តារាចម្រៀង ឃុំ ប៉ុណ្ណាដែត ចោទសំណួរចំៗទៅកាន់លោក មួន ម៉ារ៉ា ក្រោយល្បីរឿងកាត់លុយញើសឈាមកីឡាករ

នៅលើបណ្តាលសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ ក្រោយពីមានការទម្លាយរឿងអតីតតារាចម្រៀង មួន ម៉ារ៉ា កាត់លុយជាញើសឈាមរបស់កីឡាករ ។

តារាចម្រៀងជើងចាស់លោក មួន ម៉ារ៉ា កំពុងរងការចោទប្រកាន់ពាក់ព័ន្ធរឿងកិបកេងលុយកម្លាំងញើសឈាមកីឡាករ កីឡាការនីក្នុងសហព័ន្ធកីឡាករស្នូកឃ័រកម្ពុជា ។ ដោយមានការលើកឡើងថា ម្ចាស់បទ កាដូឥតន័យ បានកាត់លុយកីឡាករជម្រើសជាតិ និងប្រាក់រង្វាន់ជ័យលាភី ព្រមទាំងលុយការប្រកួតពេលប្រមូលផ្តុំជម្រើសជាតិ និងលុយផ្សេងៗរបស់ថ្នាក់ដឹកនាំដែលបានជួយឧបត្ថមសហព័ន្ធជាដើម ។

រឿងនេះសូម្បីតែមិត្តភក្តិជិតស្និតលោក ឃុំ ប៉ុណ្ណាដែត ក៏មានការភ្ញាក់ផ្អើលផងដែរ បន្ទាប់បានឃើញការចុះផ្សាយថា លោក មួន ម៉ារ៉ា បានកិបកេងប្រាក់រង្វាន់អត្តពលិក កីឡាករស្នូកឃ័រ កម្ពុជាបែបនេះ ។ ដោយតាមរយៈការចែករំលែកដំណឹងនេះ លោក ឃុំ ប៉ុណ្ណាដែត ក៏បានភ្ជាប់សំណេរចោទជាសំណួរទៅកាន់លោក មួន ម៉ារ៉ាថា ៖ “ម៉េចបានជាទៅជាអញ្ចឹង ម៉ារ៉ា” ។ រឿងនេះលោក ឃុំ ប៉ុណ្ណាដែត ក៏មិនទាន់ដឹងច្បាស់ដូចគ្នា ប៉ុន្តែលោកថា បើសិនជាដូចការលើកឡើងបែបនេះមែន ពិតជាមិនថ្ងៃថ្នូរទេ លុយកីឡាករគេក៏ចង់បានអ្វីដែលជាញើសឈាមគេដែរ ។

បើទោះជាយ៉ាងណាគេក៏មិនទាន់ដឹងច្បាស់ថា រឿងនេះជាការពិត ឬយ៉ាងណាដែរ ដ្បិតរហូតមកដល់ពេលនេះនៅមិនទាន់មានការប្រតិកម្ម ឬចេញមុខបញ្ជាក់ពីលោក មួន ម៉ារ៉ា ទេ ខណៈរឿងរ៉ាវដ៏រសើបនេះ មហាជនអ្នកលេងបណ្តាញសង្គមកំពុងដាក់តាមដានយ៉ាងចិត្តទុកដាក់បំផុត រីឯអ្នកខ្លះទៀតស្ទើរតែមិនជឿថា លោក មួន ម៉ារ៉ា ធ្វើរឿងបែបនេះ ព្រោះរូបលោកក៏ជាបុគ្គលសារធារណៈមួយរូបដែលមានអ្នកស្គាល់ច្រើន និងធ្លាប់ជាតារាចម្រៀងល្បីឈ្មោះម្នាក់ផងដែរ ។ ប៉ុន្តែក៏មានមតិខ្លះបានលើកឡើងថា ដើម្បីតែភាពលោភលន់ ដើម្បីតែមុខមាត់ អ្វីក៏មនុស្សហ៊ានធ្វើដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *