ភ្នំពេញ៖ នៅក្នុងគណនីហ្វេសប៊ុក ដែ លបង្ហាញពីកាយវិកាគួរសម អង្គុយបកជើងយ៉ាងស្និទ្ធស្នាលជាមួយបុរសរងគ្រោះនៃគ្រោះថ្នាក់ចរាចណ៍នោះ អ្នកនាង ទូច ស្រីល័ក្ខ បានជូនថវិកាផងដែរ។ ក្នុងនោះ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានសរសេររៀបរាប់ថា «ជំរាបសួរ បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានទៅសួរសុ ខទុក្ខប្អូនប្រុសដែលបានជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាមួយខ្ញុំយប់មិ ញនេះ»។ ក្នុងសារដដែលនោះ អ្នកនាងទូច ស្រីល័ក្ខ ក៏បានបង្ហាញទៀតថា « ឥឡូវខ្ញុំចង់ ជំរាបប្រាប់បងប្អូនទាំងអស់គ្នា ដែលមានការព្រួយបារម្ភអំពីសុវត្តិភាពរបស់ខ្ញុំ ។

ឥឡូវប្អូនប្រុសគាត់មិនអីទេ គ្រាន់តែរលាត់កែងដៃបន្តិចបន្តួចហើយអ្វីដែលសំខាន់គឺប្អូនប្រុសមានសុវត្តិភាពល្អខ្ញុំសប្បាយចិត្តពេលឃើញប្អូនប្រុសមិនមានគ្រោះថ្នាក់ដល់ជីវិត»។ អ្នកនាង ទូច ស្រីល័ក្ខ ក៏អះអាងដែរថា «គាត់ព្រមទាំងក្រុមគ្រួសារសប្បាយចិត្ត ពេលដែលឃើញខ្ញុំទៅសួរសុខទុកដល់កន្លែងគាត់ និយាយអោយចំគឺយើងទាំងពីរបើកនៅក្នុងល្បឿនយឺត. អរគុណបងប្អូនទាំងអស់គ្នាដែលបានព្រួយបារម្ភអំពីខ្ញុំ»៕