មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ស្រុកស្នួល ខេត្តក្រចេះ ហើយ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងល្បីៗជាច្រើនរូបមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។
វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ខេម, លោក ខាន់ ជេមស៌ និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក គូម៉ា Tempo Tris, លោក សុវត្ថិ មុនីវណ្ណ,លោក សុវត្ថិ សិរីវុឌ្ឍ, កញ្ញា L-D-A, កញ្ញា អ៊ុក សុវណ្ណារី , លោក វង្ស ថាណាន់, លោក ធឿន បូរី,កញ្ញា ឡុង ចរិយា និងកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត។
ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី08-09 ខែកុម្ភៈ ឆ្នាំ2025 នេះ ដែលមានទីតាំងនៅ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ចាប់ពីម៉ោង 7យប់ ដល់ម៉ោង11យប់។
នៅបរិវេណការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្តសប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