ភ្នំពេញ៖ ងាកមកមើលការដើរបង្ហាញម៉ូតនៅលើឆាករបស់ Miss Grand ទាំងអស់ដែលមកពីប្រទេសផ្សេងៗជាច្រើន ពិតជាបានឆ្លងកាត់នូវការលំបាកច្រើនរាប់មិនអស់នោះទេនៅចំពោះមុខរបស់ខ្លួន។ ជាក់ស្ដែងដូចនៅក្នុងឃ្លីបវីដេអូ ឃើញថា កំហុសពួកគេគឺបណ្ដាលមកពីស្បែកជើងកែងចោទខ្ពស់ និងរ៉ូបរបស់ពួកគេ ពេលស្លៀកឡើងបង្ហាញម៉ូតមានម៉ូតច្រើនខ្លាំងពេក តែទោះជាយ៉ាងណាក៏ពួគេមានភាពឆ្លាតវ័យ ចេះកែស្ថានការណ៍បានយ៉ាងល្អ។ ដូចនេះ ពេលដើរលើឆាកបង្ហាញម៉ូតម្តងៗ Miss Grand ម្នាក់ៗពិតជាមានការលំបាកខ្លាំងណាស់ ស្ទើរតែដួលផ្កាប់មុខ នៅលើឆាកក៏មានដែរ៕