អតីតតារាកំប្លែង ស្រីភីម ចេញមកបញ្ជាក់ ក្រោយមានមតិថាគ្មានចិត្តទៅសួរសុខទុក្ខអតីតស្វាមីដែលកំពុងឈឺនៅពេទ្យ

ពិតណាស់តារាកំប្លែងនាយ តាក់ស៊ី ពេលកំពុងសម្រាកនៅមន្ទីរពេទ្យព្រកេតុមាលា ខណៈលោកវេជ្ជបណ្ឌិតបញ្ជាក់ថា នាយ តាក់ស៊ី មានជំរើសចុងក្រោយពីរ គឺទីមួយត្រូវលាងឈាមពេញមួយជីវិតមួយអាទិត្យចំនួនបីដងនិងជំរើសទី២ គឺត្រូវតែធ្វើការវះកាត់ប្ដូរក្រលៀនថ្មី ដើម្បីរក្សាអាយុជីវិត ក្រោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃជាច្រើនឆ្នាំ ។

យ៉ាងណាស្របពេលដែលនាយ តាត់ ស៊ី សម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យ នេះក៏លេចឡើងនូវមតិមួយចំនួន រំលឹកដល់ស្រីភីម ដែលអតីតភរិយា នាយ កាត់ស៊ី ដែលមិនឃើញអ្នកនាងទៅជួបសួរសុខទុក ឬជួយជាថវិការខ្លះនាយ តាត់ស៊ី ជាដើម ។ បន្ទាប់ពីឃើញនូវការឡើងបែបនេះ ស្រាប់តែថ្មីៗនេះ ស្រី ភឺម ក៏បានចេញវីដែអូបញ្ជាក់ និងស្រាយចម្ងល់មហាជនមួយចំនួនតួចឲ្យបានដឹងជុំវិញរឿងរ៉ាអតីតស្វាមីអ្នកនាង គឺនាយ តាក់ស៊ី ដែលកំពុងតែសម្រាកព្យាបាល នៅមន្ទីពេទ្យ។

ដោយអតីតតារាកំប្លែង CTN រូបនេះបានឱ្យដឹងតាមរយៈវីដេអូឃ្លីបថា មានបងប្អួនបានឆាត ដូចជាការខមិនជាច្រើន សួរនាំថា ខ្ញុំបានទៅមើលអតីតស្វាមីឬអត់ ដោយមតិខ្លះក៏បានធ្វើការវាយប្រហារមកលើអ្នកនាង ឬឯអ្នកខ្លះក៏បាន និយាយបែបសមមរ្យ ប៉ុន្តែខ្ញុំក៏មិនបានប្រកាន់ខឹងអ្វីនោះទេ ។ ដោយស្រីភីម បានបន្តរៀបរាប់ថា នៅពេលដែលនាងដឹងថា នាយ តាត់ស៊ី បានធ្លាក់ខ្លួនឈឺភ្លាម ពេលនោះអ្នកនាងជាមួយកូនប្រុស និងគ្រួសារដែលកំពុងនៅឯងខេត្តតាកែវ អ្នកនាង និងកូនប្រុសក៏បានធ្វើតំណើរទៅមើលអតីតស្វាមីដល់មន្ទីពេទ្យភ្លាមៗ និងបាននាំយកថវិកាបន្តិចបន្តូចជួយដល់អតីតស្វាមីផងដែរ គ្រាន់តែពេលនោះអ្នកនាងមិនបានថតបង្ហោះឬក៏បង្ហាញឲ្យមហាជនបានឃើញតែប៉ុណ្ណោះ ព្រោះនាងជ្រើសរើសយកភាពភាពស្ងប់ស្ងាត់ ។

ជាមួយគ្នានោះអ្នកនាង ក៏បានបន្ថែមថា ចាប់តាំងពីអតីតស្វាមីនាង ធ្លាក់ខ្លួនឈឺមក គឺបានទៅមើលនិងជួបសុខទុកដល់មន្ទីពេទ្យបានចំនួនពីរដងហើយ ដូច្នេះហើយសូមឲ្យមហាជនឈប់ឆ្ងង់បន្តទៀត ។ ជាពិសេសអ្នកមួយចំនួនដែលបានចូលខមិន សូមឲ្យឈប់គិតអវិជ្ចមានមកលើរូបអ្នកនាងបន្តទៀត ព្រោះនាងក៏មិនចង់បកស្រាយច្រើនទៀត ។ ជាចុង ស្រីភីម ក៏បានជូនពរទៅកាន់នាយ តាក់ស៊ី ឲ្យជាសះស្បើយ និងបានចេញពីមន្ទីពេទ្យឆាប់ៗផងដែរ។

សូមបញ្ជាក់ថា នាយ តាក់ស៊ី និង ស្រីភីម បានរួមរស់នៅជាមួយគ្នា និងមានកូនប្រុសមួយជាចំណងដៃរៀបការ តែក្រោយមកអ្នកទំាងពីរក៏បែកគ្នាដោយសារ នាយតាក់ស៊ី អស់និស្ស័យ និងបានសុំទៅសាងផ្នួស ៕

Leave a Reply

Your email address will not be published. Required fields are marked *