Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

នាថ្ងៃទី19 ខែមករា ឆ្នាំ2025 – Xiaomi ជាក្រុមហ៊ុនឧស្សាហកម្មផ្នែក ទូរស័ព្ទទំនើប និង អេឡិចត្រូនិកដ៏ឆ្លាតវៃ ដែលតភ្ជាប់ដោយ IoT ដែលជាស្នូលរបស់ខ្លួន។ ថ្ងៃនេះផងដែរ Xiaomi ប្រចាំប្រទេសកម្ពុជាបានប្រកាសចេញលក់ ម៉ូឌែល Redmi Note 14 Series ស៊េរីចុងក្រោយមានសមាជិកចំនួន 4 ដែលនាំត្រកូល Redmi Note ទៅកាន់កម្រិតមួយដ៏អស្ចារ្យរួមមាន៖ Redmi Note 14 Pro+ 5G, Redmi Note 14 Pro 5G, Redmi Note 14 Pro និង កូនពៅ Redmi Note 14។  ចំណុចដែលមិនគួរមើលរំលងនោះគឺ កាមេរ៉ា AI រហូតដល់ 200 មេហ្កាភិចសែល​កម្រិតខ្ពស់ គ្រឿងបរិក្ខារកម្រិតធន់មាំលំដាប់កំពូល និងបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍របស់ Redmi Note 14 Series បានភ្ជាប់មកជាមួយការអាប់ដេតគ្រប់ជ្រុងជ្រោយ ដើម្បីនាំយកលក្ខណៈពិសេសកម្រិត Flagship ទៅកាន់អតិថិជនគ្រប់ៗរូបក្នុងតម្លៃប្រកួតប្រជែង។

ចាប់យកពេលវេលាដ៏មានន័យយ៉ាងលម្អិតជាមួយនឹងប្រព័ន្ធកាមេរ៉ា AI ដ៏មានឥទ្ធិពល

ប្រព័ន្ធកាមេរ៉ាជាចំណុចពិសេសបំផុតនៃ Redmi Note 14 Series គឺ ត្រូវបានបង្កើតឡើងសម្រាប់ការថតរូបដ៏អស្ចារ្យ មុខងារសុទ្ធតែ Pro ប្លែកៗបំពាក់នូវប្រព័ន្ធកាមេរ៉ា AI 200MP ដែលមានអនុភាពជាមួយនឹងមុខងារទប់លំនឹងរូបភាពអុបទិក (OIS) អនុញ្ញាតឱ្យអ្នកប្រើប្រាស់ចាប់យកមាតិកាលម្អិតមិនគួរឱ្យជឿ។ លើសពីនេះ ជម្រើសពង្រីករូបភាពកម្រិតខ្ពស់ ផ្តល់នូវភាពបត់បែនដ៏ពិសេស – ពីការចាប់យកនូវភាពលម្អិតតូចបំផុតជាមួយនឹងការបង្រួម 2x និង 4x កម្រិតអុបទិកទៅវត្ថុឆ្ងាយៗជាមួយនឹងការពង្រីកបែបឌីជីថលរហូតដល់ 30x នៅលើ Redmi Note 14 Pro+ 5G និង Redmi Note 14 Pro 5G ព្រមទាំងបង្កើតនូវភាពច្នៃប្រឌិតថ្មីជាមួយនឹងការពង្រីកបែបឌីជីថល 20x នៅលើ Redmi Note 14 Pro ។

ទន្ទឹមនឹងនេះដែរ Redmi Note 14 ​ត្រូវបានបំពាក់ដោយប្រព័ន្ធកាមេរ៉ា AI 108MP ដែលផ្តល់នូវពណ៌រស់រវើក លម្អិតច្បាស់ ដែលធ្វើឲ្យគ្រប់ម៉ូឌែលនៅក្នុងស៊េរីនេះ អាចចាប់យកនូវរូបភាពដ៏មានគុណភាពខ្ពស់។

ដើម្បីបង្កើនបទពិសោធន៍នៃការថតរូប កាមេរ៉ាខាងមុខរបស់ Redmi Note 14 Series ត្រូវបានដំឡើងកម្រិតយ៉ាងតិច 20MP។ ជាពិសេស Redmi Note 14 Pro មានភាពលេចធ្លោជាមួយនឹងកាមេរ៉ាខាងមុខទំហំ 32MP​ រចនាឡើងយ៉ាងម៉ត់ចត់ជាមួយនឹង 0.8x wide-angle zoom គ្រប់ស៊េរី។ កាមេរ៉ាខាងមុខ បង្កើននូវភាពងាយស្រួលជាងមុនក្នុងការថតរូប Selfie ជាក្រុមដោយចាប់យក និងរក្សាទុកពេលវេលាដ៏មានន័យសម្រាប់អ្នកគ្រប់គ្នា។

លើសពីនេះ Redmi Note 14 Series ត្រូវបានរចនាឡើង ដើម្បីផ្តល់នូវបទពិសោធន៍នៃការថតរូបដ៏ល្អឥតខ្ចោះ ជាមួយនឹងដំណើរការដ៏ទំនើបនៃភាពវៃឆ្លាតសម្រាប់ការប្រើប្រាស់។ ដល់ទីបញ្ចប់នេះ មុខងារច្នៃប្រឌិតជាច្រើនដូចជា Dynamic shots ដែលអាចបង្កើតរូបភាពនីមួយៗឱ្យមានជីវិតជាមួយនឹងចលនាដ៏ស្រទន់ និងវីដេអូ Dual ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតក្នុងពេលដំណាលគ្នាពីកាមេរ៉ាខាងមុខ និងខាងក្រោយ ដើម្បីចាប់យកទិដ្ឋភាពជាច្រើន។

