ភ្នំពេញ៖ អ្នកនាង យក់ ឋិតរដ្ឋា តារាចម្រៀងជើងចាស់ដែលបានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈអស់ពេលជាយូរឆ្នាំមកហើយ។ បើទោះបីជាតារាចម្រៀងរូបនេះបានភ្ជាប់ចំណងគ្រួសារជាមួយនឹងលោក ឃុំ ប៉ុណ្ណាដែត រួចក៏មានចំណងដៃកូនប្រុស ២នាក់ ដែលគួរឲ្យស្រឡាញ់ក៏ដោយ ប៉ុន្តែប្រជាប្រិយភាពរបស់អ្នកនាងនៅតែមានដដែល។ ថ្ងៃទី ២៣ ខែតុលានេះ គឺត្រូវជាខួបកំណើតកូនប្រុសច្បងរបស់អ្នកនាងផងដែរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះអ្ន ក នាង និងសា្វមី ក៏បានរៀបចំខួបកំណើតឲ្យកូនប្រុសច្បងរបស់នាងកូនក្នុងផ្ទះ ជាពិធីបែបសាមញ្ញ តែបែរជា ពោរពេញដោយសេចក្ដីសុខតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង យក់ ឋិតរដ្ឋា ថែ មទាំងបានសរសេរសារជូនពរកូនប្រុសរបស់ខ្លួននៅលើបណ្តាញសង្គមថា៖ «Happy Birthday សំណប់ចិត្តម៉ាក់ ! សូមអោយណប់ចិត្តសុខភាពល្អរៀនពូកែ ហើយមានអនាគតល្អជួបតែមនុស្សល្អក្នុងជីវិតរហូតតទៅណាកូនស្រលា ញ់ណាស់ម្ចាស់ជីវិតម៉ាក់ទាំងពីរ»៕