យ៉ីអ៊ុនឡើងណាស់តើ៖ រ័ត្ន រចនា ឱកាសឆ្លងឆ្នាំ ដឹកដៃ សាន ផានិត ឡើងកូរ៉ូ

0
239

ភ្នំពេញ៖ តារាចម្រៀងពីរដួងធ្លាប់មានឈ្មោះបោះសំឡេងក្នុងផលិតកម្មរស្មីស្ទឹងសង្កែ លោ​ក ​សាន ផានិត និងអ្នកនាង រ័ត្ន រចនា ដែលល្បីល្បាញនៅលើបណ្ដាញសង្គមក្រោយលើ​ក​យ​​កបទចម្រៀងពីដើម បទ«មេម៉ាយសប្បាយចិត្ត» ហាក់ដូចជាមានសន្ទុះគាំទ្រខ្លាំង ខ​ណៈ​អ្នកទាំងពីត្រៀមខ្លួនដឹកដៃគ្នាចេញទៅសម្តែងនៅប្រទេសកូរ៉េ ថ្ងៃទី ៣១ ខែ ធ្នូនេះ នៅឆ្នាំ ២០១៨ ខាងមុខ។

ដោយក្នុងជំនួបលើកឡើងទៅកាន់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយរបស់ម្ចាស់បទមេ​ម៉ា​យសប្បាយចិត្ត បានឲ្យដឹងថា«ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលមានឱកាសបានចេញទៅសម្តែងនៅប្រទេសកូរ៉េ រួមជាមួយលោក សាន ផានិត ហើយខ្ញុំសង្ឃឹមថា ការស​ម្តែ​ង​លើកដំបូងនេះនឹងទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនខ្មែរនៅកូរ៉េ ពីព្រោះខ្ញុំបា​ន​ត្រៀមបទចម្រៀងជាច្រើនដើម្បីច្រៀង និង សម្តែងជូនបបងប្អូនរាំលេងកម្សាន្តផ​ងដែរ »។ យ៉ាងណាក្រោយពីបានឃើញពាក្យពេចន៍រៀបរាប់ឲ្យដឹងជាសាធារណៈនេះដែរ ស​ង្គេ​ត​ឃើញថារ័ត្ន រចនា មិនត្រឹមតែល្បីឈ្មោះក្នុងប្រទេសនោះទេ សូម្បីតែនៅក្រៅប្រទេសក៏មា​ន​អ្នកគាំទ្រ និង ចូលចិត្តស្តាប់ចម្រៀងរបស់នាង ថែមទាំងមានឱកាសចាប់ដៃតារាប្រុស សាន ផានិត ផងដែរ ។

Comments