ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាស លោក ឆន សុវណ្ណរាជ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីដំណើរកម្សាន្តជាមួយក្រុមគ្រួសារ”។ ភ្ជាប់និងរូបថត ក្រុមគ្រួសារប្រមាណជា ១០សន្លឹក ដែលបង្ហាញពីទិដ្ឋភាពនៅកន្លែងហែលទឹក នៅញ៉ាំអាហារ ប្រកបដោយសេចក្តីសប្បាយរីករាយ និងស្និទ្ធស្នាលបំផុតជាមួយម៉ាក់ បងស្រី ប្អូនស្រី និងក្មួយៗ របស់កំពូលតារាចម្រៀងសម្បូររោម ឆន សុវណ្ណរាជ ។
ទោះបីតារាចម្រៀងរូបនេះ មមាញឹកក្នុងការថតបទថ្មីៗ ថតវីដេអូចម្រៀង ចេញទៅច្រៀងតាមខនសើត និងថតស្ពតពាណិជ្ជកម្មជាច្រើនទៀតក្តីក៏លោកមិនដែលភ្លេចគ្រួសាររបស់ខ្លួនទេ ពិសេសនោះ គឺតារាចម្រៀងរូបនេះតែងតែមានវត្តមានក្នុងកម្មវិធីជួបជុំគ្រួសារមិនដែលខានឡើយ ។
