ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃ ចាប៉ីដងវែង របស់កម្ពុជា ចុះជាបេតិកភណ្ឌវប្បធម៌អរូបរីនៃមនុស្សជាតិ ផលិតកម្មGalaxy navatra កំពុងផលិតបទច្រៀងមួយបទមានចំណងជើងថា “សែកមន្ត” ដោយក្នុងវីដេអូ MV បានបញ្ចូល អ្នកលេងចាប៉ីដងវែងជាង១០០ នាក់ ច្រៀងលេងកំដរ នេះបើតាមប្រភពច្បាស់ការមួយទម្លាយឱ្យដឹងមកសារព័ត៌មានយើង។
កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺជាអ្នកច្រៀង ចម្រៀង១បទនេះក៏មាន Versionស្រីរបស់កំពូលតារាចម្រៀងស្រីរួមទ្រនំ កញ្ញា តន់ ចន្ទសីម៉ា ផងដែរ។អ្វីដែលជាការទាក់ទាញ់ក្នុងបទចម្រៀង នោះ គឺការតុបតែងតែងខ្លួនជាបែបបុរាណ ប្លែក ជាមួយ អ្នកលេងចាប៉ីល្បីៗជាង១០០នាក់ សុទ្ធតែសំលៀកបំពាក់បុរាណ។
តាមប្រភពដែលគួរឱ្យទុកចិត្តខាងលើបានទម្លាយឱ្យដឹងទៀតថា ក្រុមការងារផលិតកម្មGalaxy navatra កំពុងតែសម្រុកថតMVនេះ យ៉ាងយកចិត្តទុកដាក់បំផុត ជាមួយក្រុមបច្ចេកទេស និងការមេរ៉ាទំនើបៗ ដែលគិតមកដល់ថ្ងៃនេះ បានថតជិតរួចរាល់ហើយ ផលិតកម្មខ្នាតយក្សមួយនេះ នឹងបញ្ចេញMVបទ”សែកមន្ត” នាពេលឆាប់ៗខាងមុខនេះ ពោលធ្វើយ៉ាងណាឱ្យបានមុនថ្ងៃ30វិច្ឆិកា ខាងមុខនេះ។
ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ សូមប្រិយមិត្តរង់ចាំទស្សនាMVពេញទាំងអស់គ្នា៕
https://vt.tiktok.com/ZSjXcaJe3