ទុក្ខជាន់លើទុក្ខ៖ កុមារវ័យជាង​១០​ឆ្នាំ​ងងឹតភ្នែកពាក់វែនតាបាន២ថ្ងៃបែកកញ្ចក់មុតចូលគ្រាប់ភ្នែក

0
211

រូបភាពរំលេចឡើងពេញបណ្ដាញសង្គមបង្ហាញពីគ្រោះដែលមិននឹកស្មានដល់កើតលើ​កុ​មា​រ​វ័យប្រហែលជាង១០ឆ្នាំ ដោយកញ្ចក់វ៉ែនតាបែក មុតចូលគ្រាប់ភ្នែក គួរឲ្យ្ញញញើតតែម្ដង។ ដោយយោងតាមសារក្នុងហ្វេសប៊ុករបស់ស្រ្តីជាម្តាយដែលមានឈ្មោះថា សាវ ឌី បានរៀ​បរា​ប់​ទាំងទឹកភ្នែកឲ្យមហាជនបានដឹងថា«ទុក្ខអើយ! ទុក្ខផ្ទួនៗគ្នា កូនងងឹតភ្នែកទើបពាក់វ៉ែនតាបាន2ថ្ងៃ ឥឡូវមកត្រូវភ្នែកទៀតកូនខ្ញុំអង្គុយរៀន»។

បង្ហាញពីគ្រោះ ទុក្ខជាន់លើទុក្ខនេះ ស្រ្តីជាម្តាយក្មេងរងគ្រោះបានបញ្ជាក់ថា«មិត្តភក្តិវា ក្រ​វី​ខ្សែកាបូប វាត់ត្រូវកញ្ចក់វ៉ែនតាកូនខ្ញុំកំពុងតែពាក់ហ្នឹងបែក។ ឥឡូវកញ្ចក់វែនតា មុតចូ​ល​គ្រាប់ភ្នែក»។ យ៉ាងណាការចែករំលែកនេះ សង្ឃឹមថាឪពុកម្ដាយ ក៏ដូចជាអ្នកគ្រូ លោកគ្រូ បង្កើនការប្រុងប្រយ័ត្ន និងណែនាំដល់ក្មេងៗ បន្ថែមទៀត។

Comments