កក្រើកទីរួមខេត្តព្រៃវែង ខណៈក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra ប្រគំតន្រ្តីខ្នាតយក្ស Exprez Tour Concert ចំនួន2ថ្ងៃជាប់គ្នា

ឥឡូវដល់វេនអ្នកនៅទីរួមខេត្តព្រៃវែងម្តងហើយ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra ដែលនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងទៀតផង។

វត្តមានកំពូលតារាចម្រៀងជាច្រើនរូប ដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេម,កញ្ញា តន់ ចន្ទសីម៉ា,លោក ខាន់ ជេមស៌ រួមជាមួយលោក Tempo Tris , លោក សុវត្ថិ សិរីវុឌ្ឍ, កញ្ញា L-D-A ,លោក Nak Fake ,លោក លំ សុក្រិត ,ក្រុម YAL ,លោក Vin Trapz ,កញ្ញា ឡុង លក្ខិណានិងវត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត។

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra កន្លងមកមានមនុស្សចូលរួមរាប់ម៉ឺននាក់បង្កើតបានភាពសប្បាយរីករាយជាមួយចង្វាក់ភ្លេងដែលប្រើប្រាស់ Sound ភ្លើងសុទ្ធតែបច្ចេកវិទ្យាទំនើបៗចុងក្រោយ។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី29-30 ខែមីនា ឆ្នាំ2025នេះ ដែលមានទីតាំងចុងប៉ម ខាងជើងផ្សារព្រៃវែងថ្មី ភូមិ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ចាប់ពីម៉ោង 8យប់ ដល់ម៉ោង 11យប់។

នៅក្នុងបរិវេណនៃការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្ត សប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕

Leave a Reply

Your email address will not be published. Required fields are marked *