អតីតម្ចាស់មកុដ Miss Planet Cambodia ២០២៤ កញ្ញា ដេត ស្រីនាឌ ត្រូវបានជ្រើសរើសឱ្យក្លាយជាតារាម៉ូដែលតំណាងឱ្យប្រទេសកម្ពុជា សម្រាប់ដើរបង្ហាញក្នុងវិធី Global Student Fashion Week ដែលប្រជុំទៅដោយតារាបង្ហាញម៉ូតជាច្រើនជុំវិញពិភពលោកចូលរួម ខណៈដែលកម្មវិធីនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ពោលគឺចាប់ថ្ងៃទី១៥ ដល់ថ្ងៃទី១៧ មីនា ឆ្នាំ២០២៥ ខាងមុននេះ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
តាមរយៈការចូលក្នុងវិធី Global Student Fashion Week ក្នុងនាមតារាម៉ូដែលត្រូវជ្រើសរើស តំណាងឱ្យកម្ពុជា ដេត ស្រីនាឌ មានការប្តេជ្ញាចិត្តថា នឹងធ្វើឱ្យបានល្អ និងកាន់ទងជាតិខ្មែរដោយភាពជឿជាក់ទៅកាន់ឆាកអន្តរជាតិម្តងទៀត។
នេះបើតាមការលើឡើងពីរ កញ្ញា ដេត ស្រីនាឌ បាននិយាយថា ជម្រាបសួរ Vietnam នាងខ្ញុំនឹងលើកទង់ជាតិកម្ពុជាម្តងទៀតទៅកាន់ពិភពលោក នាងខ្ញុំពិតជារំភើបដែលត្រូវបានជ្រើសរើសជា តារាបង្ហាញម៉ូតតំណាងអោយ កម្ពុជា នៅឯប្រទេសវៀតណាម ក្នុងចំណោមតារាបង្ហាញម៉ូតជុំវិញពិភពលោក នៅក្នុងកម្មវិធី Global Student Fashion Week ។
ដេត ស្រីនាឌ បានបន្តថា សូមចូលរួមជាមួយខ្ញុំ ដើម្បីបំពេញដំណើរនេះ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ចន្លោះថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ ២០២៥ ក្នុងកម្មវិធី Global Student Fashion Week ។ បន្ទាប់ពីឃើញបង្ហោះរបស់ ដេត ស្រីនាឌ ថានាងត្រូវបានត្រូវបានជ្រើសរើសជា តារាបង្ហាញម៉ូតតំណាងឱ្យកម្ពុជា ចូលរួមក្នុងកម្មធី Global Student Fashion Week នៅទីក្រុងហាណូយ ប្រទេសវៀតណាម បែបនេះភ្លាមឃើញថា អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានបង្ហាញការសាទរ ទៅដល់ ដេត ស្រីនាឌ គ្រប់គ្នាដែលនាងទទួលបានការផ្តល់ឱ្យចេញទៅបង្ហាញសមត្ថភាពរបស់នាង នៅឆាកអន្តរជាតិ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ។
ទន្ទឹមនិងការសាទរពីបណ្តាលទស្សនិកជនជាច្រើនហើយនោះ គេក៏ឃើញមានមតិមួយចំនួនតូច ហាកមិនសូវមានភាពជឿជាក់ ទៅលើ ដេត ស្រីនាឌ នោះឡើយ ព្រោះគិតថាកន្លងមកអតីត ម្ចាស់មកុដ Miss Planet Cambodia ២០២៤ រូបនេះតែងតែបោកគ្រប់បែកមិនចូលរួមប្រកួតកម្មវិធីធំ តំណាងជាតិចំនួនពីរលើករួចហើយដោយយកលេងថា នាង មានបញ្ហារសុខភាព និង ថាម្ចាស់កម្មវិធីគេមិនផ្តល់តំម្លៃមកលើខ្លួន ។
ប៉ុន្តែយ៉ាងណា សម្រាប់ការចូលរួមកម្មវិធី Global Student Fashion Week ក្នុងនាមជាតារាម៉ូដែលកំណាងឱ្យកម្ពុជាលើកនេះ គេក៏សង្ឃឹមថា នាងនិង ធ្វើបានល្អ និង មិនបញ្ហារនៅពេលដល់ពេលដែលត្រូវហោះ ចូលរួមកម្មវិធី Global Student Fashion Week ដូចដែលនាងធ្លាប់បានប្រកាសមិនចូលរួមតំណាងឱ្យ កម្ពុជា កាលពីលើកមុនៗផងដែរ ៕