ការកែសម្រួលក៏ត្រូវបានផ្លាស់ប្តូរនៅលើម៉ូឌែល Pro ជាមួយនឹងមុខងារ AI កម្រិតខ្ពស់ដូចជា AI Image Expansion ដែលពង្រីកផ្ទៃខាងក្រោយសម្រាប់ការថតរូបកាន់តែលេចធ្លោ និង AI Erase Pro ដែលជំនួយដល់ភាពងាយស្រួលក្នុងការលុបនូវវត្ថុដែលមិនចង់បានដោយមិនប្រើកម្មវិធីជំនួយ។ បន្ថែមពីលើ AI Erase ម៉ូឌែលមូលដ្ឋានក៏មានមុខងារ AI Sky ដើម្បីផ្លាស់ប្តូរផ្ទៃខាងក្រោយយ៉ាងងាយស្រួលផងដែរ។ ការរួមបញ្ចូលយ៉ាងរលូននៃឧបករណ៍ AI នេះជួយបង្កើនគុណភាពនៃរូបថត និងសម្រួលដំណើរការកែសម្រួលរូបភាពជាមួយនឹងលទ្ធផលដូចអ្នកអាជីព ។

រឹងមាំ និងធន់ រចនាឡើងសម្រាប់ជីវិតប្រចាំថ្ងៃ

Redmi Note 14 Series ត្រូវបានបង្កើតឡើង ដើម្បីបំពេញតាមតម្រូវការនៃជីវិតប្រចាំថ្ងៃ ជាមួយនឹងការធន់នឹងការធ្លាក់មិនឆ្កូត​ និង មិនជ្រាបទឹក។ ការចាប់ផ្តើមជាមួយនឹងរចនាសម្ព័ន្ធ All-Star Armor ដែលជាការបន្ថែមដ៏ល្អឯកដូចជាស៊ុមផ្សំពីសមាសធាតុអាលុយមីញ៉ូមគុណភាពខ្ពស់, energy-absorbing foam និង polymer buffering ដែលមានវត្តមាននៅលើ Redmi Note 14 Pro+ 5G និង Redmi Note 14 Pro 5G សម្រាប់ពង្រឹងភាពធន់នឹងការធ្លាក់។ ទន្ទឹមនឹងនេះ អេក្រង់ Corning ® Gorilla ® Glass Victus ® 2 ផ្តល់ឲ្យម៉ូឌែល Pro នូវការការពារបន្ថែមសម្រាប់ការឆ្កូត។ ស៊េរីនេះត្រូវបានភ្ជាប់ជាមួយ Corning ® Gorilla ® Glass 7i និង គម្របស្បែកបែប vegan

នៅលើ Redmi Note 14 Pro+ 5G សម្រាប់ការការពារគ្រប់ជ្រុងជ្រោយ។ សម្រាប់ស៊េរីផ្សេងទៀត Corning ® Gorilla ® Glass 5 ផ្តល់នូវការការពារដ៏រឹងមាំដល់អេក្រង់ ដែលរួមចំណែកដល់ការរចនាដ៏រឹងមាំ និងធន់នៅទូទាំងស៊េរីទាំងមូល។

លើសពីភាពធន់នឹងការធ្លាក់ និងឆ្កូត Redmi Note 14 Series ក៏ត្រូវបានរចនាឡើង ដើម្បីទប់ទល់នឹងអង្គធាតុរាវផងដែរ។ ជាមួយនឹងកម្រិត IP68 Redmi Note 14 Pro+ 5G និង Redmi Note 14 Pro 5G ផ្តល់នូវការការពារពិសេសប្រឆាំងនឹងធូលី និងទឹក ដែលល្អបំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ – មិនថាមេឃភ្លៀងខ្លាំង ឬដំណើរផ្សងព្រេងដ៏លំបាកនោះទេ។ ទន្ទឹមនឹងនេះ Redmi Note 14 Pro មាននូវការពារប្រឆាំងនឹងធូលី និងការជ្រាបទឹកកម្រិត IP64 rating និងកម្រិត IP54 សម្រាប់ Redmi Note 14 ។ ពិសេសជាងនេះទៅទៀត ត្រកូល Redmi Note 14 Series បាននាំយកមកនូវអេក្រង់ដ៏អស្ចារ្យ ដើម្បីធានាបាននូវការឆ្លើយតប និងភាពត្រឹមត្រូវនៃការប៉ះ ទោះបីជាស្ថិតនៅក្នុងស្ថានភាពសើម ឬប្រឡាក់នឹងប្រេងក៏ដោយ។ គួបផ្សំជាមួយនឹងមុខងារធន់មាំលំដាប់កំពូលទាំងអស់នេះ Redmi Note 14 Series ត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកនូវការប៉ះពាល់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អ្នក។

