ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងពហុជំនាញមានសមត្ថភាពច្រៀង បទសម័យ បុរាណ យីកេ មហោរី ប្រចាំផលិតកម្មហង្សមាស កញ្ញា សួស វីហ្សា បានបង្ហោះសារក្នុងន័យស្នេហាលើគណនីហ្វេសប៊ុករបស់ខ្លួនថា “ក្រោយភ្លៀងមេឃគង់ស្រឡះ អ្វីៗក៏ប្រែមកដូចដើម គ្មានអ្នកណាអាចជំនួសបង” ជាមួយរូបថត ១សន្លឹក បង្ហាញតារាចម្រៀងម្ចាស់បទ “វាសនាបុប្ផាស្វាយរៀង” គេងកើយស្មាបុរសម្នាក់ ដែលមហាជនគ្រប់មជ្ឈដ្ឋានសន្មត់ថា បុរសម្នាក់នោះជាគូស្នេហ៍កញ្ញា សួស វីហ្សា ។ មិនត្រឹមតែប៉ុណ្ណោះយើងក៏បានសង្គេតឃើញថា បរុសម្នាក់នោះក៏មានស្នាមសាក់ដូច កញ្ញា សួស វីហ្សា ដែរ។

គូស្នេហ៍ដ៏ផ្អែមល្ហែមរបស់តារាចម្រៀងសាច់សខ្ចី សួស វីហ្សា បានធ្វើឲ្យអ្នកគាំទ្រច្រណែនមិនតិចនាក់ទេ ប៉ុន្តែទោះជាយ៉ាងណាអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះ បានខមមិនថា ចង់ឃើញអ្នកទាំងពីររៀបការឆាប់ៗ និង ជូនពរឲ្យចេះស្រលាញ់គ្នារហូតចាស់កោងខ្នងជាដើម៕