អស់រយៈពេល២ខែហើយ ដែលតារាចម្រៀងរ៉េបល្បីឈ្មោះលោក ដាវិឌ ឬទ្ធីរុទ្រ ហៅ Ruth Ko បានឃ្លាតឆ្ងាយពីអ្នកគាំទ្រ សាច់ញាតិ និងក្រុមគ្រួសារ ប៉ុន្តែក្តីនឹករឭកពីសំណាក់អ្នកគាំទ្រ និងក្រុមគ្រួសារនៅតែដក់ជាប់ក្នុងចិត្តជានិច្ច ជាពិសេសម្តាយរបស់ Ruth Ko តែងតែបង្ហោះសារ ដង្ហោយដល់ឈ្មោះកូនប្រុសជារឿយៗផង ។
ជាក់ស្តែងនៅថ្ងៃខួបតំណើតរបស់ Ruth Ko គេឃើញមានមនុស្សសំខាន់២រូបបានបង្ហោះសារជួនពរ បើទោះបីជាពេលនេះលែងមានវត្តមានរបស់គេនៅលើលោកនេះទៀតក៏ដោយ ខណៈមនុស្សសំខាន់ទាំងពីរនោះ គឺជាម្តាយបង្កើតរបស់ Ruth Ko និងម្នាក់ទៀតនោះគឺជាកូនសិស្សសំណព្វរបស់ Ruth Ko គឺ OG Golden ។
ម្តាយរបស់ RuthKo បានបង្ហោះសារសរសេររៀបរាប់ថ្ងៃតំណើត របស់កូនប្រុសទាំងអារម្មណ៍សោកសៅថា ៖ “យប់នេះជាថ្ងៃកំណើតកូន សូមឲ្យកូនបានស្ងប់សុខម៉ាក់ស្រឡាញ់កូនជារៀងរហូតនិងសូមបានទទួលបុណ្យកុសលទាំងឡាយដែលហ្វេនៗរបស់កូនបានឧទឹសឲ្យកូនដោយក្ដីអាណិតស្រឡាញ់ណាកូនប្រុសម្ដាយ”។
ដោយឡែក OG Golden ដែលជាសិស្សសំណព្វ ក៏បានបង្ហោះសារជួនពរថ្ងៃតំណើតរបស់លោកគ្រួគេថា “HAPPY BIRTHDAY TO YOU MY LEGEND រីករាយថ្ងៃកំណើតលោកគ្រូ ខ្ញុំនៅតែនឹករំលឹកគិតគោរពដល់បងគ្រប់ពេល ខ្ញុំស្រលាញ់បងណាស់បង RuthKo “។
ក្រោយពីបានឃើញ ការបង្ហោះបែបនេះពីសំណាក អ្នកម្តាយរបស់ RuthKo និង OG Golden ដែលជាកូនសិស្សបែបនេះ បានធ្វើមហាជនអ្នកគាំទ្រតារាចម្រៀងរ៉េបកូនកាត់បារាំងរូបនេះ កាន់តែមានក្តីរលឹកស្រណោះ ទៅដល់រូបលោក Ruth Ko គ្រប់ៗគ្នាដោយមិននឹកស្មានថាគេ រូបគេបាត់បង់ជីវិតនោះទេ ។ ព្រោះជារឿយៗគេងតែងតែ សកម្មភាពរបស់ដ៏រស់រវើយរបស់ RuthKo នៅបណ្តាញសង្គម ហាក់បីដូចជារូបគេនៅមានជីវិតនៅឡើយ៕