ថាមពលពេញមួយថ្ងៃជាមួយនឹងដំណើរការរលូនឥតខ្ចោះ

Redmi Note 14 Series ផ្តល់នូវដំណើរការដ៏ខ្លាំងក្លា និងថាមពលថ្មប្រើប្រាស់បានយូរ។ សូមអរគុណដល់បន្ទះឈីបកម្រិតខ្ពស់នៅខាងក្នុង ឧបករណ៍ទាំងនេះអាចដំណើរការកិច្ចការច្រើនយ៉ាងងាយស្រួល ចាប់ពីការហៅជាវីដេអូ រហូតដល់ការលេងហ្គេម និងសកម្មភាពជាច្រើនទៀត។ ម៉ូឌែលលំដាប់ខ្ពស់បំផុត Redmi Note 14 Pro+ 5G ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ 4nm Snapdragon ® 7s Gen 3 កម្រិតខ្ពស់ ដែលនាំមកនូវល្បឿនខ្ពស់ និងការឆ្លើយតបយ៉ាងរហ័ស។ ទន្ទឹមនឹងនេះ ថាមពលថ្ម 5110mAh ជាមួយនឹង កម្លាំងសាកលឿន​ 120W HyperCharge ផ្តល់នូវថាមពលយូរអង្វែងពីការចាប់ផ្តើមដល់ចុងបញ្ចប់នៃការប្រើប្រាស់។ រចនាឡើង ដើម្បីគ្រប់គ្រងស្ថានភាពដ៏លំបាក ថ្មដង់ស៊ីតេខ្ពស់របស់ Redmi Note 14 Pro+ 5G ក៏ដំណើរការក្នុងសីតុណ្ហភាពទាបរហូតដល់ -20°C ដោយផ្តល់នូវបទពិសោធន៍ដែលអាចទុកចិត្តបាន សូម្បីតែនៅក្នុងបរិយាកាសដែលមានសីតុណ្ហភាពក្រោមសូន្យអង់ស្សាសេ — ល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់ ទោះជាអាកាសធាតុបែបណាក៏ដោយ។

ទន្ទឹមនឹងនេះ Redmi Note 14 Pro 5G និងម៉ូឌែលផ្សេងទៀតមានបំពាក់នូវបន្ទះឈីប MediaTek Dimensity 7300-Ultra និង MediaTek Helio G100-Ultra ដែលផ្តល់នូវបទពិសោធន៍យ៉ាងរលូនសម្រាប់ការលេងហ្គេម ការឡាយស្ទ្រីម និងការប្តូរកម្មវិធីរហ័ស។ ភ្ជាប់ជាមួយថ្មធំចាប់ពី 5110mAh ដល់ 5500mAh ឧបករណ៍ទាំងនេះ អាចបំពេញតម្រូវរបស់អ្នកបាន ពេញមួយថ្ងៃដោយមិនមានការរំខាន មិនថាអ្នកកំពុងបញ្ចប់គម្រោងការងារ ឬកម្សាន្តជាមួយកម្មវិធីដែលអ្នកចូលចិត្តនោះទេ។

លើសពីភាពខ្លាំងនៃសមត្ថភាពថ្ម ម៉ូឌែលទាំងអស់មានលក្ខណៈពិសេស ដែលប្រើបានយូរដែលត្រូវបានរចនាឡើងសម្រាប់ភាពប្រើប្រាស់រយៈពេលវែង ដោយរក្សាបានរហូតដល់ 80% នៃសមត្ថភាពរបស់ទូរស័ព្ទ បន្ទាប់ពីសាកបាន 1,600 ដង។ ដើម្បីបង្កើនអាយុកាលថ្មកាន់តែយូរ បច្ចេកវិទ្យាសាកថ្មឆ្លាតវៃ Smart Charging និង big-data-based aging prediction ដំណើរការជាមួយគ្នា ធ្វើឱ្យដំណើរការសាកថ្មកាន់តែប្រសើរ និងរក្សាសុខភាពថ្មយ៉ាងសកម្មសម្រាប់ដំណើរការជាប់លាប់។ លើសពីនេះ ម៉ូឌែល Pro ទាំងអស់រួមបញ្ចូលមុខងារបើករហ័ស ដែលផ្តល់នូវភាពងាយស្រួលនៃការបើកថាមពលក្នុងរយៈពេលត្រឹមប៉ុន្មានវិនាទីបន្ទាប់ពីអស់ថ្ម។

Google Gemini បានបំពាក់គ្រប់ស៊េរី ដើម្បីបង្កើតដំណើរការទៅកាន់កម្រិតមួយដ៏ងាយស្រួល ដោយបង្កើនបទពិសោធន៍ជាមួយនឹងសកម្មភាពរបស់អ្នក។ លើសពីនេះ Circle to Search ដែលមានលក្ខណៈពិសេសនៅលើ Redmi Note 14 Pro+ 5G និង Redmi Note 14 Pro 5G អនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកព័ត៌មានជុំវិញពួកគេកាន់តែលឿន ធ្វើឱ្យកិច្ចការប្រចាំថ្ងៃកាន់តែងាយស្រួល និងលឿនជាងមុន។

នៅក្នុងពិភពលោក ការបន្តភ្ជាប់ទំនាក់ទំនងគឺមានសារៈសំខាន់ជាងពេលណាទាំងអស់ Redmi Note 14 Series ត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យមានតុល្យភាពរវាងដំណើរការ និងប្រសិទ្ធភាព ដោយផ្តល់ជូននូវការប្រើប្រាស់ពេញមួយថ្ងៃជាមួយនឹងភាពងាយស្រួលនៃការសាកថ្មលឿននៅពេលចាំបាច់បំផុត។

