នំពេញ៖ ក្នុងក្តីទន្ទឹងរបស់មហាជន ចង់ឃើញ ស្រីស្រស់ទឹកមុខក្រមិចក្រមើម នាង តូតា បង្ហាញពីវេលាជ័យក្រាបផ្ទឹមនិងសង្សាជាអ្នកគ្រប់គ្រង់ទូរទស្សន៍ថោន លោក ប៉ុល វិបូ ដែលនាងក៏បណ្តើរគ្នាបើចំហមុខហើយនោះ ។បែរជាមុននេះ តារាស្រីរូបនេះក៏ធ្វើឲ្យមហាជនព្រឺរោមនឹងវីដេអូឃ្លីបបង្ហាញពីការសម្តែងជាមួយសត្វពស់ថ្លាន់ដ៏ធំ ដែលនាងគេអោប។ ក្នុងសំលៀកបំពាក់នារីសម័យបុរាណ សំពត់ចង់ក្បិន នាង តូតា បានគេងអោបសត្វពស់ថ្លាន់ដ៏ធំ ខណៈពស់ថ្លាន់នោះក៏បានលួនទៅមុខសន្សឹមៗ ដែលនាងក៏យកដៃទៅអង្អែល បង្ហាញពីក្តីស្រឡាញ់ក្នុងកាយវិកាថ្នមៗ។ ប៉ុន្តែយ៉ា ងណា ក្រោយពីក្រុមការងារផលិតវីដេអូ រត់ទៅចាប់ពស់ ហើយនាងក៏ងើបក្រោកឡើង តូតា ក៏បង្ហាញពីកាយវិកាខ្លាចរអាសត្វពស់នោះយ៉ាងខ្លាំង ដែលមើលក៏គួរឲ្យរន្ទត់យ៉ាងខ្លាំង ហើយក៏ធ្វើឲ្យមហាជនជាច្រើនមានបុកពោះជំនាសនាងផងដែរ ។