអរគុណទៅអ្នកគាំទ្រកម្ពុជាដែលមកទទួលនាងយ៉ាងកក់ក្តៅផងដែរ ។ ដោយក្នុងនោះ អ្នកនាង ប្រាសាទ ដាវីន បាននិយាយាថា៖ “ដំណើរពាន់យោជន៍ ទៅកាន់ចក្កវាឡ ពេលនេះនាងខ្ញុំបានវិលត្រឡប់មកកាន់មាតុភូមិវិញដោយសុវត្ថិភាពហើយ ។ អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានគាំទ្រនាងខ្ញុំកន្លងមក” ។
សូមបញ្ជាក់ថា អ្នកនាង ប្រាសាទ ដាវីន គឺជាបរវកញ្ញាចក្កវាឡដែលតំណាងឲ្យកម្ពុជាទៅចូលរួមប្រកួត Miss Universe លើកទី ៧៣ នៅឯប្រទេស ម៉ិចស៊ីចកូ ដោយម្ចាស់ម្កុដបានទៅលើប្រទេសដាណឺម៉ាក លំដាប់រងទី១ បានទៅលើបេក្ខភាពមកពីប្រទេសនីហ្ស៊េរីយ៉ា និងលំដាប់រងទី២ បានទៅម្ចាស់ផ្ទះម៉ិចស៊ីចកូ ។
បើទោះបីមិនទទួលបានមកុដ វិលត្រឡបមកកាន់ប្រទេសកម្ពុជាវិញ ក៏ពិតមែន តែប្រាសាទ ដាវីន បំបែកកំណត់ត្រាចូលវគ្គ Top ៣០ ក្នុងចំណោមបេក្ខភាពជាង១០០ប្រទេសដែលបានចូលរួម និង បានជាប់Top2 VOICE for CHANGE នៃកម្មពិធី Miss Universe 2024 ដែលកន្លងមកមិនទាន់មានបរវកញ្ញា ចក្កវាឡ រូបណាតំណាងឲ្យកម្ពុងបានចូលវគ្គ Top នោះឡើយ ។
មិនតែប៉ុណ្ណោះ ប្រាសាទ ដាវីន បានធ្វើអោយទស្សននិកកម្ពុជា មានមោទនភាព ក្នុងពេលដែលនាងជាបេក្ខដំបូងគេដែលអាចបំបែកកំណត់ត្រាកម្ពុជា ដែលអាចដល់វគ្គTop នៃកម្មវិធី Miss Universe ។ ការឈានជើងចូលដល់វគ្គ Top ៣០ នេះដែរ ក៏ជាការបង្ហាញអោយពិភពលោកបានស្គាល់ពីភាពអស្ចារ្យរបស់កម្ពុជាកាន់តែច្បាស់ផងដែរ ៕