ទស្សនីយ៍ភាពដ៏អស្ចារ្យជាមួយនឹងអេក្រង់ការពារភ្នែកកម្រិតខ្ពស់

ជាមួយនឹងអេក្រង់ការពារភ្នែក 120Hz ដ៏រស់រវើក Redmi Note 14 Series ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យតាមរយៈការផ្លាស់ប្តូរយ៉ាងរលូន ដែលនាំមកនូវខ្លឹមសារនៃជីវិត មិនថាការរមើលតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ការមើលវីដេអូ ឬការលេងហ្គេមនោះទេ Redmi Note 14 Pro+ 5G និង Redmi Note 14 Pro 5G បង្កើនបទពិសោធន៍បន្ថែមទៀត ដោយផ្តល់នូវគុណភាពបង្ហាញច្បាស់ 1.5K ដែលធ្វើឲ្យរាល់ព័ត៌មានលម្អិតកាន់លេចធ្លោ។

ជាលទ្ធផលនៃបច្ចេកវិទ្យាការពារភ្នែក ប្រើប្រាស់យូរកាន់តែមានផាសុកភាព។ អេក្រង់កាត់បន្ថយការប៉ះពាល់ពន្លឺពណ៌ខៀវជាមួយនឹង TÜV Rheinland Low Blue Light (Hardware Solution), Flicker Free, និង Circadian Friendly certifications នៅគ្រប់ឧបករណ៍ទាំងអស់។ ដូច្នេះបទពិសោធន៍រីករាយជាងមុនក្នុងអំឡុងពេលធ្វើការ ឬការឡាយស្ទ្រីមនៅពេលយប់។ បទពិសោធន៍នេះកាន់តែអស្ចារ្យ សម្រាប់ការធ្វើដំណើរទៅខាងក្រៅ ជាមួយនឹងការបង្ហាញនៅលើ Redmi Note 14 Pro+ 5G និង Redmi Note 14 Pro 5G មានកម្រិតពន្លឺខ្ពស់បំផុត 3000 nits ខ្ពស់ជាងជំនាន់មុន នេះអនុញ្ញាតឱ្យទស្សនីយ៍ភាពរបស់អ្នកនៅតែច្បាស់ ទោះបីជានៅក្រោមពន្លឺខ្លាំង ក៏ដោយ និងផ្តល់នូវបទពិសោធន៍នៃការមើលដ៏រស់រវើក និងអស្ចារ្យ មិនថាពេលយប់ ឬពេលថ្ងៃនោះទេ។

ជាមួយនឹង Redmi Note 14 Series ក្រុមហ៊ុន Xiaomi ផ្តល់នូវការបញ្ចូលគ្នាដ៏គួរឱ្យកត់សម្គាល់នៃដំណើរការដ៏មានអានុភាព ការថតរូបដ៏អស្ចារ្យ និងភាពធន់ដ៏រឹងមាំ ដែលទាំងអស់នេះត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការនៃជីវិតសម័យទំនើប។ ពីប្រព័ន្ធកាមេរ៉ាដែលមានគុណភាពបង្ហាញខ្ពស់ជាមួយនឹងឧបករណ៍ AI កម្រិតកំពូល រហូតដល់ការរចនាធន់នឹងធូលី និងធន់នឹងទឹក ដំណើរការដ៏មានអានុភាព និងថាមពលថ្មប្រើប្រាស់បានយូរ Redmi Note 14 Series កំណត់ស្តង់ដារថ្មីមួយ ដោយនាំយកមុខងារពិសេសទៅកាន់អតិថិជនកាន់តែទូលំទូលាយដែលផ្តល់នូវគុណតម្លៃដ៏ពិសេសក្នុងគ្រប់ទិដ្ឋភាព។

អំពីតម្លៃ និងការដាក់លក់

Redmi Note 14 Pro+ 5G មានពណ៌ Midnight Black, Lavender Purple, និង Frost Blue  តម្លៃលក់រាយ  429 ដុល្លារតែប៉ុណ្ណោះ។

Redmi Note 14 Pro 5G មានបីពណ៌គឺ Midnight Black, Lavender Purple, និង Coral Green⁷ ជាមួយនឹងជម្រើសទំហំផ្ទុកចំនួនបី តម្លៃលក់រាយតម្លៃលក់រាយចាប់ពី 299 ដុល្លារ តែប៉ុណ្ណោះ។

Redmi Note 14 Pro មានពណ៌ Midnight Black, Aurora Purple, និង Ocean Blue⁷ តម្លៃលក់រាយចាប់ពី 239 ដុល្លារ តែប៉ុណ្ណោះ។

Redmi Note 14 មានពណ៌ Midnight Black, Mist Purple, Ocean Blue, និង Lime Green⁷ ជាមួយនឹងជម្រើសទំហំផ្ទុកចំនួនពីរ តម្លៃលក់រាយដែលបានណែនាំចាប់ផ្តើមពី 169​ ដុល្លារតែប៉ុណ្ណោះ។

រូបភាពផលិតផលមាន នៅទីនេះ

លក្ខណៈពិសេសៗលំអិតរបស់ Redmi Note 14 Series

 

Pro models:

Redmi Note 14 Pro+ 5G Redmi Note 14 Pro 5G Redmi Note 14 Pro
Design ·         Colors: Lavender Purple, Frost Blue, Midnight Black⁷

·         Dimensions:

o    162.53mm x 74.67mm x 8.75mm¹⁰ (Frost Blue, Midnight Black⁷)

o    162.53mm x 74.67mm x 8.85mm¹⁰ (Lavender Purple⁷)

·         Weight:

o    210.14g¹⁰ (Frost Blue, Midnight Black⁷)

o    205.13g¹⁰ (Lavender Purple⁷)

·         IP68 dust and water resistance⁴

·         Colors: Midnight Black, Lavender Purple, Coral Green⁷

·         Dimensions:

o    162.33mm x 74.42mm x 8.4mm¹⁰ (Midnight Black, Coral Green⁷)

o    162.33mm x 74.42mm x 8.55mm¹⁰ (Lavender Purple⁷)

