ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស៊ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ២ថ្ងៃជាប់គ្នា នាចុងសប្តាហ៍នេះ ប្រជុំដោយកំពូលតារាល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុងហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា...
តារាកំប្លែង ពាក់មី ចេញមុខបំភ្លឺ ក្រោយមានមតិរិះគន់ពាក់ព័ន្ធការខកខានប្រកួតរបស់កីឡាករ ធឿន ធារ៉ា នៅថ្ងៃ០៧ មករា
តារាកំប្លែងលោក ចែម ចាន់រ៉ា នៅមុននេះបានចេញវីដេអូបកស្រាយមួយ បន្ទាប់ពីមានមតិមួយចំនួនបានលើកឡើងពីបញ្ហារបួសរបស់កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា និងមានការស្ដីបន្ទោសថា ដោយសារការលេងបាលទាត់ឱ្យក្រុមផ្តារីកគ្រប់រដូវរបស់តារាកំប្លែង ពាក់មី ទើបមិនអាចចូលប្រកួតនៅថ្ងៃទី០៧ ខែមករា ខាងមុខនេះបាន ។ ក្រោយមានពីការរះគន់មកលើខ្លួនបែបនេះ នាយពាក់មី បានចេញវីដេអូបកស្រាយថា ក្រុម «ផ្ការីកគ្រប់រដូវ» ដែលរូបលោកជាប្រធានក្រុមបានដឹងនាំកូនក្រុមធ្វើការប្រកួតបាល់ទាត់មិត្តភាព ដោយមានទាំងអ្នកសិល្បៈផង គឺមានរយៈពេលជិត២ឆ្នាំមកហើយ ដោយកន្លងមកក៏បានចូលរួមការងារសង្គមច្រើនមកហើយដែរ ។...
ចូលរួមរំលែកទុក្ខ! តារាសម្តែង ង៉ែត សុវណ្ណលីតា បាត់បង់ម្ដាយជាទីស្រឡាញ់គ្មានថ្ងៃវិលត្រឡប់
ពិតជាដំណឹងមួយគួរឲ្យក្ដុកក្ដួល សម្រាប់តារាសម្តែង ង៉ែត សុវណ្ណលីតា និងក្រុមគ្រួសារ ក៏ដូចជាអ្នកសិល្បៈទូទៅ ក្រោយពេលបានដឹងថា ម្ដាយបង្កើតរបស់អ្នកនាង ង៉ែត សុវណ្ណលីតា បានលាចាកលោកនេះទៅហើយដោយសារោគាពាធ នៅ ថ្ងៃទី ២ ខែ មការា ឆ្នាំ២០២៥នេះ ។ ដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះ ត្រូវបានតារាសម្តែងអ្នកនាង ង៉ែត សុវណ្ណលីតា បានបង្ហោះរូបភាពកាន់ទុក្ខ...
ទើបផ្ទេរតំណែងជាងមួយសប្ដាហ៍! ពេលនេះលេចមុខ ល្អហួស ជាបេក្ខភាពកម្មពិធីប្រកួតសម្រស់ដ៏ធំមួយទៀត
យុវតី ល្អ ហួស ត្រៀមនឹងចូលរួមការប្រកួតប្រជែងកម្មវិធីប្រឡងសម្រស់ Miss Teen Cambodia 2025 នាពេលខាងមុខនេះ ស្របទៅនឹងទិសដៅដែលនាងគ្រោងទុក ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតកញ្ញាឯកចក្រវាទ្បនាពេលអនាគត ។ ពិតណាស់ ល្អហួស តែងបង្ហើបតម្រុយជារឿយៗអំពីការចូលប្រកួតជាថ្មីម្ដងទៀត បន្ទាប់ពីកញ្ញាបានទទួលជយលាភី និងបានក្លាយជាម្ចាស់មកុដ Miss Preteen Junior Idol World 2024 រហូតធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់កញ្ញាបន្តតាមដាន...
Madam Da ឱ្យមេធាវីចេញលិខិតព្រមានអ្នកដែលចែកចាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ
ក្រោយបែកធ្លាយរឿងរ៉ាវដ៏ភ្ញាក់ផ្អើលដែលមហាជនកំពុងផ្ទុះការវែកញែក និងចាប់អារម្មណ៍ខ្លាំងពេញបណ្ដាញសង្គមរវាងរឿងរ៉ាវអ្នកលក់អនឡាញដ៏ល្បីអ្នកនាង សៀន សូលីដា ហៅ Madam Da ត្រូវបានគណនីចំនួន២ទម្លាយឱ្យចូលខ្លួនដោះស្រាយលុយជំពាក់ប្រមាណជា៣០ម៉ឺនដុល្លារ ដោយមានទាំងវីដេអូភ្ជាប់មកជាមួយ បន្ទាប់មកបានប៉ុន្មានម៉ោងក៏បានលុបចោលវិញ ខណៈរឿងរ៉ាវនេះធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនវែកញែកព្រោងព្រាត ឈានដល់រំលឹករឿងចាស់កាលពីជាង១ឆ្នាំមុនទៀតផង ។ យ៉ាងណាក្រោយមានការវែកញែក និងមានចែករំលែកពេញបណ្តាញសង្គម ជុំវិញរឿងរ៉ាវរបស់ខ្លួនជាបន្តបន្ទាប់បែបនេះ អ្នកជំនួញអនឡាញ Madam Da ក៏បានចេញមកបានព្រមានប្ដឹងទៅ លើជនទាំងឡាយណានៅតែបន្តរិះគន់ និងចែកចាយ ឬនិយាយមិនពិតធ្វើអោយប៉ះពាល់កិត្តយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន...
