វៀតណាម៖ ក្រោយពីមានការលេចធ្លោយ៉ាងខ្លាំងរបស់បវរកញ្ញាកម្ពុជា ខ្លឹម ស្រីគា ដោយមានការគាំទ្រពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានថាមានរូបឆោមពណ៌ស្រស់ស្អាត និងមានទេព្យកោសល្យទៀតផង សាកសមនឹងម្ចាស់ម្កុដ Miss Grand International មានតម្លៃជាង ៣០ម៉ឺនដុល្លារ ។ ខណៈពេលនេះបវរកញ្ញាកម្ពុជា ខ្លឹម ស្រីគា បានស្ថិតនៅលំដាប់លេខ៣ បន្ទាប់ពីប្រទេសវៀតណាម និងឡាវ ដោយបានពិន្ទុច្រើនដាច់គេ ដូច្នេះបវរកញ្ញាកម្ពុជារូបនេះ នឹងត្រូវស្ថិតនៅជួរខាងមុខ សម្រាប់ការរាំបើកឆាកវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss Grand International នៅលើលើកោះត្រល់ ធ្វើឡើងនៅថ្ងៃ ២៥ តុលានៅថ្ងៃនេះ។
ការរាំបើកឆាកវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃនេះ នឹងធ្វើឲ្យទស្សនិកជនបានទស្សនារាងកាយដ៏ល្វត់ល្វន់ពិសេសមិនធ្លាប់មានពីមុនមក រួមនឹងភាពជឿជាក់របស់កញ្ញា ខ្លឹម ស្រីគា ។ សូមរង់ចាំទស្សនាដោយក្តីរីករាយ និងចូលរួមបោះឆ្នោត ដោយចុច Like និង Share ទាំងអស់គ្នា ៕
