ផ្តើម​ពី​ការធ្វើ​វីដេអូចែករំលែកចំណេះដឹង ការអប់រំ​ យុវជន ជឿន វណ្ណី ក្លាយជា​អ្នក​ផលិត​មាតិកា​ប្រវត្តិសាស្ត្រ​ និងប្រវត្តិរឿងរ៉ាវផ្សេងលើបណ្ដាញសង្គម

ភ្នំពេញៈ ផ្តើម​ពី​ការធ្វើ​វីដេអូចែករំលែកចំណេះដឹង ការអប់រំ​ នៅលើ Youtube យុវជនជឿន វណ្ណី បាន​ត្រួសត្រាយ​ផ្លូវ​ជីវិត​របស់​ខ្លួន ក្លាយជា​អ្នក​ផលិត​មាតិកា​​មួយរូប​តាម​បណ្តាញ​សង្គម ដែលមាន​អ្នកទស្សនា​ច្រើន និង​មាន​អ្នកគាំទ្រជាង 221K លើ​ហ្វេ​ស​ប៊ុ​កផេក និងមានអ្នកតាមដាននៅចំនួន 423k Followers លើTikTok ​។
​អ្នក​ផលិត​មាតិកា​ប្រវត្តិសាស្ត្រ ជឿន វណ្ណី មានឈ្មោះពេញជាផ្លូវការណថានៅលើបណ្ដាញសង្គមថា ជឿន វណ្ណី Choeun Vanny បាន​ឱ្យដឹងពី​មូលហេតុ​នៃ​ការធ្វើ​វីដេអូ​នេះ​ថា លោក​មានបំណង​ចង់ឱ្យ​ខ្លួនឯង​មាន​សំឡេង​នៅក្នុង​សង្គម ព្រោះ​នៅពេលដែល​មហាជន​បាន​ស្គាល់​រូបលោកនោះ​ហើយ​គឺជា​ឱកាស​មួយ ​ដែល​ងាយស្រួល​ឱ្យ​លោក​ធ្វើការ​ចែករំលែក ឬ​សាប​ព្រួស​នូវ​រឿង​ដែលមានប្រយោជន៍​ជាច្រើន ​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង ជាពិសេស​ការ​ជម្រុញ​លើកទឹកចិត្ត និង​ការជួយ​ឲ្យ​ពួកគាត់ រឹតតែ​ស្រឡាញ់ និង​គាំទ្រ​លើកស្ទួយ​អ្នកបង្កើត​មាតិកា​ល្អៗ​ក្រោយ​ទៀត​។
​យុវជន​វ័យ ២៤​ឆ្នាំ​រូបនេះ បាន​រៀបរាប់ថា រូបគេ​បានចាប់ផ្តើម​ផលិត​វីដេអូ​តាំងតែពីនៅជាព្រះសង្ឃមកម្ល៉េះ តាំងពីឆ្នាំ២០១៧មក ប៉ុន្តែកាលនោះធ្វើជាវីដេអូអប់រំផ្លូវចិត្ត និងលើកទឹកចិត្តផ្សេងៗ ដែលរហូតមកដល់បច្ចុប្ប ​រូបលោកបានផលិតវីដេអូប្រវត្តិសាស្រ្ដនានា ដែលវីដេអូមួយរបស់លោកគឺ ប្រវត្តិបទនគររាជខ្មែរ ដែល​ត្រឹម​រយៈពេល ២ ថ្ងៃ វីដេអូ​នេះ មាន​អ្នកទស្សនា​រហូតដល់ ៨០០K ​។
​សម្រាប់​ពេលខាងមុខ​នេះ យុវជន ជឿន វណ្ណី នឹង​បន្ត​ការចែករំលែកនិងស្រាវជ្រាវប្រវត្តិនានា ដែលមានលក្ខណ: ពិសេសគួរចាប់អារម្មណ៍បន្ថែមទៀត ​ក្នុង​ការផលិត​មាតិកាបែប​នេះឱ្យមាន​គុណភាព ​ទាំងបច្ចេកទេស ក៏ដូចជាគំនិត​ក្នុងការ​ទាក់ទាញ​អ្នកទស្សនា​ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *