ភ្នំពេញ៖ កូនស្រីតារាចម្រៀងវ័យជ្រេលោក ហូឡា វី នាង វី ឌីណែតត្រូវបានគេសង្គេតឃើញបង្ហោះសារប្លែកៗនៅលើបណ្ដាញសង្គមជាច្រើនថ្ងៃជាប់ៗគ្នាដោយនាងបានសរសេរថា«កុំស្ដាយពេលបាត់បង់ខ្ញុំ.. »រំលងបានមួយថ្ងៃនាងក៏បានបង្ហោះថា«បើអូននៅមានដង្ហើមអូននឹងធ្វើខ្លួនស្អាតស្អាតបែបនេះរាល់ថ្ងៃ»។

សារស័ព្ទបង្គប់ន័យប្លែកៗរបស់តារាស្រីម្ចាស់បទ”ស្រលាញ់ស្ទើរលេប”នៅតែជាចម្ងល់ គ្រានាងបង្ហោះសារថ្មីបន្ថែមថា«បើបាត់ម្នាក់នេះនឹកអត់???» ភ្លាមនោះក៏មានគណនីហ្វេសប៊ុកដែលមានឈ្មោះNiki neeបានចោទជាសំនួរសួរឡើងថា«ចង់ទៅណាបងទៅក្រៅប្រទេសមែនបើបងទៅមែនខ្ញុំនឹកស្លាប់ហើយ»ប៉ុន្តែពាក្យពេចន៍រំលេចទៅដោយការចង់ដឹងដំណឹងពីតារាចម្រៀងស្រីរូបនេះមិនត្រូវបានឆ្លើយតបអ្វីឡើយ ដែលជាហេតុធ្វើអោយមហាជននៅតែមានចម្ងល់។





