អបអរ! បវរកញ្ញាកម្ពុជាកញ្ញា ផន ស្រីពី ចូលដល់ TOP22 Miss Intercontinental 2024 នៅអេហ្ស៊ីប អ្នកគាំទ្រចាត់ទុកថាជាការលើកមុខមាត់វិស័យវរកញ្ញាជាតិមួយកម្រិតទៀត

អ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា ជាពិសេសអ្នកគាំទ្ររបស់កញ្ញា ផន ស្រីពី កាលពីយប់មិញនេះបានបង្ហាញក្ដីរំភើបជាមួយនឹងការសាទរពេញបណ្ដាញសង្គម បន្ទាប់ពី Miss Intercontinental Cambodia រូបនេះឈានចូលដល់ TOP22 នៃកម្មពិធី Miss Intercontinental 2024 ដែលធ្វើឡើងនៅប្រទេសអេហ្សីប ។

បើទោះបីជាមិនអាចចូលដល់TOP10 ឬឱ្យល្អជាងនេះ ប៉ុន្តែការអាចប្រជែងចូលដល់TOP22របស់បវរកញ្ញាវ័យក្មេងរបស់កម្ពុជាកញ្ញា ផន ស្រីពី ត្រូវបានគេចាត់ទុកថា ជាសម្មិទ្ធិផលមួយគួរឱ្យសាទរ ដ្បិតនេះគឺឆ្នាំដំបូងរបស់កម្ពុជានៅលើឆាកអន្តរជាតិមួយនេះ ។ ស្រីពី ត្រូវបានអ្នកគាំទ្រជាច្រើនបង្ហាញពីមោទនភាព ដ្បិតនាងពិតជាបានព្យាយាម និងខិតខំខ្លាំងបំផុតសម្រាប់កម្ពុជា ។

សូមបញ្ជាក់ផងដែរថា បវរកញ្ញាខ្មែរ កញ្ញា ផន ស្រីពី បានជ្រើសរើសឈុត «រុក្ខទេវ:បរមវិស្ណុលោក» ប្រេនរបស់លោក អូលីវ៉ា គង់ យកទៅបង្ហាញលើឆាកអន្តរជាតិក្នុងវគ្គ National Costume ។ នៅលើឆាកអន្តរជាតិនេះ ស្រីពី បានរៀបចំស្លៀកពាក់ឈុត និងធ្វើសក់ដោយខ្លួនឯងដើម្បីដើរបង្ហាញក្នុងវគ្គ National Costume ។ ទៀតសោតក្នុងការណែនាំខ្លួនម្ចាស់មកុដ Miss Grand Kampong Cham 2024 វ័យ២៣ឆ្នាំរូបនេះ ពិតជារៀបរាប់យ៉ាងក្បោះក្បាយ និងស័ក្តិសមជាបវរកញ្ញាតំណាងឲ្យកម្ពុជាបំផុត ពោលគឺក្រៅពីល្អិតល្អន់ ច្បាស់លាស់ ស្រីពីន ក៏មានភាពជឿជាក់បំផុតដែរ ។

ដោយឡែកនៅវគ្គផ្ដាច់ព្រ័ត្រយប់មិញនេះកញ្ញា ផន ស្រីពី ក៏ធ្វើបានយ៉ាងល្អបំផុតដែរ ។ តែយ៉ាងណា ស្រីពី មិនអាចចូលដល់ TOP10 ឬជ្រៅជាងនេះឡើយ ដោយបវរកញ្ញាតំណាងកម្ពុជាកញ្ញា ផន ស្រីពី អាចប្រជែកបានត្រឹមតែ TOP22 Finalist នៃកម្មពិធី Miss Intercontinental 2024 តែប៉ុណ្ណោះ ។ មានមតិខ្លះបានលើកឡើងថា សមត្ថភាព និងសម្រស់របស់កញ្ញា ផន ស្រីពី អាចចូលដល់ TOP ជ្រៅជាងនេះទើបស័ក្ដសម ។

បើទោះជាយ៉ាងណាក្ដី ស្រីពី ត្រូវបានអ្នកគាំទ្រជាច្រើនបង្ហាញការសាទរ និងពេញចិត្តចំពោះការបញ្ចេញសមត្ថភាពនៅលើឆាកអន្តរជាតិនេះ ហើយក៏ចាត់ទុកថា នេះជាការលើកមុខមាត់វិស័យបវរកញ្ញាជាតិមួយកម្រិតបន្ថែមទៀតផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *