ភ្នំពេញ៖ បន្ទាប់ពីបង្ហោះសារ សាទរការយោគយល់ពីលោក ឧកញ្ញ៉ា ហុង ពីវ ដែលព្រមទទួលទិញឡាន ស្រីឡៃ យកវិញ នៅរសៀលថ្ងៃទី២៥ខែតុលា នេះនៅក្នុងហ្វេសប៊ុក កំពូលតារាចម្រៀង អ្នកនាង ពេជ្រ សោភា រំលេចឲ្យដឹងពីជំហប្អូនស្រី សាន ស្រីឡៃ លើជំហរចង់ធ្វើជាអ្នកទ្រទ្រងជីវភាពគ្រួសារ ស្នងមរតបងស្រីដែលទើបនឹងស្លាប់ដោយអតីតស្វាមីបាញ់សម្លាប់នោះ។

មហាជនរួមនឹងសាច់ញាតិ មានភាពក្តុកក្តូលនិងអាលោះអាល័យយ៉ាងខ្លាំងពីមរណៈភាពតារាចម្រៀងអតីតបេក្ខភាព The Vice Cambodia រដូវកាលពីទីពីរ ហើយក៏ជាកូនក្រុមអ្នកនាង ពេជ្រ សោភា អ្ននាង សាន ស្រីឡៃ ដែលត្រូវអតីតស្វាមីបាញ់សម្លាប់ បន្សល់ទុក្ខកូនប្រុសកំព្រាពីរនាក់ ។ ជាមួយសារពោលអាសូថា «គ្រួសារក៏ខ្វះខាត់ ពេលនេះបន្ទុកចិញ្ចឹមកូនកំព្រា របស់តារាចម្រៀង សាន ស្រីឡៃ ក៏ធ្លាក់ទៅលើជីដូនពិការទៀត ដែលមានតែរបរលក់បបរជាចំណូលប្រចាំថ្ងៃ»។

តែយ៉ាងណាភាពខ្លោចផ្សានិងក្តីបារម្ភរបស់មហាជនលើគ្រួសារ សាន ស្រីឡៃ ហាក់មានភាពធូរស្រាលផងដែរ ខណៈឃើញហ្វេសប៊ុកអ្នកនាង ពេជ្រ សោភា នៅរសៀលថ្ងៃទី២៥ខែតុលានេះ បង្ហាញពីជំហរប្អូនស្រី របស់សាន ស្រីឡៃ ចង់ស្នងមរតកបងស្រីដែលស្លាប់ទៅថ្មីៗនោះ។ ក្នុងគណនីយហ្វេសប៊ុកអ្នកនាង ពេជ្រ សោភា ក៏បង្ហាញភាពក្រមិចក្រមើមគួរឲ្យស្រលាញ់របស់ប្អូនស្រីពៅ អ្នកនាងសាន ស្រីឡៃ ឈ្មោះ សាន ម៉ីនាង ដើម្បីសុំសប្បុរសជនជួយហៅទៅធ្វើការ។

បន្ថែមនោះ យុវត្តី សាន ម៉ីនាង បានទទួចសុំយ៉ាងដូច្នេះថា«ខ្ញុំចង់រៀនភាសាអង់គ្លេស ចង់ក្លាយជាតារចម្រៀង ព្រោះខ្ញុំចង់រកលុយជួយដល់គ្រួសារជំនួសបងឡៃ បើមានថត រឿង ស្ពត ខារ៉ាអូខេ »។ ជាចុងក្រោយនាងបានបន្តទៀតថា«កុំភ្លេចហៅខ្ញុំថតផង ខ្ញុំចង់ជួយរកលុយឲ្យបានច្រើនសម្រាប់ជួយដល់គ្រួសារ»។ ដូចនេះក្នុងវីដេអូនេះនាងបានបញ្ចេញសមត្ថភាពស្រដៀង និង ស្រីឡៃទៀតផង។