·         Weight: 190g¹⁰

·         IP68 dust and water resistance⁴

·         Colors: Midnight Black, Aurora Purple, Ocean Blue⁷

·         Dimensions: 162.16mm x 74.92mm x 8.24mm¹⁰

·         Weight: 180g¹⁰

·         IP64 dust and splash resistance⁵

Camera ·         200MP main camera

o    OIS

o    f/1.65

o    2.24μm 16-in-1 pixel binning

o    1/1.4″ sensor size

o    7P lens

·         8MP ultra-wide camera

o    f/2.2

·         2MP macro camera

o    f/2.4

·         20MP front camera

o    f/2.2

·         Dynamic shots, Motion tracking focus, Lightning Burst, Dual video

·         200MP main camera

o    OIS

o    f/1.65

o    2.24μm 16-in-1 pixel binning

o    1/1.4″ sensor size

o    7P lens

·         8MP ultra-wide camera

o    f/2.2

·         2MP macro camera

o    f/2.4

·         20MP front camera

o    f/2.2

·         Dynamic shots, Motion tracking focus, Lightning Burst, Dual video

·         200MP main camera

o    OIS

o    f/1.65

o    2.24μm 16-in-1 pixel binning

o    1/1.4″ sensor size

o    7P lens

·         8MP ultra-wide camera

o    f/2.2

·         2MP macro camera

o    f/2.4

·         32MP front camera

o    f/2.2

·         Dynamic shots, Lightning Burst, Dual video

AI Features² ·         Circle to Search with Google, Google Gemini, AI Interpreter, AI Notes, AI Recorder, AI Subtitles, AI Film, AI Beautify, AI Erase Pro¹, AI Image Expansion¹ ·         Circle to Search with Google, Google Gemini, AI Beautify, AI Erase Pro¹, AI Image Expansion¹ ·         Google Gemini, AI Erase Pro¹, AI Image Expansion¹
Display ·         6.67″ CrystalRes AMOLED display

o    Resolution: 2712 x 1220 (1.5K resolution)

o    Refresh rate: Up to 120Hz

o    Brightness: 3000 nits peak

o    Color depth: 12-bit

o    Contrast ratio: 5,000,000:1

o    DCI-P3 wide color gamut

o    Corning® Gorilla® Glass Victus® 2

o    Supports Dolby Vision®

o    1920Hz PWM dimming | HDR10+ | TÜV Rheinland Low Blue Light Certification (Hardware solution) | TÜV Rheinland Circadian Friendly Certification | TÜV Rheinland Flicker Free Certification

·         6.67″ CrystalRes AMOLED display

o    Resolution: 2712 x 1220 (1.5K resolution)

o    Refresh rate: Up to 120Hz

o    Brightness: 3000 nits peak

o    Color depth: 12-bit

o    Contrast ratio: 5,000,000:1

o    DCI-P3 wide color gamut

o    Corning® Gorilla® Glass Victus® 2

o    Supports Dolby Vision®

o    1920Hz PWM dimming | HDR10+ | TÜV Rheinland Low Blue Light Certification (Hardware solution) | TÜV Rheinland Circadian Friendly Certification | TÜV Rheinland Flicker Free Certification

·         6.67″ AMOLED display

o    Resolution: 2400 x 1080

o    Refresh rate: Up to 120Hz

o    Brightness: 1800 nits peak

o    Color depth: 10-bit

o    Contrast ratio: 5,000,000:1

o    DCI-P3 wide color gamut

o    Corning® Gorilla® Glass Victus® 2

o    1920Hz PWM dimming | TÜV Rheinland Low Blue Light Certification (Hardware solution) | TÜV Rheinland Circadian Friendly Certification | TÜV Rheinland Flicker Free Certification

Performance ·         Snapdragon® 7s Gen 3

o    4nm manufacturing process

o    CPU: Octa-core processor, up to 2.5GHz

o    GPU: Qualcomm® Adreno™ GPU

·         LPDDR4X + UFS2.2 storage

o    8GB+256GB, 12GB+256GB, 12GB+512GB⁸

·         Xiaomi HyperOS

·         MediaTek Dimensity 7300-Ultra

o    4nm manufacturing process

o    CPU: Octa-core processor, up to 2.5GHz

o    GPU: Mali-G615 MC2

·         LPDDR4X + UFS2.2 storage

o    8GB+256GB, 12GB+256GB, 12GB+512GB⁸

·         Xiaomi HyperOS

·         MediaTek Helio G100-Ultra

o    6nm manufacturing process

o    CPU: Octa-core processor, up to 2.2GHz

o    GPU: Mali-G57 MC2

·         LPDDR4X + UFS2.2 storage

o    8GB+128GB, 8GB+256GB, 12GB+256GB, 12GB+512GB⁸

·         Expandable storage up to 1TB¹²

·         Xiaomi HyperOS

Battery & Charging ·         5110mAh (typ) battery

·         120W HyperCharge

·         120W in-box charger¹³

·         5110mAh (typ) battery

·         45W turbo charging

·         45W in-box charger¹³

·         5500mAh (typ) battery

·         45W turbo charging

·         45W in-box charger¹³

Audio ·         Dual speakers

·         Dolby Atmos®

·         Dual speakers

·         Dolby Atmos®

·         Dual speakers

·         Dolby Atmos®

Security ·         In-screen fingerprint sensor

·         AI Face Unlock

·         In-screen fingerprint sensor

·         AI Face Unlock

·         In-screen fingerprint sensor

·         AI Face Unlock

Connectivity ·         Dual SIM (nano SIM + nano SIM or nano SIM + eSIM¹¹)

