ភ្នំពេញ៖ ក្រោយពីបើកចំហស្នេហ៍ ដែលបង្ហាញពីដំណើរបណ្តើរគ្នាដោយត្រសង ជាមួយបុរសពោះម៉ាយ និងជាអ្នកគ្រប់គ្រងទូទៅទូរទស្សន៍ថោន លោក ប៉ុល វិបូ កញ្ញា តូតា ក៏ធ្លាប់បង្ហើប មិនទាន់គិតពីវេលាចូលរោងការនោះទេ។ ជាថ្មីតារាស្រីដែលកាន់តែមានសន្ទុះនៃភាពហ៊ឺហារ ក្រោយពើបនឹងចំណងស្នេហ៍បុរសពោះម៉ាយ ដែលជាម្ចាស់ស្នាដៃរឿង ច័ន្ទ្រា ដែលនាងសម្តែងជាតួឯក កញ្ញា តូតា ក៏បានអះអាងទៀតថា «មិនបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារសិល្បៈរបស់នាងទេ បើទោះជាពួកយើងបណ្តើរបើកចំហក៏ដោយ។ មានតែធ្វើឱ្យប្រសើរឡើងទៅវិញ ពីមួយថ្ងៃទៅមួយថ្ងៃ»។

បើយោងតាមការអះអាងបញ្ជាក់ពីកញ្ញា តូ តា បានឲ្យដឹងយ៉ាងដូច្នេះថា«រឿងខ្ញុំ និងគាត់ដូចដឹងស្រាប់ហើយ ដូចជាគ្មានអ្វីត្រូវលាក់បាំងទៀតទេ ហើយរវាងខ្ញុំ និងគាត់ដូចជាមិនមានអ្វីធ្វើឱ្យប៉ះពាល់ប្រជាប្រិយភាពសិល្បៈផង ។ ខ្ញុំនៅតែមានទីផ្សារខ្ពស់ដូចមុនអ៊ឹចឹងទាំងដើរម៉ូដ និងថត រឿង» ។