ដេត ស្រីនាឌ នៅតែសុំឱ្យមហាជនផ្ដល់ឱកាស ខណៈត្រៀមខ្លួនចូលប្រកួតបវរកញ្ញាម្ដងទៀតក្នុងឆ្នាំ២០២៥នេះ
បន្ទាប់ពីរឿងរ៉ាវបានស្ងប់ស្ងាត់អតីតបវរកញ្ញាភពផែនដីកម្ពុជាកញ្ញា ដេត ស្រីនាថ ស្រាប់តែចេញមកប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលម្ដងទៀត ដោយបង្ហាញពីគោលបំណងចង់ចូលរួមប្រកួតវិស័យបរវកញ្ញាជាថ្មីក្នុងឆ្នាំ២០២៥នេះ និងស្នើឱ្យមហាជនផ្តល់ឱកាសឱ្យនាងម្ដងទៀត ដើម្បីបានបង្ហាញសមត្ថភាពនូវអ្វីដែលមាន ។ គេនៅចាំបានថា កាលពីទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ កញ្ញា ដេត ស្រីនាថ ធ្លាប់បានធ្វើឱ្យប្រជាជនខ្មែរទូទាំងប្រទេសអស់ជំនឿចិត្ត ទៅលើរូបនាងយ៉ាងខ្លាំង បន្ទាប់នាងប្រកាសធ្វើពហិការព្រមចូលរួមប្រកួត វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិដែលរៀបចំឡើងនៅប្រទេសកម្ពុជា ដែលមានបវរកញ្ញាជាង៧០ប្រទេសចូលរួមប្រកួត ។ យ៉ាងណាក្រោយរឿងរ៉ាវខាងលើក៏ហាក់ស្ងាតមួយរយៈស្រាប់តែថ្មីៗនេះកញ្ញា ដេត...
មិនធម្មតា! បទចម្រៀង២បទរបស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ជាប់ត្រេនឌីងលេខ១និងលេខ២លើយូធូបក្នុងសប្តាហ៍នេះ !
ក្រោយពីទំលាក់បទចម្រៀងមនោរសញ្ចេតនាផ្ទួនៗគ្នានៅក្នុងផលិតកម្ម Galaxy Navatra កាន់តែធ្វើកេរ្តិ៍ឈ្មោះរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្តល្បីខ្ទរខ្ទាឡើង ជាក់ស្តែងក្រោយពីទទួលបានពានរង្វាន់ពីក្រៅប្រទេសហើយ បទចម្រៀង២បទរបស់លោកក៏បានជាប់ត្រេនឌីងលេខ១និងលេខ២លើយូធូបនៅក្នុងសប្តាហ៍នេះ ។ បទចម្រៀង « ឆ្លងឆ្នាំថ្មីសល់អ្វីខ្លះ » និងបទចម្រៀង « គេងលើភ្លើង » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាពិរោះរណ្តំចិត្ត និងត្រូវចិត្តអ្នកគាំទ្រណាស់ រហូតមានអ្នកចូលទស្សនារាប់លានដងក្នុងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយសារតែបទចម្រៀងនេះផលិតឡើងយ៉ាងសម្រិតសម្រាំងទាំងសាច់ភ្លេង...
ដើម្បីអបអរសារទរថ្ងៃឆ្លងឆ្នាំសកល 2024 ចូល 2025 ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស៊ នៅក្រុងព្រះសីហនុ ចំនួន៣ថ្ងៃជាប់គ្នា នាចុងសប្តាហ៍នេះ ប្រជុំដោយកំពូលតារាល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុហើយ ដើម្បីអបអរសារទរថ្ងៃឆ្លងឆ្នាំសកល 2024 ចូល 2025 ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ...
បុរសកម្សត់ម្នាក់អួលដើមកស្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារ
ដោយទ្រាំមើលនិងភ្នែកមិនបាន ភរិយាយកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានជួយថវិការផ្ទាល់ខ្លួនមួយចំនួនដល់បុរសពិការមួយចំហៀងខ្លួនម្នាក់ ដែលត្រូវចិញ្ចឹមកូន២នាក់ បន្ទាប់ពីប្រពន្ធបោះបង់ចោល ។ តាមរយៈវីដេអូខ្លីនេះភរិយាកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានផ្តល់វិការផ្ទាល់ខ្លួនមួយចំនួនដល់បុរសពិការម្នាក់ដែលរស់នៅខេត្ត មណ្ឌលគីរី ក្នុងពេលដែលភរិយាលោកទៅមើលដីនិងដើរកម្សាន្ត ។ បើតាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ថា នៅពេលដែលភរិយាលោក ព្រាប សុវត្ថិ បានជួបបុរសពិការនោះ ឃើញគាត់ជួបនូវការលំបាកខ្លាំងពេកក៏កើតចិត្តអាណិត និងផ្តល់ថវិកាផ្ទាល់ខ្លួនមួយចំនួនទុកជួយសម្រួលជីវភាពរបស់បុរសកម្សត់ និងកូនៗ ។...
ពិតជាស័ក្ដសម! កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទទួលបានពាន Top Star International លំដាប់ថ្នាក់ពិភពលោក
អបអរសាទកំពូលតារាចម្រៀង ខេមរៈសិរីមន្ត ទទួលបានពានលំដាប់ថ្នាក់ពិភពលោកពី International University Of Morality នៅ Florida ទឹកដីអាមេរិក ។ នេះជាមោនភាពសម្រាប់កម្ពុជាយើង ។ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានប្រាប់ថា ថ្មីៗនេះលោកបានទទួលពាន Top Star...