·         Bluetooth® 5.4

·         Bands

o    2G: GSM: 850 900 1800 1900MHz

o    3G: WCDMA: 1/2/4/5/6/8/19

o    4G: LTE FDD: 1/2/3/4/5/7/8/12/13/17/18/19/20/26/28/32/66

o    4G: LTE TDD: 38/40/41/42/48

o    5G: n1/2/3/5/7/8/12/20/26/28/38/40/41/48/66/77/78

·         NFC

·         Dual SIM (nano SIM + nano SIM or nano SIM + eSIM¹¹)

·         Bluetooth® 5.4

·         Bands

o    2G: GSM 850 900 1800 1900MHz

o    3G: WCDMA: 1/2/4/5/6/8/19

o    4G: LTE FDD: 1/2/3/4/5/7/8/12/13/17/18/19/20/26/28/32/66

o    4G: LTE TDD: 38/40/41/42/48

o    5G: n1/2/3/5/7/8/20/28/38/40/41/48/66/77/78

·         NFC

·         SIM 1 + Hybrid (SIM or microSD)

·         Bluetooth® 5.3

·         Bands

o    2G: GSM: 850 900 1800 1900MHz

o    3G: WCDMA: 1/2/4/5/8

o    4G: LTE FDD: 1/2/3/4/5/7/8/12/13/17/20/26/28/66

o    4G: LTE TDD: 38/40/41

·         NFC

 

Base models:

 

Redmi Note 14 5G Redmi Note 14
Design ·         Colors: Midnight Black, Lavender Purple, Coral Green⁷

·         Dimensions: 162.4mm x 75.7mm x 7.99mm¹⁰

·         Weight: 190g¹⁰

·         IP64 dust and splash resistance⁵

·         Colors: Midnight Black, Mist Purple, Ocean Blue, Lime Green⁷

·         Dimensions: 163.25mm x 76.55mm x 8.16mm¹⁶

·         Weight: 196.5g¹⁶

·         IP54 dust and splash resistance⁵

Camera ·         108MP main camera

o    OIS

o    0.64μm, 1.92μm 9-in-1 pixel binning

o    f/1.7

o    6P lens

o    1/1.67″ sensor size

·         8MP ultra-wide camera

o    f/2.2

·         2MP macro camera

o    f/2.4

·         20MP front camera

o    f/2.2

·         108MP main camera

o    0.64μm, 1.92μm 9-in-1 pixel binning

o    f/1.7

o    6P lens

o    1/1.67″ sensor size

·         2MP depth camera

o    f/2.4

·         2MP macro camera

o    f/2.4

·         20MP front camera

o    f/2.2

AI Features² ·         Google Gemini², AI Erase, AI Sky, AI Beautify ·         Google Gemini², AI Erase, AI Sky, AI Beautify
Display ·         6.67″ AMOLED display

o    Resolution: 2400 x 1080

o    Refresh rate: Up to 120Hz

o    Brightness: 2100 nits peak

o    Color depth: 8-bit

o    Contrast ratio: 5,000,000:1

o    DCI-P3 wide color gamut

o    Corning® Gorilla® Glass 5

o    960Hz PWM dimming | TÜV Rheinland Low Blue Light Certification (Hardware solution) | TÜV Rheinland Circadian Friendly Certification | TÜV Rheinland Flicker Free Certification

·         6.67″ AMOLED display

o    Resolution: 2400 x 1080

o    Refresh rate: Up to 120Hz

o    Brightness: 1800 nits peak

o    Color depth: 8-bit

o    Contrast ratio: 5,000,000:1

o    DCI-P3 wide color gamut

o    Corning® Gorilla® Glass 5

o    960Hz PWM dimming | TÜV Rheinland Low Blue Light Certification (Hardware Solution) | TÜV Rheinland Circadian Friendly Certification | TÜV Rheinland Flicker Free Certification

Performance ·         MediaTek Dimensity 7025-Ultra

o    6nm manufacturing process

o    CPU: Octa-core processor, up to 2.5GHz

o    GPU: IMG BXM-8-256

·         LPDDR4X + UFS2.2 storage

o    6GB+128GB, 8GB+256GB, 12GB+512GB⁸

·         Expandable storage up to 1TB¹²

·         Xiaomi HyperOS

·         MediaTek Helio G99-Ultra

o    6nm manufacturing process

o    CPU: Octa-core processor, up to 2.2GHz

o    GPU: Mali-G57 MC2

·         LPDDR4X + UFS2.2 storage

o    6GB+128GB, 8GB+128GB, 8GB+256GB⁸

·         Expandable storage up to 1TB¹²

·         Xiaomi HyperOS

Battery & Charging ·         5110mAh (typ) battery

·         45W turbo charging

·         45W in-box charger¹³

·         5500mAh (typ) battery

·         33W turbo charging

·         33W in-box charger¹³

Audio ·         Dual speakers

·         Dolby Atmos®

·         3.5mm headphone jack

·         Dual speakers

·         Dolby Atmos®

·         3.5mm headphone jack

Security ·         In-screen fingerprint sensor

·         AI Face Unlock

·         In-screen fingerprint sensor

·         AI Face Unlock

Connectivity ·         SIM 1 + Hybrid (SIM or microSD)

