មកដឹងប្រវត្តិពិត ​ឈិន ឡុង ពី​មនុស្ស​ប្រមឹក​ វក់​នឹង​ល្បែង​ក្លាយ​ជាកំពូលតារាសម្ដែងពិភព​​លោក

0
273


​តារាបរទេស៖ Chan Kong Sang គឺជាឈ្មោះពិតរបស់កំពូលតារាសម្ដែងពិភពលោក​ឈិន ឡុង កើត​នៅថ្ងៃ៤ ខែមេសា ​​ឆ្នាំ ១៩៥៤​ នៅ​ទីក្រុង​ហុងកុង​ ជាកូន​ប្រុស​មក​ពីគ្រួសារ​ក្រីក្រ​​មួយថ្ងៃនេះ​​តារាញ្ញូស៍ សូមនាំអារម្មណ៍មិត្តអានមកដឹងពីប្រវត្តិខ្លះៗ​របស់កំពូលតារា​​សម្ដែង​​ប្រុស​​រូបនេះ។

​បន្ទាប់ពីទទួលបានជោគជ័យ ក្នុងវិស័យ​សិល្បៈនិងមានការគាំទ្រខ្លាំងពីសំណាក់មហា​ជន​​គ្រប់​​ស្រទាប់វណ្ណៈ​ជំរុញអោយតារាសម្ដែងប្រុស​របស់ហុង កុង សម្រេចទម្លាយប្រវត្តិ​ពិត​​នៅ​​ពីក្រោយ​​ភាពល្បី​​ល្បាញ​​របស់ខ្លួន​នៅក្នុងសៀវភៅមួយក្បាល់ដែលមាន​ឈ្មោះថា” Never Grow Up​” ដែលបានរៀបរាប់លម្អិតពីជិវិតមិនមានការ​សិក្សាជ្រៅ​ជ្រះ​​​សូម្បីថ្នាក់​​បឋម​​សិក្សាក៏តារាប្រុសរូបនេះមិនបានបញ្ចប់ផងនឹងជា​​មនុស្ស​​​​ប្រមឹកវក់​ល្បែងស្រីស្រា ដេក​​ជា​​មួយស្រីពេស្យារាប់សិបនាក់  មិន​​ត្រឹមតែប៉ុណ្ណោះ តារាប្រុសរូប​​នេះ​​ថែមទាំងធ្លាប់ប្រើ​​អំពើហិង្សា​លើ​​ភរិយា និង​កូន​​តូចរបស់​​ខ្លួន​ជារឿយៗ។ដោយសារ​តែខ្វះ​​ការសិក្សារួមផ្សំ​ចរិត​ឆេវឆាវ​ពីកំណើតនេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​លោក​មាន​វិប្បដិសារី​ និង​តែង​ពោលពាក្យ​សុំ​​ទោស​ទៅកាន់​ប្រពន្ធ​កូនជានិច្ច។​

Comments