សោកស្ដាយផង៖ Miss Tiffany ២០១៨ Top5 របស់ថៃ បាន​ទទួល​មរណៈភាពដោយសារ ជំងឺ​​មហារីក​​​​ពីការកែសម្ផស្ស​

0
425


ថៃ៖ Miss Tiffany២០១៨ នាង Nut Nanut ម្នាក់ទៀតហើយ ដែលជាបេក្ខភាពក្នុង​​ចំណោម​​Top5 ដែលបានធ្វើឲ្យមហាជនគ្រប់គ្នាមានការសោកស្ដាយជាខ្លាំង បន្ទាប់ពី​​ទទួលដំណឹង​​ថានាង​​បានទទួលមរណភាព។

ខណៈការប្រកួតMiss TiffanyThailand ២០១៨ ទើបតែត្រូវបានបញ្ចប់កាលពីពាក់​​កណ្ដាល​​ខែវិច្ឆិកាកន្លងទៅនេះមិនដល់មួយខែផងនោះ ស្រាប់តែកាលពីម្សិលមិញនេះ តាមរយៈ​​ការបង្ហោះរូបភាពរបស់គ្រួសាររបស់Nanut បានឲ្យដឹងថានាង​បាន​ទទួល​មរណភាព​​ បន្ទាប់​ពីសម្រាកក្នុងមន្ទីរពេទ្យជាង១០​​ថ្ងៃ​​។

គ្រួសាររបស់ Nut Nanut បានបញ្ជាក់ប្រាប់ថា នាងបាន​​ទទួលមរណភាពដោយសារ ជំងឺ​​មហារីកជំងឺមួយនេះបានកើតឡើង ចាប់តាំងពីរូបនាងកែសម្ផស្ស ដើម្បីឲ្យក្លាយ​ជា​​មនុស្ស​​ស្រីពេញលេញដោយការ​​ប្រើ​ថ្នាំ​​អ័រម៉ូនជាមួយគ្នានោះ ដោយសារខ្លួននាងផ្ទាល់​​មិនបាន​​ដឹង​​មុនផង រហូតទុកទាល់​​តែ​​ដល់កម្រិតមួយមិនអាចព្យាលបាលបាន ទើបធ្វើ​​Nanu​t ត្រូវ​​ទទួលមរណភាពទាំងវ័យក្មេង​​បែបនេះ៕​

Comments