·         Bluetooth® 5.3

·         Bands

o    2G: GSM: 850 900 1800 1900MHz

o    3G: WCDMA: B1/2/4/5/6/8/19

o    4G: LTE FDD: B1/2/3/4/5/7/8/12/13/17/18/19/20/26/28/32/66

o    4G: LTE TDD: B38/40/41/42/48

o    5G: n1/2/3/5/7/8/12/20/26/28/38/40/41/48/66/77/78

·         NFC

·         SIM 1 + Hybrid (SIM or microSD)

·         Bluetooth® 5.3

·         Bands¹⁴

o    2G: GSM: 850 900 1800 1900MHz

o    3G: WCDMA: 1/5/8

o    4G: LTE FDD: 1/3/5/7/8/20/28

o    4G: LTE TDD: 38/40/41

·         NFC¹⁵

បញ្ជាក់បន្ថែម

¹ លក្ខណៈពិសេសនឹងមានតាមរយៈ OTA ដោយចាប់ផ្តើមពីថ្ងៃទី 31 ខែមករា ឆ្នាំ 2025

² មុខងារ AI អាចប្រែប្រួលអាស្រ័យលើម៉ូឌែល និងតំបន់ សូមពិនិត្យមើលគេហទំព័រក្នុងស្រុករបស់អ្នកសម្រាប់ព័ត៌មានបន្ថែម

³ ទិន្នន័យដែលបានសាកល្បងនៅក្នុង Xiaomi Internal Labs និងលទ្ធផលជាក់ស្តែងអាចប្រែប្រួលទៅតាមការប្រើប្រាស់

⁴ ឧបករណ៍នេះត្រូវបានបញ្ជាក់ឱ្យមានភាពធន់នឹងទឹក និងធូលីទាំងស្រុងនៅក្រោមលក្ខខណ្ឌមន្ទីរពិសោធន៍ជាក់លាក់ដែលមិនទាក់ទងទៅនឹងលក្ខខណ្ឌប្រើប្រាស់ធម្មតា។ ការធានាមិនគ្របដណ្តប់ការខូចខាតនូវអង្គធាតុរាវដែលបណ្តាលមកពីលក្ខខណ្ឌផ្សេងក្រៅពីលក្ខខណ្ឌ

សាកល្បងទេ។ ការការពារអាចមានការប្រែប្រួលដោយសារតែការប៉ះពាល់ពីប្រើប្រាស់ និងការខូចខាតរាងកាយ និង/ឬ ត្រូវការការរុះរើសម្រាប់ការជួសជុល។ សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រផ្លូវការរបស់ Xiaomi Cambodia

⁵ ឧបករណ៍នេះត្រូវបានធ្វើតេស្ត និងបញ្ជាក់ឱ្យមានភាពធន់នឹងការជ្រាបទឹកនៅក្រោមលក្ខខណ្ឌមន្ទីរពិសោធន៍ជាក់លាក់ដែលមិនទាក់ទងទៅនឹងលក្ខខណ្ឌប្រើប្រាស់ធម្មតា។ ការធានាមិនគ្របដណ្តប់ការខូចខាតអង្គធាតុរាវដែលបណ្តាលមកពីលក្ខខណ្ឌផ្សេងក្រៅពីលក្ខខណ្ឌ

សាកល្បងទេ។ អាចមានការប្រែប្រួលដោយសារតែការប៉ះពាល់ពីប្រើប្រាស់ និងការខូចខាតរាងកាយ និង/ឬ ត្រូវការការរុះរើសម្រាប់ការជួសជុល។ សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រផ្លូវការរបស់ Xiaomi Cambodia។

⁶ តម្លៃក្នុង mAh សំដៅលើតម្លៃធម្មតានៃសមត្ថភាពថ្ម

⁷ ពណ៌ និងសម្ភារៈអាចប្រែប្រួលរវាងទីផ្សារ

⁸ ទំហំផ្ទុក និង RAM ដែលអាចប្រើបានគឺតិចជាងអង្គចងចាំសរុប ដោយសារការផ្ទុកប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីដែលបានដំឡើងជាមុននៅលើឧបករណ៍

⁹ តម្លៃសម្រាប់ទីផ្សារផ្សេងៗគ្នាអាចប្រែប្រួលដោយសារកត្តា VAT ពន្ធ និងកត្តាផ្សេងៗទៀត

¹⁰ ការវាស់វែងជាក់ស្តែងរវាងផលិតផលនីមួយៗអាចប្រែប្រួល រាល់ការបញ្ជាក់គឺអាស្រ័យទៅលើផលិតផលពិត

¹¹ ការប្រើប្រាស់ eSIM ទាមទារគម្រោងសេវាឥតខ្សែ គម្រោងសេវាកម្មនេះអាចស្ថិតនៅក្រោមការរឹតបន្តឹងជាក់លាក់នៃការប្រើប្រាស់លើការផ្លាស់ប្តូរអ្នកផ្តល់សេវា និង Roaming (សូម្បីតែបន្ទាប់ពីការផុតកំណត់នៃកិច្ចសន្យា) ភាពអាចរកបានរបស់ eSIM អាចប្រែប្រួលអាស្រ័យលើប្រទេស/តំបន់ និងក្រុមហ៊ុនផ្តល់សេវាទូរសព្ទ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងក្រុមហ៊ុនផ្តល់សេវារបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។

