ថ្មីៗនេះ បន្ទាប់ពីបទចម្រៀង «ដាច់ឆ្នាំសល់អ្វីខ្លះ» របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ដ ចេញជាផ្លូវការភ្លាម គឺមានការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស ដោយបទចម្រៀងមួយបទនេះ បានរៀបរាប់ពីឆាកជីវិតនៃការតស៊ូរបស់កម្មករប្រមូលសំរាមម្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងខ្លាំង ប៉ុន្ដែមិនសូវអ្វីសោះទាំងលុយនិងមិត្ដភាព ក៏គ្មាន។
ក្រោយពីបទចម្រៀងដែលរៀបរាប់ពីជីវិតនៃការតស៊ូនេះទទួលបានការគាំទ្រយ៉ាងខ្លាំងដូចទឹកបាក់ទំនប់ពីសំណាក់មហាជន លោក យួន សោភ័ណ្ឌ ដែលជាអ្នកនិពន្ធបទភ្លេងដ៏លេចធ្លោមួយរូបនៅក្នុងផលិតកម្ម Galaxy Navatra បានទម្លាយពីអារម្មណ៍ពិត ថាលោកពិតជារំភើប សប្បាយចិត្ដ ត្រេកអរ ហើយលោកក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលបានគាំទ្របទចម្រៀងមួយបទនេះ។
ជាមួយគ្នានេះ លោក យួន សោភ័ណ្ឌ បានបេ្ដជ្ញាចិត្ដថា នឹងខិតខំរកអ្វីដែលថ្មីសម្រាប់ចែកជូនបងប្អូនជាបន្តបន្ទាប់ទៀត ។ លោកយួន សោភ័ណ្ឌ សង្ឃឹមថាបងប្អូននៅតែបន្ត គាំទ្រស្នាដៃនិពន្ធរបស់ខ្លួន ក៍ដូចជាបន្តគាំទ្រផលិតកម្ម Galaxy Navatra។
សូមជម្រាបជូនថា ក្រោយពីបទចម្រៀង «ដាច់ឆ្នាំសល់អ្វីខ្លះ» បកស្រាយដោយកំពូលតារាចម្រៀងមានទេពកោសល្យល្បីឈ្មោះ ខេមរៈ សិរីមន្ដ ចេញជាផ្លូវការភ្លាម គឺមានការគាំទ្រខ្លាំងពីសំណាក់មហាជន ដោយបងប្អូនទាំងអស់បានកោតសរសើរនូវសមត្ថភាពច្រៀង បង្កប់ដោយមនោសញ្ចេតនា ចាក់ចំបេះដូងអ្នកស្ដាប់គ្រប់ៗគ្នា៕