ភ្នំពេញ៖ អ្នកនាង ឈុន ឆោមឆលីណា នៅមានគេចំណាំ ជាតារាសម្ដែងស្រីមានឈ្មោះល្បីល្បាញ ក្នុងទស វត្សរ៍ ៩០ ដែលមុននេះផ្ទុះពាក្យចចាមអារាម បានបាត់បង់ជីវិតដោយសារតែការសម្រាលបុត្រ។ ថ្មីៗ ត្រូវបានអ្នកសិល្បៈរួមជំនាន់ម្នាក់បែរទម្លាយថា តារាសម្តែងតួឯកក្នុងរឿង ភ្នំទាបជាស្មៅ ឈុនឆោម ឆលីណា ដែលមាន ឈ្មោះ ដើម ឈុនឆោម ឆរីណា កំពុងមានជីវិតរស់នៅលើទឹកដីកំណើតនេះសព្វថ្ងៃ។
Page Facebook «Movie Star Research» ដែលមានអតីតតារាចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា ជាម្ចាស់ បានទម្លាយថា «ច្រើនឆ្នាំមកនេះ មានពាក្យចចាមអារ៉ាមថា អតីតតារាសម្ដែងដ៏ល្បីល្បាញ ក្នុងទសវត្សរ៍៩០ អ្នកនាង ឈុន ឆោមឆលីណា ដែលជាតារាឯកស្រីក្នុងរឿង ភ្នំទាបជាងស្មៅ បានទទួលមរណៈភាព ដោយសារសំរាលបុត្រមានបញ្ហា តើនេះជាការពិតដែរទេ?»។
នៅក្នុងផេកហ្វេសប៊ុក អតីតតារាចម្រៀងនិងសម្តែងដែលដកខ្លួនពីការងារសិល្បៈ ទៅប្រកបរបរលក់ស្បង់ចីពរ អ្នកស្រី ស៊ិន ដែលបង្ហោះរូបថតអតីតតារាសម្តែងល្បីឈ្មោះនាងទស្សវត្សឆ្នាំ៩០ អ្នកស្រី ឈុនឆោម ឆលីណា ជាច្រើនសន្លឹក ដែលស្ថិតនឹងរូបឆោមវ័យចំណាស់អមដោយពណ៌ធម្មជាតិស្រស់ខៀវខ្ចី ដែលបញ្ជាក់ឲ្យឃើញថា ជារូបថត ថតនៅសម័យបច្ចុប្បន្ននោះ ។ ម្ចាស់ផេកស្រាយចម្ងល់ថា «ចម្លើយឆ្លើយថា នេះគ្រាន់តែជាពាក្យចចាមអារ៉ាម មិនមែនជាការពិតទេ តារារូបនេះនៅមានជីវិត។ នេះជារូបគាត់ពីមុន និងរូបសព្វថ្ងៃ បច្ចុប្បន្នតារារូបនេះ រស់នៅក្នុងប្រទេសកម្ពុជា»។
ទោះបីជា អ្នកស្រី ឈុន ឆោមឆលីណា នៅរស់រានមានជីវិត និង កំពុងរស់ក្នុងប្រទេសកម្ពុជា ក៏ពិតមែនប៉ុន្ដែទស្សនិកជនជាហាក់ដូចជា មិនធ្លាប់ឃើញ តារារូបនេះមានវត្តមាន ក្នុងកម្មវិធីសិល្បៈ ឬការបង្ហាញថា អតីតតារារូបនេះកំពុងរស់ក្នុងស្ថានភាពជីវិតបែបណា នៅតំបន់ណានោះដែរ។ ខណៈក្នុងបណ្តាញសង្គមគ្រាន់តែបង្ហាញថា «អតីតតារារូបនេះ មានឈ្មោះ កំណើត ឈុនឆោម ឆរីណា »។