¹² ការគាំទ្រជាក់ស្តែង និងភាពទំហំនៃអង្គចងចាំអាចប្រែប្រួលរវាងក្រុមហ៊ុនផលិត

¹³ ភាពអាចរកបាននៃអាដាប់ទ័រថាមពលក្នុងប្រអប់អាចប្រែប្រួលតាមតំបន់ សូមណែនាំឱ្យប្រើអាដាប់ទ័រថាមពល 45W ដែលគាំទ្រការសាក PD ឬអាដាប់ទ័រថាមពលផ្លូវការរបស់ Xiaomi ដែលមានថាមពល 67W ឬខ្ពស់ជាងនេះ

¹⁴ ភាពអាចរកបាននៃ band ជាក់លាក់អាចប្រែប្រួលរវាងទីផ្សារ សូមពិនិត្យមើលគេហទំព័រក្នុងស្រុកសម្រាប់ព័ត៌មានបន្ថែម

¹⁵ ការគាំទ្រ NFC អាចប្រែប្រួលតាមតំបន់

¹⁶ ការវាស់វែងផលិតផលជាក់ស្តែងប្រែប្រួលតាមតំបន់ និងគំរូ។ ភាពខុសគ្នាក៏អាចកើតឡើងរវាងផលិតផលនីមួយៗផងដែរ។ រាល់ការបញ្ជាក់គឺអាស្រ័យទៅលើផលិតផលពិត។

អំពី សាជីវកម្ម Xiaomi

សាជីវកម្ម Xiaomi ត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ 2010 ហើយបានចុះបញ្ជីនៅក្នុងក្រុមប្រឹក្សាភិបាលនៃផ្សារហ៊ុនហុងកុងនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 (1810.HK) ។ Xiaomi គឺជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិច​ត្រូនិក​ប្រើប្រាស់​ និង​ឆ្លាតវៃ​ដែលមាន​ស្មាត​ហ្វូន និង​ hardware ​ឆ្លាតវៃ​ដែលភ្ជាប់​ដោយ​វេទិកា IoT ជាស្នូល។

ដោយចាប់យកទស្សនៈរបស់យើងអំពី “បង្កើតមិត្តជាមួយអ្នកប្រើប្រាស់ និងក្លាយជាក្រុមហ៊ុនដ៏ត្រជាក់បំផុតនៅក្នុងចិត្តអ្នកប្រើប្រាស់” Xiaomi បន្តបន្តការបង្កើតអ្វីដែលថ្មីជាមួយនឹងបទពិសោធន៍អ្នកប្រើប្រាស់ដែលមានគុណភាពខ្ពស់ និងប្រសិទ្ធភាពប្រតិបត្តិការនានា។ ក្រុមហ៊ុនបង្កើតផលិតផលដ៏អស្ចារ្យដោយឥតឈប់ឈរជាមួយនឹងតម្លៃដ៏សមរម្យ ដើម្បីអនុញ្ញាតឱ្យអ្នក

គ្រប់គ្នានៅក្នុងពិភពលោករីករាយនឹងជីវិតកាន់តែប្រសើរឡើងតាមរយៈបច្ចេកវិទ្យាដ៏ច្នៃប្រឌិត។

Xiaomi គឺជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេមួយរបស់ពិភពលោកជាមួយនឹងការនាំចេញស្មាតហ្វូនទូទាំងពិភពលោករបស់ខ្លួនបានជាប់ចំណាត់ថ្នាក់ក្នុងចំណោម MAU កំពូលទាំងបី និងជាសកល (រួមទាំងស្មាតហ្វូន និងថេប្លេត) ឈានដល់ 641.2 លានក្នុងខែធ្នូ ឆ្នាំ 2023។ ក្រុមហ៊ុនក៏បានបង្កើតវេទិកា AIoT (AI+IoT) ដែលជាអ្នកប្រើប្រាស់ឈានមុខគេរបស់ពិភពលោកជាមួយនឹងឧបករណ៍ឆ្លាតវៃចំនួន 739.7 លានគ្រឿងដែលភ្ជាប់ទៅវេទិការបស់ខ្លួន (មិនរាប់បញ្ចូលស្មាតហ្វូន កុំព្យូទ័រយួរដៃ និងថេប្លេត) គិតត្រឹមខែធ្នូ ថ្ងៃទី 31 ខែ តុលា ឆ្នាំ 2023។ នៅខែតុលា ឆ្នាំ 2023 ក្រុមហ៊ុន Xiaomi បានពង្រឹងនូវយុទ្ធសាស្រ្តរបស់ខ្លួនទៅប្រព័ន្ធអេកូឆ្លាតវៃ “Human × Car × Home” រួមបញ្ចូលគ្នាយ៉ាងរលូននូវ

ឧបករណ៍ផ្ទាល់ខ្លួន ផលិតផលក្នុងផ្ទះឆ្លាតវៃ និងរថយន្ត។ Xiaomi តែងតែផ្តោតសំខាន់លើអ្នកប្រើប្រាស់ ហើយប្តេជ្ញាផ្តល់នូវបទពិសោធន៍ដ៏ទូលំទូលាយ និងប្រសើរជាងមុន។ ផលិតផល Xiaomi មានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង 100 ជុំវិញពិភពលោក។

នៅក្នុងខែសីហា ឆ្នាំ 2024 Xiaomi ត្រូវបានបញ្ចូលក្នុងបញ្ជី Fortune Global 500 ចំនួន 5 ឆ្នាំជាប់ៗគ្នា ដោយជាប់ចំណាត់ថ្នាក់លេខ 360។

Xiaomi គឺជាធាតុផ្សំនៃ Hang Seng Index, Hang Seng China Enterprises Index, Hang Seng TECH Index និង Hang Seng China 50 Index។

Leave a Reply

Your email address will not be published. Required fields are marked *