ភ្នំពេញ៖ ស៊ីន ឌី ដែលត្រូវបានគេស្គាល់ច្បាស់ថាជាតារាសម្ដែងលេងតួភាគច្រើនជាខ្មោច ព្រាយបិសាច នោះបានផ្អាកពីអាជីពសិល្បៈជាច្រើនឆ្នាំមកហើយដោយសារតែលោកមមាញឹកគ្រប់គ្រងហាងNk សាឡាន តំណើរការជិត២០ឆ្នាំមកហើយនិងមានទីតាំងនៅ៤ផ្សេងគ្នាក្នុងក្រុងភ្នំពេញនោះបានអះអាងថាក្រោយស្ថានភាពកូវីដ កាន់តែថមថយនេះលោកបានដាក់គោលដៅពង្រឹងអាជីវកម្ម២ផ្សេងទៀតរបស់លោកឲ្យតំណើរការទៅមុខទៀតគឺស៊ីន ឌី សម្អាងការ ដែលមានទីតាំងនៅទួលគោក និងហាងកែសម្ផស្សក្លារា(Clara Clinic)នៅក្បែរស្ដុបស្ពានអាកាសផ្សារដីហើយ។លោកថាអំឡុងកូវីដផ្ទុះខ្លាំងហាងសម្អាងការរបស់លោកពិបាកទប់លំនឹងតែដោយសារតែចិត្តស្រលាញ់សម្លៀកបំពាក់ប្រពៃណីរបស់ខ្មែរនិងចង់អភិរក្សគ្រឿងអលង្ការបុរាណទើបលោកនៅតែពុះពារឲ្យហាងមួយនេះនៅតែតំណើរការរហូតដល់សព្វថ្ងៃ ខណៈដែលសម្អាងការលោកមានកញ្ចប់តម្រូវតាមភ្ញៀវគ្រប់លំដាប់ដែលចង់បានហើយតាំងពីខែកក្កដា ឆ្នាំ២០២២ ចាប់ផ្ដើមមានអតិថិជនឡើងវិញ។ដោយឡែកសម្រាប់គ្លីនិកវិញលោកថាភ្ញៀវគ្រប់ប្រភេទចូលទៅគាំទ្រសេវ៉ាកម្មព្រោះហាងលោកមានផលិកតផលល្អ និងគ្រូពេទ្យជំនាញមានឯកទេសត្រឹមត្រូវ ទើបធ្វើឲ្យចុងក្រោយនេះលោកសង្កេតឃើញថាអ្នកដែលចូលចិត្តកែសម្ផស្សនៅក្រៅស្រុកបានមានទំនុកចិត្តងាកមកធ្វើនៅក្នុងស្រុកវិញម្ដង។
ប៉ុន្ដែនៅពេលសួរថាតើអាជីវកម្មទាំង៣ខាងលើរបស់លោកតំណើរការព្រមគ្នាបែបនេះត្រូវចំណាយទុនអស់ទឹកប្រាក់ប៉ុន្មាននោះលោកស៊ីន ឌី មិនប្រាប់ទិន្នន័យឡើយ តែលោកថាការគ្រប់គ្រងហាង៣ក្នុងពេលតែមួយធ្វើឲ្យលោកមិនអាចដកឃ្លាវិលទៅសម្ដែងភាពយន្ដដួចមុនទៀតឡើយ ព្រោះរើរខ្លួនមិនរួច។
អតីតតារាសម្ដែងលោកស៊ីន ឌី បានឲ្យដឹងដែរថាថវិការមួយចំនួនដែលចំណេញពីការរកស៊ីរបស់លោកខាងលើនេះលោកបានធ្វើសប្បុរសធ័មជាបន្ដបន្ទាប់ដល់ភេទទី៣ដែលគ្មានទីពឹងព្រោះពួកគាត់គ្មានកូនចៅចិញ្ចឹមដូចគេទើបលោកបានជួយធ្វើផ្ទះ,អណ្ដួងទឹក និងផ្ដល់ដើមទុនរកស៊ីដល់ពួកគេខ្លះដែលអត់ ដែលសកម្មភាពនោះលោកបានធ្វើតាំងពីលោកបើកហាងសាឡនដំបូងម្លេះ ពោលគឺមានរយៈពេលជាង១០ឆ្នាំរហូតមកដល់បច្ចុប្បន្នក៍លោកនៅតែបន្ដជួយពួកគាត់ទៅតាមលទ្ធភាព តែលោកមិនសូវដែលបង្ហោះចែកចាយលើបណ្ដាញសង្គមទេ គឺមានតែពួកគាត់ទេដែលដឹងច្បាស់។អ្នកជំនាញធ្វើសក់ល្បីឈ្មោះរូបនេះអះអាងទៀតថាក្រៅពីជួយដល់ភេទទី៣មួយចំនួននោះហាងរបស់លោកក៍មានភាគច្រើនជាបុគ្គលិកកូនអ្នកក្រ ,កូនអ្នកអនាម័យ ,កូនសន្ដិសុខ និងអ្នកលក់ទឹកអំពៅជាដើមដែលពួកគេស្រលាញ់ផ្នែកសាឡននេះទើបលោកយកមកបណ្ដុះបណ្ដាលយកមកឲ្យធ្វើការ មានប្រាក់ខែ និងខ្លះបានចេញទៅបើកអាជីវកម្មផ្ទាល់ខ្លួនរហូតមកដល់បច្ចុប្បន្នទៀតផង។
សូមបញ្ជាក់ថាលោកស៊ីន ឌី ជាអតីតសិស្សមហាវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែករបាំបុរាណហើយកាលពីថ្ងៃទី១១ខែសីហា លោកបានចូលរួមពិធីបួងសួងរំលឹកព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធព្រះបរម្យគ្រូ ជាមួយមន្រ្ដីក្រសួងវប្បធ័មនិងសាស្រ្ដាចារ្យសាលាវិចិត្រសិល្បៈ រួមទាំងសិស្សរួមជំនាន់ជាច្រើននាក់ទៀតផងក្រោមអធបតីភាពអ្នកអង្គម្ចាស់នរោត្តមអរុណ រស្មី ឧត្តម្តទីប្រឹក្សារព្រះមហាក្សត្រ ។ លោកសែន ឌី ដែលបានទៅរៀនទិកនិកធ្វើសក់នៅប្រទេសអង់ភ្លេស បារាំង និងសាំងហ្គាពួរ នោះអះអាងថាសិល្បៈទម្រង់បុរាណលោកស្រលាញ់ខ្លាំងណាស់ទើបលោកសម្រេចចិត្តបើកសម្អាងការឡើង ខណៈដែលការបើកគ្លីនិកដើម្បីតម្រូវមនុស្សស័យយថ្មីដែលចង់ស្អាតតាមបំណងប្រាថ្នា ស្របពេលដែលហាងសាឡនជាជំនាញរបស់លោកតំណើរការដោយរលូនជាច្រើនឆ្នាំទៅហើយ។លោកប្រកាន់ជំហថានឹងនៅតែបន្ដធ្វើកម្មវិធីសប្បុរសទៅលើភេទទី៣ដែលគ្មានទីពឹងជារៀងរហូតទៅតាមលទ្ធភាពដែលលោកអាចធ្វើបាន៕